ការដាំស្ពៃក្រញាញ់ខៀវ KALE ទិសដៅថ្មីរបស់ប្រជាកសិករស្រុក បាក់ហា

ដំណាំស្ពៃក្រញាញ់ខៀវ Kale លូតលាស់ល្អនៅលើដែនដីនៃ "ខ្ពង់រាប-ស បាក់ហា" បើកចេញទិសដៅថ្មីឱ្យផ្នែកកសិកម្មនៅមូលដ្ឋាន
ដំណាំស្ពៃក្រញាញ់ខៀវ Kale លូតលាស់ល្អនៅលើដែនដីនៃ "ខ្ពង់រាប-ស បាក់ហា" បើកចេញទិសដៅថ្មីឱ្យផ្នែកកសិកម្មនៅមូលដ្ឋាន

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ប្រជាជនជាច្រើនក្រុមគ្រួសារនៅស្រុក បាក់ហា (ខេត្ត ឡាវកាយ) បានក្លៀវក្លាហ៊ានកែប្រែផ្ទៃដីមួយចំនួនដើម្បីដាំស្ពៃក្រញាញ់ខៀវ Kale (ពូជបន្លៃមានដើមកំណើតមកពីប្រទេស ហូឡង់) បើកចេញទិសដៅថ្មីអោយផ្នែកកសិកម្មនៅមូលដ្ឋាន។ 

យោងតាមលោក សឹន សែវឡេញ កសិករនៅឃុំ លុងភិញ បានឲ្យដឹងថា ការដាំស្ពៃក្រញាញ់ខៀវ Kale ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងពី ៨ ដល់ ១០ ដងបើប្រៀបធៀបជាមួយនឹងការដាំពោត។

ការដាំស្ពៃក្រញាញ់ខៀវ KALE ទិសដៅថ្មីរបស់ប្រជាកសិករស្រុក បាក់ហា ảnh 1ដំណាំស្ពៃក្រញាញ់ខៀវ Kale លូតលាស់ល្អនៅលើដែនដីនៃ "ខ្ពង់រាប-ស បាក់ហា" បើកចេញទិសដៅថ្មីឱ្យផ្នែកកសិកម្មនៅមូលដ្ឋាន

បន្លែប្រភេទនេះមានស្លឹកទន់ រសជាតិផ្អែម តម្លៃសារជាតិបំប៉នខ្ពស់ អាច កែច្នៃទៅជាមុខម្ហូបផ្សេងៗ ជាច្រើន។ នៅពេលដាំក្នុងដង់ស៊ីតេសមស្រប ថែទាំត្រឹមត្រូវតាមគោលការណ៍ តម្លៃលក់ចេញជាមធ្យមពី ២០.០០០ ដល់ ២៥.០០០ ដុងមួយគីឡូក្រាមក្នុងមួយហិកតាៗ ដាំស្ពៃក្រញាញ់ខៀវ Kale អាចនឹងផ្តល់ប្រាក់ចំណូលរហូតដល់ជិត ២០០ លានដុង។ 

ការដាំស្ពៃក្រញាញ់ខៀវ KALE ទិសដៅថ្មីរបស់ប្រជាកសិករស្រុក បាក់ហា ảnh 2

យោងតាមកម្មាភិបាលមជ្ឈមណ្ឌលសេវាកម្មកសិកម្មស្រុក បាក់ហា ស្ពៃក្រញាញ់ខៀវ Kale គឺជាពូជបន្លែនាំចូល មានលក្ខណៈពិសេសសមស្របនឹងលក្ខណៈដីធ្លី អាកាសធាតុក្នុងតំបន់ត្រូវបាននាំមកដាំធ្វើតេស្តសាកពិសោធនៅលើផ្ទៃដីមួយចំនួន

ជាប្រភេទបន្លែខុសរដូវ ដាំម្តងតែអោយប្រមូលផលក្នុងអំឡុងពេលជាច្រើនខែ ស្ពៃក្រញាញ់កំពុងត្រូវបានប្រជាកសិករជាច្រើនក្រុមគ្រួសារនៅស្រុក បាក់ហា ពង្រីកទូលំទូលាយផ្ទៃដីដាំដុះ។ នាពេលបច្ចុប្បន្ននេះ នៅលើភូមិសាស្ត្រទីរួមស្រុក បាក់ហា និងបណ្តាឃុំ ណាហូយ តាចាយ បានផូ បន្លែប្រភេទនេះត្រូវបានដាំជាមួយនឹងចំនួនធំហើយ។

ការដាំស្ពៃក្រញាញ់ខៀវ KALE ទិសដៅថ្មីរបស់ប្រជាកសិករស្រុក បាក់ហា ảnh 3ស្ពៃក្រញាញ់ខៀវ Kale មានជំហរបណ្តើរៗ ក្នុងពេលបាយម្តងៗ របស់គ្រួសារជាច្រើនហើយ

ដើម្បីបង្កើនមេគុណប្រើប្រាស់ដីនៅបណ្តាឃុំតំបន់ភ្នំនិងតម្លៃប្រមូលផលក្នុងមួយហិកតាៗ ដីដាំដុះ ស្រុក បាក់ហា កំពុងលើកសំណើដល់ខេត្តផ្តល់គោលការណ៍អភិវឌ្ឍ បង្កើតតំបន់ផលិតទំនិញដ៏ធំសម្រាប់ដំណាំស្ពៃក្រញាញ់ខៀវ Kale៕

អត្ថបទ៖ ហុងនិញ  រូបថត៖ ក្វឹកខាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍