កាណាដា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ផលិតពីរុក្ខជាតិ

ប្រទេស កាណាដា ជាប្រទេសដំបូងគេអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតឡើងពីរុក្ខជាតិ
ប្រទេស កាណាដា ជាប្រទេសដំបូងគេអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតឡើងពីរុក្ខជាតិ

ប្រទេស កាណាដា ជាប្រទេសដំបូងគេអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតឡើងពីរុក្ខជាតិ។

និយតករ កាណាដា បានប្រាប់អោយដឹងថា វ៉ាក់សាំងពីរដូសរបស់ Medicago អាចត្រូវបានផ្តល់ឱ្យដល់មនុស្សពេញវ័យដែលមានអាយុពី ១៨ ទៅ ៦៤ ឆ្នាំ ប៉ុន្តែមានទិន្នន័យតិចតួចពីការចាក់វ៉ាក់សាំងចំពោះមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។

ការសម្រេចចិត្តនេះគឺផ្អែកលើការសិក្សាលើមនុស្សពេញវ័យ ២៤.០០០ នាក់ដែលបានរកឃើញថាវ៉ាក់សាំងមានប្រសិទ្ធភាព ៧១ ភាគរយក្នុងការទប់ស្កាត់កូវីដ-១៩ ទោះបីជាវានៅមុនពេលកូវីដ អូមីក្រុង លេចចេញក៏ដោយ។ ផលរំខានរបស់វ៉ាក់សាំងនេះ គឺស្រាលមានគ្រុនក្តៅ និងអស់កម្លាំង។

កាណាដា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ផលិតពីរុក្ខជាតិ ảnh 1ប្រទេស កាណាដា ជាប្រទេសដំបូងគេអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតឡើងពីរុក្ខជាតិ

វ៉ាក់សាំង Medicago ប្រើប្រាស់រុក្ខជាតិមកផលិតជាវ៉ាកសាំងដើម្បីបណ្តុះភាគល្អិតដូចមេរោគដែលធ្វើត្រាប់តាមប្រូតេអ៊ីនលើខ្លួនរបស់វីរុស។ ភាគល្អិតត្រូវបានយកចេញពីស្លឹករបស់រុក្ខជាតិហើយបន្សុត។ សារធាតុផ្សំមួយទៀត ដែលជាសារធាតុគីមីបង្កើនភាពស៊ាំហៅថា adjuvant ដែលផលិតដោយដៃគូអង់គ្លេស GlaxoSmithKline ត្រូវបានបន្ថែមទៅក្នុងការចាក់ថ្នាំបង្ការរោគ។

ខណៈដែលវ៉ាក់សាំងកូវីដជាច្រើនត្រូវបានដាក់ឱ្យដំណើរការនៅជុំវិញពិភព លោក អាជ្ញាធរសុខាភិបាលពិភពលោកកំពុងស្វែងរកក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមដើម្បីសង្ឃឹមថានឹងបង្កើនការផ្គត់ផ្គង់ទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថា Medicago ដែលមានមូលដ្ឋាននៅទីក្រុង Quebec ក៏កំពុងបង្កើតវ៉ាក់សាំងដែលផលិតចេញពីរុក្ខជាតិប្រឆាំងនឹងជំងឺជាច្រើនផ្សេងទៀត ហើយវ៉ាក់សាំងកូវីដ-១៩ ធ្វើពីរុក្ខជាតិអាចជួយជម្រុញឱ្យមានចំណាប់អារម្មណ៍កាន់តែច្រើនលើវិធីសាស្រ្តថ្មីនៃការផលិតផ្នែកវេជ្ជសាស្រ្តនេះ៕

ដកស្រង់និងកែសម្រួលពីកោះសន្តិភាពដោយ៖ សិរីសួស្តី

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍