“កូនធម៌របស់កងទ័ពការពារព្រំដែន” គំរូដ៏កក់ក្តៅនៃមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន

យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ភូ-មី ស្រុក យ៉ាងថាញ់ (ខេត្ត គៀនយ៉ាង) ណែនាំអោយ"កូនធម៌របស់កងទ័ពការពារព្រំដែន" ផាមក្វឹកស៊ី សិក្សារៀនសូត្រ
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ភូ-មី ស្រុក យ៉ាងថាញ់ (ខេត្ត គៀនយ៉ាង) ណែនាំអោយ"កូនធម៌របស់កងទ័ពការពារព្រំដែន" ផាមក្វឹកស៊ី សិក្សារៀនសូត្រ

តាមវរសេនីយ៍ទោ លោក ហាឌឹកហាញ់ ប្រធានប៉ុស្តិ៍ការពារព្រំដែន ភូ-មី ស្រុក យ៉ាងថាញ់ (ខេត្ត គៀនយ៉ាង) គាំទ្រកម្មវិធី "កូនធម៌របស់កងទ័ពការពារព្រំដែន" ដែលបានបំផុសដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្នុងរយៈពេលកន្លងទៅ ប៉ុស្តិ៍ការពារព្រំដែន ភូ-មី បានជួយគាំពារ ទំនុកបម្រុងកូនសិស្សដែលមានស្ថានភាពរស់នៅក្រីក្រលំបាកលំបិនចំនួន ១៧ នាក់ក្នុងចំណោមនោះ មានកូនសិស្សសញ្ជាតិ កម្ពុជា ចំនួន ៩ នាក់ដែលរស់នៅតំបន់ជាប់ព្រំប្រទល់។

“កូនធម៌របស់កងទ័ពការពារព្រំដែន” គំរូដ៏កក់ក្តៅនៃមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន ảnh 1យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ភូ-មី ស្រុក យ៉ាងថាញ់ (ខេត្ត គៀនយ៉ាង) ណែនាំអោយ"កូនធម៌របស់កងទ័ពការពារព្រំដែន" ផាមក្វឹកស៊ី សិក្សារៀនសូត្រ

បន្ទាប់ពីបានមករស់នៅក្នុងប៉ុស្តិ៍ការពារព្រំដែន គណៈបញ្ជាការបានចាត់ចែងកម្មាភិបាល យុទ្ធជនដែលមានចំណេះដឹង មានសមត្ថភាពក្នុងការចែករំលែកចំណេះដឹងអោយមកថែទាំនិងបង្រៀនប្អូនៗ ដោយផ្ទាល់។ ដោយបានបរិភោគ ប្រជុំជីវភាព រៀនសូត្រ ធ្វើពលកម្មប្រចាំថ្ងៃ ជាមួយនឹងកម្មាភិបាល យុទ្ធជនការពារព្រំដែនប្អូនៗ ទាំងនោះ បានធំដឹងក្តីយ៉ាងឆាប់រហ័ស ក្លាយទៅជាកូនល្អ សិស្សល្អនៅមូលដ្ឋាន ឈានឡើងបន្តិចម្តងៗ។

“កូនធម៌របស់កងទ័ពការពារព្រំដែន” គំរូដ៏កក់ក្តៅនៃមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន ảnh 2“កូនធម៌របស់កងទ័ពការពារព្រំដែន” ជាទម្រង់រូបភាពប្រកបដោយលក្ខណៈមនុស្សសាស្រ្តដ៏ជ្រាលជ្រៅរួមចំណែកជួយដល់ប្អូនៗ កូនសិស្សដែលមានស្ថានភាពរស់នៅក្រីក្រលំបាកលំបិនបានចូលសាលារៀន

អនុសេនីយ៍ឯកបម្រុង លោក ង៉ឹនវ៉ាន់ហាញ់ ចែករំលែកថា៖ "មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេ ព្រមទាំងក្នុងអង្គភាពទាំងមូលនេះ ប្រសិនបើនរណាមានពេលវេលាគឺសុទ្ធតែចូលរួមបង្រៀនឱ្យប្អូនៗ។ យើងខ្ញុំចាត់ទុកប្អូនៗ ដូចជាកូនក្មួយក្នុងគ្រួសារអញ្ចឹងតែងតែទុកអ្វីដែលល្អបំផុតអោយប្អូនៗ"។

“កូនធម៌របស់កងទ័ពការពារព្រំដែន” គំរូដ៏កក់ក្តៅនៃមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន ảnh 3ប៉ុស្តិ៍ការពារព្រំដែន ភូ-មី ស្រុក យ៉ាងថាញ់ (ខេត្ត គៀនយ៉ាង) បានជួយគាំពារទំនុកបម្រុងដល់ប្អូនៗ សិស្សសាលាដែលមានស្ថានភាពរស់នៅក្រីក្រលំបាកលំបិនចំនួន ១៧ នាក់ ក្នុងចំណោម
នោះមានកូនសិស្សសញ្ជាតិ កម្ពុជា ចំនួន ៩ នាក់ដែលរស់នៅតំបន់ជាប់ព្រំប្រទល់

"កូនធម៌របស់កងទ័ពការពារព្រំដែន" ជាគំរូប្រកបដោយលក្ខណៈមនុស្សសាស្រ្តដ៏ជ្រាលជ្រៅ បានរួមចំណែកជួយដល់ប្អូនៗ កូនសិស្សក្រីក្រដែលមានស្ថានភាពរស់នៅលំបាកលំបិនបានចូលសាលាផង ថែមទាំងបានពង្រីកប្រពៃណីអ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅរបស់ជនជាតិ ផង លម្អថែមលើរូបភាពកងទ័ពអ៊ំ ហូ នៅតំបន់ជាយដែននៃមាតុភូមិ៕

ឡេសែន

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍