កញ្ញាដ៏ស្រស់ស្អាតជនជាតិ តៃ គ្រងមកុដបវរកញ្ញាបណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២

ពីឆ្វេងទៅស្តាំ៖ បវរកញ្ញារងទី ១ លឿង ធីហ្វាដាន (ជនជាតិ គិញ) ម្ចាស់មកុដបវរកញ្ញា ណុង ធុយហាំង (ជនជាតិ តៃ) បវរកញ្ញារងទី ២ គឺ ថាច់ ធូថាវ (ជនជាតិ ខ្មែរ) នៅរាត្រីវគ្គផ្តាច់ព្រ័ត្រនៃពិធីប្រកួតបវរកញ្ញាបណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២
ពីឆ្វេងទៅស្តាំ៖ បវរកញ្ញារងទី ១ លឿង ធីហ្វាដាន (ជនជាតិ គិញ) ម្ចាស់មកុដបវរកញ្ញា ណុង ធុយហាំង (ជនជាតិ តៃ) បវរកញ្ញារងទី ២ គឺ ថាច់ ធូថាវ (ជនជាតិ ខ្មែរ) នៅរាត្រីវគ្គផ្តាច់ព្រ័ត្រនៃពិធីប្រកួតបវរកញ្ញាបណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២

នារាត្រីថ្ងៃទី ១៦ ខែ កក្កដា រាត្រីផ្តាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាបណ្តាជនជាតិ វៀតណាម ត្រូវបានប្រារព្ធឡើងនៅទីក្រុង ធូឌឹក (នៅក្នុងទីក្រុង ហូ ជីមិញ)។ រាត្រីនៃការប្រកួតបានប្រមូលផ្តុំបេក្ខនារីចំនួន ៣០ រូប ពាំនាំមកនូវភាពស្រស់ស្អាត អត្តសញ្ញាណរបស់បណ្តាជនជាតិ វៀតណាម តាមរយៈរូបភាព "បុប្ផាទាំងឡាយនាពេលអរុណរះ"។

ក្នុងរាត្រីផ្តាច់ព្រ័ត្រ បេក្ខនារីទាំងឡាយបានចូលរួមសម្តែងសម្លៀកបំពាក់ជនជាតិ អាវផាយ រួមសម្តែងឈុតហែលទឹក សម្តែងឈុតរាត្រីសមោសរ ឆ្លើយសំណួរការប្រព្រឹត្ត...។ នៅវគ្គផ្តាច់ព្រ័ត្របវរកញ្ញាដ៏ស្រស់ស្អាត ណុង ធុយហាំង (អាយុ ២៣ ឆ្នាំ ជនជាតិ តៃ) ពូកែឆ្នើមគ្រងមកុដជាបវរកញ្ញា។

កញ្ញាដ៏ស្រស់ស្អាតជនជាតិ តៃ គ្រងមកុដបវរកញ្ញាបណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២ ảnh 1

យកឈ្នះបេក្ខនារីចំនួន ២៩ រូបជាតំណាងរបស់ជនជាតិផ្សេងទាំង ១១ ក្នុងរាត្រីប្រកួតកញ្ញាស្រស់ស្អាត ណុង ធុយហាំង (អាយុ ២៣ ឆ្នាំ ជនជាតិ តៃ) ពូកែឆ្នើមបានគ្រងមកុដជាបវរកញ្ញា

នាងគឺជាបេក្ខនារីប្រជុំដោយសម្រស់រូបរាងខាងក្រៅនិងបញ្ញាជាសិស្សពូកែថ្នាក់ជាតិត្រូវបានជ្រើសរើសចូលមហាវិទ្យាល័យសេដ្ឋកិច្ចជាតិដោយផ្ទាល់មិនចាំបាច់ប្រឡងហើយទទួលបានពានរង្វាន់ថ្នាក់ខេត្ត ក្រុងជាច្រើនក៏ដូចជាតំបន់ភាគខាងជើង។ កិត្តិនាមបវរកញ្ញារងទី ១ បានទៅលើកញ្ញាដ៏ស្រស់ស្អាត លឿង ធីហ្វាដាន (ជនជាតិ គិញ) កិត្តិនាមបវរកញ្ញារងទី ២ បានទៅលើកញ្ញាដ៏ស្រស់ស្អាត ថាច់ ធូថាវ (ជនជាតិ ខ្មែរ)។

កញ្ញាដ៏ស្រស់ស្អាតជនជាតិ តៃ គ្រងមកុដបវរកញ្ញាបណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២ ảnh 2ពីឆ្វេងទៅស្តាំ៖ បវរកញ្ញារងទី ១ លឿង ធីហ្វាដាន (ជនជាតិ គិញ) ម្ចាស់មកុដបវរកញ្ញា ណុង ធុយហាំង (ជនជាតិ តៃ) បវរកញ្ញារងទី ២ គឺ ថាច់ ធូថាវ (ជនជាតិ ខ្មែរ) នៅរាត្រីវគ្គផ្តាច់ព្រ័ត្រនៃពិធីប្រកួតបវរកញ្ញាបណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២
កញ្ញាដ៏ស្រស់ស្អាតជនជាតិ តៃ គ្រងមកុដបវរកញ្ញាបណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២ ảnh 3បេក្ខនារីទាំងឡាយរួមសម្តែងឈុតសម្លៀកបំពាក់ជនជាតិក្នុងរាត្រីផ្តាច់ព្រ័ត្រនៃពិធីប្រកួតបវរកញ្ញា
បណ្តាជនជាតិ វៀតណាម ឆ្នាំ ២០២២

លោកស្រី ទ្រឿង ង៉ុកអាញ់ ប្រធានគណៈកម្មការរៀបចំពិធីប្រកួតបានសម្តែងការពេញចិត្តចំពោះការជ្រើសរើសរបស់គណៈមេប្រយោគ។ លោកស្រី ទ្រឿង ង៉ុកអាញ់ មានប្រសាសន៍ថាតួនាទីរបស់ ម្ចាស់មកុដបវរកញ្ញា និងបវរកញ្ញារងទាំងពីររូបគឺថែរក្សានិងផ្សព្វផ្សាយពីអត្តសញ្ញាណវប្បធម៌ជនជាតិមិនត្រឹមតែនៅក្នុង ប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានទៅពិភពលោក ទៀតផង នាពេលខាងមុខគឺពិធីប្រកួតបវរកញ្ញាផែនដីឆ្នាំ ២០២២៕

អត្ថបទនិងរូបថត៖ ឡេ អៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍