កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦៖ កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបតិ្តការ​ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងពិភពលោក

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦៖ កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបតិ្តការ​ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងពិភពលោក

កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ កិច្ចប្រជុំកំពូលសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅ ឯទីក្រុង ហាណូយ (វៀតណាម) ក្នុងទម្រង់ជាសន្និសីទវីដេអូ។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក អាស៊ាន បានផ្លាស់ប្ដូរយោបល់ដោយផ្អែកលើស្មារតី កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៍រួមក្នុងតំបន់និងពិភពលោក ឯកភាពលើកជាសំណើរនូវវិធានការនានាដើម្បីឆ្លើយតបនឹងការរាលដាលនៃកូវីដ-១៩ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ និងការស្ដារ ឡើងវិញខឿនសេដ្ឋកិច្ចតំបន់ ក៏ដូចជាការបន្តកសាងសហគមន៍អាស៊ានមួយដែលបោះជំហានយ៉ាងរឹងមាំលើ សរសរស្តម្ភ ទាំងបី គឺនយោបាយ - សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ស្របតាមស្មារតី “ភាពស្អិតរមួតនិងបុរេសកម្មក្នុងការសម្របខ្លួន និងឆ្លើយតបនឹងបរិការណ៍ថ្មី” ដូចប្រធានបទនៃឆ្នាំអាស៊ាន ២០២០ ដែលបានលើកឡើង។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦៖ កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបតិ្តការ​ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងពិភពលោក ảnh 1

ទិដ្ឋភាពកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ស្ដីពីការលើកកំពស់ តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល ត្រូវបានរៀបចំឡើងតាមទម្រង់សន្និសីទវីដេអូ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

បញ្ជាក់តួនាទីដឹកនាំនិងចាត់តាំងរបស់វៀតណាម

វាយតម្លៃអំពីតួនាទីរបស់ប្រទេស វៀតណាម ថ្នាក់ដឹកនាំប្រទេសជាច្រើនក៏ដូចជាមតិអន្តជាតិមានសេចក្ដី សន្និដានដោយកត់សម្គាល់ដូចៗ គ្នាថា៖ វៀតណាម បានបំពេញយ៉ាងល្អប្រសើរតួនាទីជាប្រធានអាស៊ានក្នុងរយៈកាល ប្រាំមួយខែកន្លងទៅថ្មីៗនេះ ហើយបានរៀបចំដោយជោគជ័យកិច្ចប្រជុំកំពូលអាស៊ានលើក ទី ៣៦ ព្រមទាំងវាយតម្លៃខ្ពស់ ទៅលើសម្ថតភាពដឹកនាំនិងចាត់តាំងរបស់ វៀតណាម លើបញ្ហារួមផ្សេងៗ ទាំងក្របខ័ណ្ឌតំបន់និងពិភពលោក។

ក្នុងសេចក្ដីផ្ដើមនៃសុន្ទរកថារបស់ខ្លួនក្នុងកិច្ចប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុនសែន បានថ្លែងអំណរគុណដោយស្មោះចំពោះសមភាគីនាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀនស៊ន់ភុក ស្ដី អំពីការខិតខំប្រឹងប្រែងសម្របសម្រួល រៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” ។“ការណ៍នេះ ឆ្លុះបញ្ចាំងអំពីភាពដឹកនាំអាស៊ានប្រកបដោយសមត្ថភាពរបស់  វៀត ណាម ទោះជាយើងប្រឈមនឹងបញ្ហាដែលកើតឡើងដោយសារការរីករាល ដាលជំងឺកូវីដ-៩ ក៏ដោយ”  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកយ៉ាងដច្នេះ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦៖ កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបតិ្តការ​ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងពិភពលោក ảnh 2លោក Thongphane Savanphet អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ អញ្ជើញផ្ដល់សម្ភាសន៍ដល់អ្នកយកព័ត៍មាន។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

វាយតម្លៃពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Thongphane Savanphet បានជូនពរ វៀតណាម ដែលបានរៀបចំកិច្ចប្រជុំដោយ ជោគជ័យ ព្រមទាំងវាយតម្លៃខ្ពស់លើសមត្ថភាពដឹកនាំនិងចាត់តាំងរបស់ វៀតណាម។ ឆ្លងតាមរយៈកិច្ចប្រជុំ លើកនេះ ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ផ្លាស់ប្ដូរទស្សនៈ ពិភាក្សាលើបញ្ហាជាច្រើន ជាពិសេស គឺជំវិញការទប់ស្កាត់ គ្រប់គ្រងនិងឆ្លើយតបនឹងការីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ - ១៩ ក្នុងចំណោមនោះ ផ្ដោតសារៈសំខាន់ទៅលើវិធានការ ធ្វើយ៉ាងណាអោយប្រទេសអាស៊ានទាំងអស់អាចសហការរួមគ្នាក្នុងការដោះស្រាយ ផលប៉ះពាល់របស់ជំងឺរាត្បាតសកល កូវីដ-១៩។ ហើយលទ្ធផលលេចធ្លោទាំងឡាយ ដែល សម្រេច បានក្នុងកិច្ចប្រជុំលើកនេះរួមមាន ថ្នាក់ដឹកនាំប្រទេសអាស៊ាន ទាំងអស់បានឯកភាពយល់ព្រមលើ ការបង្កើត មូលនិធិ អាស៊ាន ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងអស់បានឯកភាព យល់ព្រមលើការបង្កើតឃ្លាំងស្តុកទុកបរិក្ខាវេជសាស្ត្រដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លង ផ្សេងៗ ទៀតក្នុងពេលអនាគត  ថ្នាក់ដឹកនាំប្រទេសអាស៊ានក៏បានបានឯកភាពយល់ព្រមទៅលើការកសាងសេចក្ដីព្រាង ផែនការអាស៊ានសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតសកលកូវីដ-១៩។

សន្និដ្ឋានអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi យល់ឃើញថា៖ ការណ៍ដែលកិច្ចប្រជុំកំពូលលើកនេះប្រព្រឹត្តទៅក្នុងបរិការណ៍ជំងឺរាត្បាតសកលកូវីដ-១៩ ជាសក្ខិភាពបញ្ជាក់ច្បាស់ពី ចំណងសាមគ្គីភាពនិងតួនាទីដឹកនាំរបស់អាស៊ាន ដែលបង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការតំបន់យ៉ាងខ្លាំងក្លា។ ក្នុងខណៈពេលនោះដែរ លោកបណ្ឌិត Balaz Szanto សាស្រ្តាចារ្យនៅ ដេប៉ាតឺម៉ងទំនាក់ទំនងអន្តរជាតិ (សាកលវិទ្យាល័យ Webster ថៃ) បានគូសបញ្ជាក់ថា៖ វៀតណាម ជាសមាជិកសំខាន់ ជាប្រទេសមួយដែលមានតួនាទីដ៏មានសារៈសំខាន់ ក្នុងអាស៊ាន។ តួនាទីដឹកនាំអាស៊ានរបស់ប្រទេស វៀត ណាម នឹងជះឥទ្ធិពលដាច់ដោយឡែកទៅលើបញ្ហាសំខាន់ៗ ជាច្រើន ក្នុងចំណោម នោះ មានការជំរុញការដោះស្រាយលើជម្លោះទឹកដីលើដែនសមុទ្រ ក៏ដូចជាបញ្ហាផ្សេងៗ ទៀតក្នុង របៀបវារៈរបស់អាស៊ាន។

ជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងពិភពលោក

ក្នុងអត្ថបទមួយដែលមានចំណងជើងថា “កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ កត់ត្រាជាប្រវត្តិសាស្រ្តក្នុងបរិបទ មានការរាលដាលនៃជំងឺកូវីដ-១៩” ទីភ្នាក់ងារសាព័ត៍មាន Bernama នៃប្រទេស ម៉ាឡេស៊ី បានគូសបញ្ជាក់ថា៖ ក្រោម អធិបតីភាពរបស់ប្រទេស វៀតណាម កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្រោមប្រធានបទ “អាស៊ាន បន្តភ្ជាប់ស្អិតរមួត និងបុរេសកម្មក្នុងការសម្របខ្លួននិងឆ្លើយតបនឹងបរិការណ៍ថ្មី” ជាវេទិការសម្រាប់ថ្នាក់ដឹកនាំទាំងឡាយពិភាក្សាលើបញ្ហា ដែលតំបន់មានចំណាប់អារម្មណ៍ជាបន្តបន្ទាប់ ដោយផ្ដោតសារៈសំខាន់ទៅលើចំណុចស្នូលគឺតម្រូវការមានផែនការគ្រប់ ជ្រុងជ្រោយ ដំណាក់កាលក្រោយជំងឺរាត្បាតសកលមួយសម្រាប់ប្លុកនេះទាំងមូល។

ដោយបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ង្វៀន ស៊ន់ ភុក ក្នុងឋានៈអញ្ជើញជាអធិបតី ភាពក្នុងកិច្ចប្រជុំនោះ ទីភ្នាក់ងារសាព័ត៍មាន Bernama បានដកស្រង់ប្រសាសន៍សំខាន់ៗ មួយចំនួនរបស់ប្រធាន អាស៊ាន ២០២០ ដោយបញ្ជាក់ថា ៖ ក្នុងដំណាក់កាលចាប់ពីពេលនេះដល់ដំណាច់ ឆ្នាំ ២០២០ បញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងឡាយគឺធ្វើយ៉ាង ណាដើម្បីដឹកនាំប្លុកនេះចេញផុតពីរយៈកាលមិនអំណោយផលនេះ។ ហើយប្រសិន បើសអាចម្រេចបានជោគជ័យ នេះគឺជាសក្ខីភាពច្បាស់ក្រឡែកអំពីតម្លៃឋិតថេរនិងកម្លាំងរស់រានខ្លាំងក្លា របស់សហគមន៍អាស៊ានមួយប្រកបដោយវិបុលភាពដោយពឹងផ្អែកលើខ្លួនបាននិងពោពេញទៅដោយជវភាព។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦៖ កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបតិ្តការ​ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងពិភពលោក ảnh 3នាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀនស៊ន់ភុក ប្រធានអាស៊ាន ២០២០ អញ្ជើញជាអធិបតីក្នុងសន្និសីទសាព័ត៍មានផ្ដល់ព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៦ បានប្ររព្ធធ្វើឡើងនាល្ងាច ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ICC) នៅរដ្ឋធានី ហាណូយ (វៀតណាម)។  រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទសាព័ត៍មានអន្តរជាតិ ផ្ដល់ព័ត៌មានពំពីលទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលប្រព្រឹត្តទៅនាល្ងាចថ្ងៃ ២៦ ខែ មិថុនា ដដែលនោះ លោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ន់ភុក បានបញ្ជាក់ថា៖ ក្នុងបរិការណ៍ជំងឺរាតត្បាតកូវិដ-១៩ រីករាល ដាលទូទាំងពិភពលោកនោះ អាចនិយាយ បានថា ផ្ទៃក្នុងនៃប្លុកអាស៊ានបានធ្វើសកម្មភាពដោយបុរេសកម្ម រួសរាន់ មោះមុត ឈរលើស្មារតីផ្សារភ្ជាប់ស្អិតរមួត និង បុរេសកម្មក្នុងការសម្របខ្លួបនិងឆ្លើយតប។ ទោះបីជាជួបក្ដីលំបាកលំបិនជាច្រើនក៏ដោយ មកទល់សព្វថ្ងៃនេះ វៀតណាម គ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ - ១៩ បានយ៉ាងល្អ។ ហើយប្រទេសអាស៊ាននានាក៏កំពុងតែគ្រប់គ្រងជំងឺ រាត្បាត កូវីដ - ១៩ យ៉ាងល្អពីមួយជំហានទៅមួយជំហានផង ព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងសហការគ្នាក្នុងការកសាង សហគមន៍ផង។ ការទទួលបានជោគជ័យនៃកិច្ចប្រជុំលើកនេះជាសក្ខីភាពនៃស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ភាពបុរេសកម្មក្នុងការសម្របខ្លួននិងឆ្លើយតបរបស់អាស៊ាន។

យោងតាមប្រធានអាស៊ានឆ្នាំ ២០២០  លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក ក្នុងការផ្លាស់ប្ដូរយោបល់អំពី ស្ថានការណ៍អន្តរជាតិនិងតំបន់ក្នុងរបៀបវារៈនៃកិច្ចប្រជុំ ប្រទេសទាំងអស់បានលើកកំពស់ជំហរជាគោលការណ៍របស់ អាស៊ាន ក្នុងការធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាព និង សេរីភាពការធ្វើនាវាចរណ៍អាកាសចរណ៍នៅសមុទ្រចិន ខាងត្បូង ឬហៅថាសមុទ្រខាងកើត គូសបញ្ជាក់ទៅលើការលើកស្ទួយស្មារតីលើកកម្ពស់ការគោរពច្បាប់ បង្កើនកិច្ច សហការគ្នាក្នុងការកសាងទំនុកចិត្ត ប្រើប្រាស់សន្តិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ អនុវត្តយ៉ាងពេញលេញនូវ សេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ឈានទៅរកក្រមប្រតិបត្តិសមុទ្រចិនខាង ត្បូង (COC) រវាងអាស៊ាននិងប្រទេសចិនដោយមានប្រសិទ្ធភាព សុពលភាព ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាស្ដីពី ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) ឆ្នាំ១៩៨២។

អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាពេលព្រឹកថ្ងៃដដែល នោះ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន សែន មានប្រសាសន៍ថា៖ នៅក្នុងបរិបទសកលដែលមានការផ្លាស់ ប្តូរយ៉ាងឆាប់រហ័សអាស៊ាន បង្ហាញខ្លួនយ៉ាងច្បាស់ថាជាសហគមន៍មួយដែលប្រកបដោយជវភាពបំផុត..។ 

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦៖ កសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបតិ្តការ​ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងពិភពលោក ảnh 4

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ តាមទម្រង់សន្និសីទវីដេអូ ពីវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ (ព្រះរាជាណាចក្រ កម្ពុជា) រូបថត៖ freshnewsasia.com

“កម្ពុជាផ្ដោត សារៈសំខាន់យ៉ាងខ្លាំងនិងយកចិត្តទុកដាក់ក្នុងការថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពនៅ សមុទ្រចិនខាងត្បូង។ ការវិវត្តថ្មីៗនៅសមុទ្រចិនខាងត្បូងបានបង្ហាញពីសារៈសំខាន់នៃការបញ្ចប់កិច្ចចរចា COC ឲ្យបាន ឆាប់ដើម្បីធានាសុខសន្តិភាពនៅសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ ភាគីពាក់ព័ន្ធផ្ទាល់ គួរផ្ដល់រៈសំខាន់ លើភាពអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ លោក នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុនសែន មានប្រសាសន៍បញ្ជាក់ដច្នោះ ។

ការណ៍ដែល រៀបចំដោយជោគជ័យកិច្ចប្រជុំកំពូលតាមទម្រង់ជាសន្និសីទវីដេអូជាដំបូងបង្អស់ក្នុងដំណើរការ ប្រវត្តិសាស្រ្ត ៥៣ នៃការករកើតនិងរីកចម្រើនរបស់ប្លុកអាស៊ានលើកនេះ បានបញ្ជាក់ម្ដងទៀតនូវតួនាទីដឹកនាំនិងចាត់ តាំងរបស់ វៀតណាម ក្នុងឋានៈជាប្រធានអាស៊ាន ចំពេលមានការរីករាលដាលជា សកលនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំ កំពូលអាស៊ានលើកទី ៣៦ បានប្រព្រឹត្តទៅដោយជោគជ័យ ថ្នាក់ដឹកនាំប្រទេសអស់សម្រេចបានការឯកភាពខ្ពស់លើ កិច្ចការទាំងឡាយ ចេញសេចក្ដីថ្លែងការរួមរបស់កិច្ចប្រជុំស្ដីពីតំបន់អាស៊ានមួយសុវត្ថិភាព សាមគ្គី ផ្សារភ្ជាប់ស្អិតរមួតនិង បុរេសកម្មក្នុងការសម្របខ្លួននិងឆ្លើយតបនឹងបរិការណ៍ថ្មី ជាពិសេសគឺកិច្ចការបង្កាទប់ស្កាត់ជំងឺរាត្បាតបានល្អប្រសើរ មិនបណ្ដោយអោយរលកទីពីនៃជំងឺកូវីដ-១៩ វិលត្រឡប់ចូលតំបន់នេះសារជាថ្មី។

ប្រទេសជាសមាជិកអាស៊ានទាំងឡាយបានបង្ហាញស្មារតីសាមគ្គីរួម ក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្ដារឡើងវិញសេដ្ឋកិច្ចក្រោយការ ឆ្លងរាលដាលនៃជំងឺ ព្រមទាំងបានឯកភាពជាឯកច្ឆន្ទថាគួរតែមានសាមគ្គីខ្លាំងជាងនេះថែមទៀត ឯកភាពខ្ពស់ជាងនេះ ទៅទៀតដើម្បីកសាងតំបន់អាស៊ានមួយប្រកបដោយសុខសន្តិភាព សាមគ្គីភាព មិត្តភាព និង វិបុលភាព។

បឹងបួ-ថេជុង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍