កាតកាត - ចំណុចទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ភ្នំ តីបាក់

កាតកាត - ចំណុចទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ភ្នំ តីបាក់
នៅភូមិ កាតកាត ជនជាតិ ម៉ុង ភាគច្រើនរស់នៅក្នុងបណ្តាផ្ទះដែលមាន ៣ ល្វែងប្រក់ដោយឈើប៉ើមូ។ បណ្តោយតាមផ្លូវលំចុះទៅកាន់ភូមិគឺបណ្តាដំបូលផ្ទះខ្ពស់ទាបបែរខ្នងទៅនឹងជម្រាលភ្នំ ក្បែរនោះគឺបណ្តាវាលផ្កាដ៏ធំល្វឹងល្វើយ វាលស្រែកាំជណ្តើរពណ៌បៃតងគួរអោយគយគន់។ 
មកដល់ភូមិ កាតកាត ភ្ញៀវទេសចរបានសម្របខ្លួនទៅនឹងធម្មជាតិ ស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌របស់អ្នកតំបន់ភ្នំ តីបាក់
មកដល់ភូមិ កាតកាត ភ្ញៀវទេសចរបានសម្របខ្លួនទៅនឹងធម្មជាតិ ស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌របស់អ្នកតំបន់ភ្នំ តីបាក់
ជនជាតិ ម៉ុង នៅភូមិ កាតកាត នៅតែរក្សាបាននូវរបរត្បាញសំពត់សង្កឹមប្រពៃណី
ជនជាតិ ម៉ុង នៅភូមិ កាតកាត នៅតែរក្សាបាននូវរបរត្បាញសំពត់សង្កឹមប្រពៃណី

មិនត្រឹមតែមានទេសភាពធម្ម ជាតិស្រស់បំព្រងប៉ុណ្ណោះទេ កាតកាត នៅថែមទាំងទាក់ទាញភ្ញៀវទេសចរដោយលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បង ប្អូនជនជាតិផ្សារភ្ជាប់នឹងទំនៀម ទម្លាប់ក្នុងពិធី រៀបអាពាហ៍ពិពាហ៍បណ្តាក្បាច់របាំ សំឡេងឃែន សំឡេងអង្កួច (ឬកង្កួច) របរត្បាញសំពត់សង្កឹម របរឆ្លាក់ប្រាក់…។
ក្រៅពីរបរតម្បាញ កាតកាត នៅមានរបរឆ្លាក់ប្រាក់ដ៏ល្អឯកជាមួយនឹងផលិតផលដ៏សម្បូរបែប គ្រប់ប្រភេទ
ក្រៅពីរបរតម្បាញ កាតកាត នៅមានរបរឆ្លាក់ប្រាក់ដ៏ល្អឯកជាមួយនឹងផលិតផលដ៏សម្បូរបែប គ្រប់ប្រភេទ
ភូមិ កាតកាត ឥឡូវនេះគឺជាទីដៅនៃអេកូទេសចរណ៍ដ៏ទាក់ទាញចំពោះភ្ញៀវទេសចរជាច្រើនទាំងក្នុងនិងក្រៅប្រទេស
ភូមិ កាតកាត ឥឡូវនេះគឺជាទីដៅនៃអេកូទេសចរណ៍ដ៏ទាក់ទាញចំពោះភ្ញៀវទេសចរជាច្រើនទាំងក្នុងនិងក្រៅប្រទេស
អាស្រ័យដោយអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ជីវភាពរស់នៅរបស់ជនជាតិ ម៉ុង ត្រូវបានកែលម្អគួរអោយ កត់សម្គាល់ នាំមកអោយភូមិ កាតកាត នូវមុខមាត់ថ្មីមួយតែ មិនធ្វើអោយបាត់ទៅនូវលក្ខណៈវប្បធម៌ប្រពៃណីឡើយ៕
ង្វៀនត្រឹន - ហឿងធូ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍