កតាម - ផ្ទាំងគំនូរដ៏ល្អឥតខ្ចោះអំពីតំបន់ តីង្វៀន

មណ្ឌលអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម ពាំនាំមកឱ្យភ្ញៀវទេសចរនូវអារម្មណ៍ដ៏ស្និទ្ធស្នាលជាមួយធម្មជាតិ
មណ្ឌលអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម ពាំនាំមកឱ្យភ្ញៀវទេសចរនូវអារម្មណ៍ដ៏ស្និទ្ធស្នាលជាមួយធម្មជាតិ

ជាមួយនឹងទេសភាពដ៏មហាសាលផង ដ៏សែនមនោរម្យផង មណ្ឌលអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម នៅសង្កាត់ តឹនហ្វា ទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) ត្រូវបានអ្នកទេសចរជាច្រើនចាត់ទុកដូចជា "ផ្ទាំងគំនូរដ៏ល្អឥតខ្ចោះអំពីតំបន់ តីង្វៀន "។

ដោយមានផ្ទៃក្រឡាទំហំ ១៧ ហិកតា មណ្ឌលអេកូទេសចរណ៍វប្បធម៌ សហគមន៍ កតាម អាចនឹងបំពេញតម្រូវការលេងកម្សាន្តរបស់ភ្ញៀវទេសចរចំនួន ១០.០០០ លើកនាក់ក្នុងមួយថ្ងៃៗ។

កតាម - ផ្ទាំងគំនូរដ៏ល្អឥតខ្ចោះអំពីតំបន់ តីង្វៀន ảnh 1មណ្ឌលអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម នៅសង្កាត់ តឹនហ្វា ទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) ត្រូវបានអ្នកទេសចរជាច្រើនចាត់ទុកដូចជា "ផ្ទាំងគំនូរដ៏ល្អឥតខ្ចោះអំពីតំបន់ តីង្វៀន"

អញ្ជើញមកកាន់ទីនេះហើយ ភ្ញៀវទេសចរបានទស្សនាកំពង់ទឹក ផ្ទះវែង សួនច្បាររូបចម្លាក់ឈើ មណ្ឌលតាំងបង្ហាញ ស្វែងយល់គងឃ្មោះ ផ្តោះប្តូរជាមួយអ្នកភូមិ ឆ្លងកាត់បទពិសោធន៍អំពីរបៀបដាំដុះនិងកែច្នៃកាហ្វេ…។

កតាម - ផ្ទាំងគំនូរដ៏ល្អឥតខ្ចោះអំពីតំបន់ តីង្វៀន ảnh 2មណ្ឌលអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម ពាំនាំមកឱ្យភ្ញៀវទេសចរនូវអារម្មណ៍ដ៏ស្និទ្ធស្នាលជាមួយធម្មជាត

យោងតាមលោកស្រី ង្វៀនធីង៉ុកអាញ់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម មណ្ឌលទេសចរណ៍ដំណើរការក្រោមគោលដៅកសាងទម្រង់រូបភាពសេដ្ឋកិច្ចមួយដែលអាចជួយប្រជាជននៃភូមិឋានបងប្អូនជនជាតិ អេដេ ជិតខាងលុបបំបាត់ភាពក្រីក្រប្រកបដោយចីរភាព។

កតាម - ផ្ទាំងគំនូរដ៏ល្អឥតខ្ចោះអំពីតំបន់ តីង្វៀន ảnh 3មណ្ឌលអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម ចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិទាំងឡាយនៅតំបន់ តីង្វៀន

មណ្ឌលទេសចរណ៍ដំណើរការតាមទិសដៅការពារបរិស្ថាន ថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងនោះ មានភោជនាហារដ៏ល្អឯករបស់បងប្អូនបណ្តាជនជាតិនៅតំបន់ តីង្វៀន៕

អត្ថបទនិងរូបថត៖  ហ្វាយធូ 

 បញ្ចូលអត្ថបទដោយ៖  អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍