ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន លោក Felix Dalmas ក្រុម U22 កម្ពុជាបានយកឈ្នះ ម៉ាឡេស៊ី ១-០ ឈ្នះ មីយ៉ាន់ម៉ា ២-០ និងចាញ់ឥណ្ឌូណេស៊ី ២-០ នៅក្នុងពូល B។ ក្នុងនាមជាក្រុមលេខមួយពូល B កម្ពុជាត្រូវតទល់ជាមួយ ថៃ ដែលជាប់លេខពីរពូល A។
ការដណ្ដើមបាល់នៃកីឡាករ U22 វៀតណាមក្នុងពេលហ្វឹកហាត់ ត្រៀមជួបក្រុម U22 ឥណ្ឌូណេស៊ី នារសៀលថ្ងៃនេះ។ រូបថត៖ ទន់គឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម |
នាជំនួបកាលពីឆ្នាំ ២០០៥ ថៃ បានយកឈ្នះកម្ពុជារហូតដល់ទៅ ៨-០ ។ ជាមួយគ្នានេះ កម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះថៃឡើយក្នុងការប្រកួតផ្លូវការគ្រប់កម្រិតអាយុដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។
លទ្ធផលដែលល្អបំផុតសម្រាប់កម្ពុជាក្នុងជំនួបជាមួយថៃ គឺស្មើ ០-០ នាជំនួប AFF U17 នៅឥណ្ឌូណេស៊ី កាលពីឆ្នាំ ២០០២។
នៅថ្ងៃនេះ ក្រុម U22 វៀតណាម ជួបឥណ្ឌូណេស៊ី នាវេលាម៉ោង ៣ និង ៣០ នាទី ក្រុម U22 កម្ពុជា ប៉ះ ថៃ នៅវេលាម៉ោង ៦ និង ៣០ នាទី ដើម្បីរកកៅអីរឿងៗខ្លួនចូលវគ្គផ្ដាច់ព្រ័ត្រ៕