កាន់​ថ្ម​បាន​រហូត​ដល់​ 40 ​ថ្ងៃ realme C11 ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ ហើយ​តម្លៃ​ពិសេស​ត្រឹមតែ 119 ​ដុល្លារ​ប៉ុណ្ណោះ

កាន់​ថ្ម​បាន​រហូត​ដល់​ 40 ​ថ្ងៃ realme C11 ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ ហើយ​តម្លៃ​ពិសេស​ត្រឹមតែ 119 ​ដុល្លារ​ប៉ុណ្ណោះ

Realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការហើយកាលពីថ្ងៃទី ២១ ខែ កក្កដា។ Realme C11 ជាទូរស័ព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា វាមិនត្រឹមតែមានថាមពលថ្មធំ 5000 mAh ដែលកាន់ថ្មបានរហូតដល់ 40 ថ្ងៃប៉ុណ្ណោះទេ វាក៏បានបំពាក់មកជាមួយនូវអេក្រង់ធំប្រភេទដំណក់ទឹកទំហំ 6.5 អ៊ីញដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន ជាមួយគ្នានេះ Realme C11 ភ្ជាប់មកជាមួយការរចនាយ៉ាងស្រស់ស្អាតដែលកំពុងពេញនិយម។

កាន់​ថ្ម​បាន​រហូត​ដល់​ 40 ​ថ្ងៃ realme C11 ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ ហើយ​តម្លៃ​ពិសេស​ត្រឹមតែ 119 ​ដុល្លារ​ប៉ុណ្ណោះ ảnh 1Realme C11កាន់ថ្មបានរហូតដល់ 40 ថ្ងៃ

ស្មាតហ្វូនដែលកាន់ថ្មបានយូរគឺសំខាន់ណាស់សម្រាប់យុវវ័យបច្ចុប្បន្ន។ Realme C11 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានរហូតដល់ 40 ថ្ងៃ។

មិនតែប៉ុណ្ណោះ ថាមពលថ្មធំនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្តាប់តន្ត្រីបានរហូតដល់ 169.8 ម៉ោង មើលភាពយន្តបាន 21 ម៉ោង និងអាចលេងហ្គេមបានរហូតដល់ 12 ម៉ោង។

លើសពីនេះទៀត Realme C11 ភ្ជាប់ជាមួយមុខងារ APP Freezing និងមុខងារសន្សំសំចៃថ្មជាមួយ AI ដូច្នេះវាធ្វើឲ្យថាមពលថ្មអាចប្រើប្រាស់បានយូរ។

ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាពគឺសំខាន់ណាស់។ ឆ្នាំង សាកនិងខ្សែសាកថ្មរបស់ Realme C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់។

ជាមួយនឹងមុខងារផ្ទេរថាមពលថ្ម OTG ពិសេស វាថែមទាំងអាចជួយសន្សំសំចៃថាមពលថ្មរបស់អ្នក និងសាកថ្មផលិតផល AIoT បានទៀតផង។

ដើម្បីផ្តល់ឲ្យយុវវ័យនូវផលិតផលដែលពេញនិយមនិងឈានមុខគេ Realme តែង តែសាកល្បងប្រើប្រាស់នូវអ្វីដែលថ្មីៗ ហើយដើម្បីអបអរផលិតផល C series ដែលមានអតិថិជនដល់ទៅ 13 លាននាក់នៅជុំវិញពិភពលោក Realme បានប្រើប្រាស់ ការរចនាថ្មី ដែលបានទទួលការបំផុសគំនិតពីរូប geometric របស់ Piet Cornelies Mondrian ។

Realme C11 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.5 អ៊ីញ ដែលនាំមកនូវទិដ្ឋភាពធំទូលាយផ្តល់ជូននូវបទពិសោធន៍លេងហ្គេម និងការទស្សនាវីដេអូល្អបំផុត ហើយអនុញ្ញាតឱ្យអ្នករីករាយនឹងអេក្រង់ធំលាតពេញជាមួយការកាត់បន្ថយចំណាំងផ្លាត ធ្វើឲ្យអ្នកទទួលបាននូវបទពិសោធន៍ពេញអេក្រង់ពិតប្រាកដ។ ជាមួយនឹងការរចនាម៉ូដខ្នាតបែបដំណក់ទឹក ដែលលាតសន្ធឹង ៨៨,៧% នៃតួខ្លួនរបស់វា ។

Realme C11 បានបំពាក់បន្ទះឈីប Helio G35 ដែលមានដំណើរការល្អលំដាប់ទីមួយ និងមានថាមពលខ្លាំង។ Helio G35 វាក៏ជាបន្ទះឈីបដែលបង្កើនប្រសិទ្ធ ភាពក្នុងការលេងហ្គេមសំខាន់មួយក្នុងចំណោមបន្ទះឈីប MediaTek ដោយបំពាក់ជាមួយនូវ 2GB RAM+32GB ROM និងដំណើរការដោយ LPDDR4X RAM ។

បើប្រៀបធៀបនឹង LPDDR3 កម្រិតរូបភាពកើនឡើង 20% និង សមត្ថភាព RAM កើនឡើងបាន 100% ។ វាមានរន្ធ 3 សម្រាប់ដាក់កាតដែលអាចដាក់បាន SIM 2 និង Memory កាត 1 (ដែលអាចបន្ថែមបានដល់ 256GB)។

Realme C11 ត្រូវបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិច ស៊ែល ដែលមានមុខងារថត Porttait និង Nightscape ធ្វើឱ្យវាក្លាយជាទូរស័ព្ទឆ្លាតវៃតែមួយគត់ដែលអាចថតបាននៅពេលយប់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។

Realme C11 ត្រូវបានចាត់ទុកថាជា “ស្មាតហ្វូនកម្រិតថវិកាដែលមានថាមពលថ្មធំ និងការរចនាទាន់សម័យបំផុត” រចនាបថរបស់វាអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយមិនបារម្ភជាមួយការអស់ថ្ម។ រចនា បថដែលស្អាតប្លែកនៃ Realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភ័ណភាពរបស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា។

Realme C11 ធ្វើការប្រកាសលក់ជាផ្លូវការពីថ្ងៃទី ២៤ ខែ កក្កដា តទៅ។ ហើយ Realme C11 មាន ២ ព័ណ៌ សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង (Mint Green) និង ប្រផេះ (Pepper Grey) ដែលមានអង្គផ្ទុកខាងក្នុងទំហំ 2GB RAM+32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ុណ្ណោះ៕

ដកស្រង់និងកែសម្រួលពីដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍