កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងបណ្ដាអាទិភាពក្នុងបរិបទថ្មី

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងបណ្ដាអាទិភាពក្នុងបរិបទថ្មី

អាស្រ័យដោយការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រារព្ធធ្វើឡើង ក្នុងទម្រង់ជាសន្និសីទវីដេអូនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០។

កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៦ នឹងប្រារព្ធធ្វើឡើងក្នុងបរិបទពិសេស ក្នុង ខណៈពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងឆ្លងរាលដាលលើទូទាំងសកលលោក ជះឥទិ្ធពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជននិងវិស័យសេដ្ឋកិច្ច សង្គមនៃប្រទេសនានាក្នុងទូទាំងពិភពលោកនិយាយរួម និងតំបន់អាស៊ាន និយាយដោយឡែក។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាម កំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញតួនាទីរបស់ខ្លួន ធានាអោយកិច្ចប្រជុំនេះទទួលបានលទ្ធផលជាផ្លែផ្កាស្របតាមស្ថានភាពថ្មីតាមការដែលអាចធ្វើទៅបាន។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងបណ្ដាអាទិភាពក្នុងបរិបទថ្មី ảnh 1ទិដ្ឋភាពកិច្ចប្រជុំនៃក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន ស្ដីអំពីការឆ្លើយតបនឹង ករណី សុខភាពសាធារណៈបន្ទាន់លើកទី ២ ប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ ដែលធ្វើឡើងក្នុង ទម្រង់ជាសន្និសីទវីដេអូ

ខិតខំប្រឹងប្រែងសម្រាប់ “តភ្ជាប់និងបុរេសកម្មក្នុងការបន្ស៊ាំនឹងបរិបទថ្មី

អនុវត្តន៍គោលនយោបាយការបរទេសពហុភាគីយ៉ាងសកម្មនិងបុរេសកម្ម ក្នុងរយៈកាលកន្លងទៅ វៀតណាម បាននិងកំពុងខិតខំបញ្ជាក់ទីតាំងឈរជើងរបស់ខ្លួនលើវេទិកាធំៗ ក្នុងតំបន់និងពិភពលោក។ ការទទួល ភារកិច្ចទាំងពីរក្នុងពេលតែមួយក្នុងឆ្នាំ ២០២០ នេះ គឺសមាជិកមិនអចន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការ សហប្រជាជាតិនិងប្រធាន អាស៊ាន ជាឧកាសដ៏មានសារសំខាន់សម្រាប់ វៀតណាម ក្នុងការចូលរួមចំណែកយ៉ាងសកម្មនិងប្រដោយបុរេសកម្មនិងទំនួលខុសត្រូវចំពោះវិស័យសន្តិភាពសុវត្ថិភាពនិងវិបុលសុខរួមក្នុងតំបន់និងពិភពលោក ហើយនេះក៏ជាឧកាសដើម្បីប្រទេស វៀតណាម បញ្ជាក់អំពីជំហរនិងទឹកចិត្តនៃប្រទេសមួយដែលស្រឡាញ់សន្តិភាព កំពុងក្នុងដំណើរការសមាហ រណកម្មអន្តជាតិយ៉ាងអស៊ីជម្រៅ ។

ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ នាយករដ្ឋមន្រ្ដីនៃ វៀតណាម លោក ង្វៀនស៊ន់ភុក នឹងអញ្ជើញជាអធិបតីភាពក្នុងសម័យបើក សម័យប្រជុំពេញអង្គ និង សម័យប្រជុំពិសេស ផ្សេងៗ ស្ដីអំពីការលើកកម្ពស់តូនាទីស្ដ្រីក្នុងយុគសម័យ ឌីជីថល កិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាននិងកិច្ចប្រជុំថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ផងដែរ ។ ក្នុងខណៈពេល ជាមួយនោះដែរ លោក ស្រី ង្វៀនធីគីមង៉ឹន ប្រធានរដ្ឋសភា វៀតណាម ប្រធាន AIPA ៤១ នឹងតំណាងឱ្យប្រទេស វៀតណាម អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិសេសស្តីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល ហើយចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកអាស៊ាន និងតំណាងអន្តរសភាអាស៊ាន (AIPA)។

មុននោះ ក្នុងប៉ុន្មានថ្ងៃចាប់ពីថ្ងៃ ២២ ដល់ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កិច្ចប្រជុំត្រៀមរៀបចំនានាក៏បាន ប្រារព្ធធ្វើឡើងជាបន្តបន្ទាប់។ បណ្ដារដ្ឋមន្រ្ដី ក្រសួងការបរទេស ឧស្សាហកម្ម-ពាណិជ្ជកម្ម ការងារ-យុទ្ធជនពិការនិង សង្គមកិច្ចនៃវៀតណាម នឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានមិនផ្លូវការ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី ២១ កិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុង តំបន់  (RCEP) និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍វប្បធម៌-សង្គមអាស៊ានលើទី ២៣។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងបណ្ដាអាទិភាពក្នុងបរិបទថ្មី ảnh 2

ទិដ្ឋភាពកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី ១០ ប្រព្រឹត្តទៅនៅថ្ងៃ ២៣ ខែ មិថុនា ឆ្នាំ ២០២០ ដែលធ្វើឡើងក្នុងទម្រង់ ជាសន្និសីទវីដេអូ

 

ពង្រីកតួនាទីរបស់អាស៊ានក្នងពិភពលោកមួយដែលពោពេញទៅដោយការប្រែប្រួល

ចាប់ពីដើមឆ្នាំមកទល់ពេលនេះ វៀតណាម បានរៀបចំដោយបុរេសកម្ម ប្រកប ដោយជោគជ័យនិងទាន់ពេលវេលានូវបណ្ដាកិច្ចប្រជុំដែលធ្វើឡើងតាមទម្រង់ជាសន្និសីទវីដេអូទាំងក្របខ័ណ្ឌអាស៊ាន រួមទាំងជាមួយដៃគូផ្សេងៗ នៅគ្រប់កម្រិត ក្នុងគោលបំណងជំរុញអនុវត្តរបៀបវារៈ គំនិតផ្ដួចផ្ដើមនៃឆ្នាំប្រធាន ធានាអោយល្បឿនការងារមិនខកខាន ស្របតាមស្មារតីនៃឆ្នាំអាស៊ាន ២០២០ គឺ  “តភ្ជាប់និងបុរេសក្មក្នុងការបន្ស៊ាំនឹងបរិបទថ្មី”។

ចំពោះមុខស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅប្រទេសជាច្រើនក្នុងទូទាំងពិភពលោក កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលធ្វើឡើងតាមទម្រង់ជាសន្និសីទវីដេអូ  ផ្ដោតការយកចិត្តទុក ដាក់ជាសំខាន់ទៅលើការពិនិត្យឡើងវិញ វាយតម្លៃលើការលំបាកលំបិន ជំពាក់ជំពិនទាំងឡាយ ហើយលើកសំណើរវិធានការស្ដារឡើងវិញនូវការងារដំណើរការអនុវត្តរបៀបវារៈ គំនិតផ្ដួចផ្ដើមទាំងឡាយនៃឆ្នាំប្រធានអាស៊ាន ២០២០ ក្រោមឥទ្ធិពលពីការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩។ អាស្រ័យហេតុនេះ វៀតណាម បានលើកសំណើរដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអនុវត្តអាទិភាពទាំង ៤ ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពគ្នាតាំងពីមុន រួមមាន៖ ការបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺ កូវីដ-១៩ ការកសាងឃ្លាំងផ្ទុកបម្រុងសំភារៈបរិក្ខាពេទ្យតំបន់អាស៊ាន ការកសាងក្បួនដំណើរការស្តង់ដាររបស់អាស៊ាន សម្រាប់ទប់ទល់នឹងស្ថានភាពសុខភាពបន្ទាន់ និងកសាងផែនការស្ដារអាស៊ានឡើងវិញក្រោយកូវីដ-១៩។

ពាក់ព័ន្ធនឹងប្រធានបទស្នូលនៃកិច្ចប្រជុំនិងកាងារឆ្លើយតបជាមួយនឹងការឆ្លង រាលដាលនៃជំងឺ កូវីដ-១៩  អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក ង្វៀន ក្វឹក យុង បានអះអាងបញ្ជាក់ថា៖ អាទិភាពចម្បងគឺធានាអាយុជីវិតរបស់ប្រជាជនអាស៊ាន។ “ទីមួយគឺការងារបង្ការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាល នៃជំងឺរាតត្បាត។ ទីពីរគឺជួយឧបត្ថម្ភប្រជាជននៃប្រទេស អាស៊ាន ទាំងអស់ដែលរងផលប៉ះពាល់ដោយសារជំងឺ រាតត្បាត ក្នុងនោះ មានទាំងការជួយសម្រួលផ្នែកកុងស៊ុលដល់ប្រជាពលរដ្ឋអាស៊ានដែលកំពុងរស់នៅ សិក្សារៀន សូត្រនិងធ្វើការនៅបណ្ដាប្រទេសជាសមាជិកអាស៊ាននិងនៅប្រទេសទី ៣។ ហើយទីបីគឺកាត់បន្ថយផលប៉ះពាល់ នៃជំងឺរាតត្បាតដល់សេដ្ឋកិច្ច-សង្គម“  អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក ង្វៀនក្វឹកយុង បានថ្លែងដូច្នោះ។

ចាប់តាំងពីដើមឆ្នាំនេះមក ក្នុងឋានៈជាប្រធាន អាស៊ាន វៀតណាម រួមជាមួយបណ្ដាប្រទេសជាសមាជិកបានកំណត់ប្រធានបទរួមសម្រាប់ឆ្នាំ ២០២០ គឺអាស៊ាន “តភ្ជាប់និងបុរេសកម្មក្នុងការបន្ស៊ាំនឹងបរិបទថ្មី” ក្នុងគោលបំណងជម្រុញខ្លាំងកិច្ចការកសាងសហគមន៍និងពង្រីកតួនាទីរបស់អាស៊ាន ក្នុងពិភពលោកមួយដែលពោ ពេញដោយបម្រែបម្រួល។ ការផ្ទុះឡើងដោយចៃដន្យនិងផលប៉ះពាល់នៃជំងឺកូវីដ ១៩ បណ្ដាលអោយច្របូកច្របល់ ជីវភាពរស់នៅគ្រប់វិស័យក្នុងសង្គម ជាមួយនឹងការជះឥទ្ធិពលដែលមិនធ្លាប់មានពីមុនមកនៅប្រទេសនានាលើ ទូទាំងពិភពលោកនោះបានឲ្យឃើញថា៖ ប្រធានបទនិងទិសស្លោកនោះត្រូវបានលើកឡើងចំពេលនិងត្រឹមត្រូវ ជាង ពេលណាៗទាំងអស់។

ឆ្លងតាមរយៈនោះ បានស្ដែងឲ្យឃើញកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេស វៀតណាម ក្នុងឋានៈ ជាប្រធានអាស៊ាន បង្ហាញយ៉ាងត្រឹមត្រូវនូវស្មារតីតភ្ជាប់និងបុរេកម្មក្នុងការបន្ស៊ាំនឹងបរិបទថ្មី។ រួមជាមួយ នឹងសាមគ្គីភាព ការផ្សារភ្ជាប់រវាងប្រទេសជាសមាជិកអាស៊ានទាំងឡាយ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងបន្តដំណើរការអនុវត្តនូវរបៀបវារៈផ្សេងៗ ធានាអនុវត្តដោយជោគជ័យនូវគំនិតផ្ដួចផ្ដើមទាំងឡាយរបស់ឆ្នាំប្រធាន អាស៊ាន ២០២០ សមស្របជាមួយស្ថានភាពថ្មី ដើម្បីអាស៊ានបន្តអះអាងបញ្ជាក់តួនាទីជាមជ្ឈមណ្ឌលក្នុង តំបន់៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍