ការថែរក្សានិងអភិវឌ្ឍន៍ ភូមិសិប្បកម្មប្រពៃណីទាំងឡាយ

ការអភិវឌ្ឍភូមិសិប្បកម្មធ្វើរនាំងឫស្សីពក តឹនថុងហូយ (ស្រុក គូជី) គឺជាផលិតផលមួយក្នុងចំណោមផលិតផលកសិកម្មចម្បងទាំង ៦ ... ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ អនុម័តនៅក្នុងគម្រោងនៃកម្មវិធីឃុំមួយផលិតផលមួយនៅតំបន់ជនបទនៃទីក្រុង
ការអភិវឌ្ឍភូមិសិប្បកម្មធ្វើរនាំងឫស្សីពក តឹនថុងហូយ (ស្រុក គូជី) គឺជាផលិតផលមួយក្នុងចំណោមផលិតផលកសិកម្មចម្បងទាំង ៦ ... ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ អនុម័តនៅក្នុងគម្រោងនៃកម្មវិធីឃុំមួយផលិតផលមួយនៅតំបន់ជនបទនៃទីក្រុង

បច្ចុប្បន្នទីក្រុង ហូជីមិញ មានភូមិសិប្បកម្មប្រពៃណីប្រហែលជា ២០ កន្លែង។ ដើម្បីអភិរក្សនិងអភិវឌ្ឍភូមិសិប្បកម្មទាំងនេះ ព្រមពេលជាមួយនោះកសាងសាកល្បងទម្រង់រូបភាពភូមិសិប្បកម្មជនបទ ប្រមូលផ្តុំទីក្រុង ហូជីមិញ កំពុងដំណើរការរៀបចំឡើងវិញនូវគម្រោងប្លង់មេនៃភូមិសិប្បកម្មផ្សារភ្ជាប់ទៅនឹងដំណើរការកសាងជនបទថ្មី។

ការថែរក្សានិងអភិវឌ្ឍន៍ ភូមិសិប្បកម្មប្រពៃណីទាំងឡាយ ảnh 1ការអភិវឌ្ឍភូមិសិប្បកម្មធ្វើរនាំងឫស្សីពក តឹនថុងហូយ (ស្រុក គូជី) គឺជាផលិតផលមួយក្នុងចំណោមផលិតផលកសិកម្មចម្បងទាំង ៦ ... ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ អនុម័តនៅក្នុងគម្រោងនៃកម្មវិធីឃុំមួយផលិតផលមួយនៅតំបន់ជនបទនៃទីក្រុង ការថែរក្សានិងអភិវឌ្ឍន៍ ភូមិសិប្បកម្មប្រពៃណីទាំងឡាយ ảnh 2ភូមិសិប្បកម្មធ្វើកំប៉ុងជើងធូបស្ពាន់ អានហូយ (ខណ្ឌ ហ្កវ៉ឹប) ជាង ២០០ ឆ្នាំមកហើយនៅតែបន្តធ្វើសកម្មភាព សិប្បករទាំងឡាយនៅតែព្យាយាម ផ្ចិតផ្ចង់បង្កើតនូវបណ្ដាផលិតផលហត្ថកម្មមានគុណភាពខ្ពស់

ទន្ទឹមនឹងបណ្តាគោលនយោបាយ កម្មវិធីឧបត្ថម្ភដូចជាកសាង ពាណិជ្ជសញ្ញា - ឡូហ្កូ បង្កើតវេបសាយ បញ្ជាក់ពីការគ្រប់គ្រងគុណភាព... គឺទីក្រុង ហូជីមិញ មានភូមិសិប្បកម្មប្រពៃណីចំនួន ៦ ត្រូវបានផ្តោតជាសំខាន់ទៅលើវិនិយោគរួមមាន៖ ភូមិសិប្បកម្មត្បាញរវៃ ថាយមី ភូមិសិប្បកម្មធ្វើនំបាញ់ត្រាង ភូហ្វាដុង ភូមិសិប្បកម្មធ្វើរនាំងឫស្សីពក តឹនថុងហូយ (ស្រុក គូជី) ភូមិសិប្បកម្មត្បាញកញ្ឆេ ស៊ន់ធើយសឺន (ស្រុក ហុកម៉ូន) ភូមិសិប្បកម្មធ្វើធូប ឡេមិញស៊ន់ (ស្រុក ប៊ិញចាញ់) ភូមិសិប្បកម្មផលិតអំបិល (ស្រុក កឹនយើ) ។

ការថែរក្សានិងអភិវឌ្ឍន៍ ភូមិសិប្បកម្មប្រពៃណីទាំងឡាយ ảnh 3ភូមិសិប្បកម្មតម្បាញរវៃ ថាយមី (ស្រុក គូជី) ត្រូវបានចាត់ទុកថាជាប្រភពនៃបណ្ដាផលិតផលធ្វើអំពីឫស្សី ពក ដោយមានផលិតផលសម្បូរបែបមានតាំងពីច្រែង កញ្រែ្ជង កញ្ជើ ល្អី រហូតដល់ចង្អេររែងអង្ករ ចង្អេរអុំស្រូវ ចង្អេរធំ កញ្ឆេ... ការថែរក្សានិងអភិវឌ្ឍន៍ ភូមិសិប្បកម្មប្រពៃណីទាំងឡាយ ảnh 4ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលនៃទីក្រុង ហូជីមិញ ប្រហែល ៤០ គីឡូម៉ែត្រ ភូមិសិប្បកម្មនំបាញ់ត្រាង ភូហ្វាដុង (ស្រុក គូជី) មានប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ នៅក្នុងរូបថត៖ ហាលនំបាញ់ត្រាង - ដំណាក់កាលមួយក្នុងបណ្ដាដំណាក់កាលដែលទាមទារនូវការប៉ិនប្រសប់របស់អ្នកភូមិសិប្បកម្ម

យោងតាមលោក ង្វៀនភឿកទ្រុង ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុង ហូជីមិញ ភូមិសិប្បកម្មប្រពៃណីនៅលើភូមិសាស្រ្តទីក្រុងកំពុងបានស្តារឡើងវិញនិងអភិវឌ្ឍជាជំហានៗ។ ផលិតផលនៃភូមិសិប្បកម្មបានលក់ចេញទាំងក្នុងនិងក្រៅប្រទេស រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិសិប្បកម្ម៕

អាញ់យុង - ម៉ាញ់លិញ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍