ការបាក់ស្រុតដីយ៉ាងធ្ងន់ធ្ងរនៅខណ្ឌ កាយរ៉ាំង

ការបាក់ស្រុតដីយ៉ាងធ្ងន់ធ្ងរនៅខណ្ឌ កាយរ៉ាំង

ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ននេះ នៅលើភូមិសាស្ត្រខណ្ឌ កាយរ៉ាំង ទីក្រុង កឹនធើ កើតមានការបាក់ស្រុតដីចំនួន ៤ ចំណុច ក្នុងនោះ ធ្ងន់ធ្ងរបំផុតគឺនៅតាមព្រែក បេនបា ឆ្លងកាត់ត្រង់ម្ដុំ ភូធន់អា សង្កាត់ តឹនភូ បណ្តាលអោយផ្ទះបងប្អូនជនរួមជាតិជាច្រើនខ្នងត្រូវរលំទាំងស្រុងចុះទៅក្នុងព្រែក ខាតបង់ទ្រព្យសម្បត្តិឡើងដល់រាប់រយលានដុង។

ការបាក់ស្រុតដីយ៉ាងធ្ងន់ធ្ងរនៅខណ្ឌ កាយរ៉ាំង ảnh 1ថ្នាក់ដឹកនាំទីក្រុង កឹនធើ ចុះពិនិត្យស្រាវជ្រាវចំណុចបាក់
ស្រុតដីនៅត្រង់ម្ដុំ សង្កាត់ តឹនភូ ខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ)

ការបាក់ស្រុតដីយ៉ាងធ្ងន់ធ្ងរនៅខណ្ឌ កាយរ៉ាំង ảnh 2ផ្លូវបេតុងប្រវែងជាង ១២០ ម៉ែត្រឆ្លងកាត់ត្រង់ម្ដុំ ភូធន់អា
សង្កាត់ តឹនភូ ខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ) ត្រូវបាក់ស្រុតដី
ចុះទៅក្នុងព្រែក ចរាចរណ៍ត្រូវកាត់ផ្តាច់

បច្ចុប្បន្ននេះ ប្រវែងបណ្តោយនៃតំបន់បាក់ស្រុតដីទាំងអស់ប្រហែល ១២០ ម៉ែត្រ ស៊ីជ្រៅចូលមកលើដីគោក ត្រង់កំណាត់ធំបំផុតប្រហែល ៦ ម៉ែត្រ កាត់ផ្តាច់ខ្សែផ្លូវគមនាគមន៍ជនបទឆ្លងកាត់តំបន់ទាំងស្រុងតែម្ដង។

ការបាក់ស្រុតដីយ៉ាងធ្ងន់ធ្ងរនៅខណ្ឌ កាយរ៉ាំង ảnh 3ការបាក់ស្រុតដីបានកាត់ផ្តាច់ផ្លូវគមនាគមន៍ឆ្លងកាត់ត្រង់ម្ដុំ
ភូធន់អា សង្កាត់ តឹនភូ ខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ)

ការបាក់ស្រុតដីយ៉ាងធ្ងន់ធ្ងរនៅខណ្ឌ កាយរ៉ាំង ảnh 4ផ្ទះមួយចំនួនដែលស្ថិតនៅចម្ងាយពីមាត់ព្រែកជិត ១០
ម៉ែត្រកំពុងបន្តរងការគំរាមកំហែងនៃការបាក់ស្រុតដី

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ លោក ង្វៀនថាញ់យុង បានមានកិច្ចប្រជុំការងារជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រធារាសាស្ត្រភូមិភាគខាងត្បូងដើម្បីវិភាគ វាយតម្លៃ កំណត់មូលហេតុនិងលើកសំណើពីដំណោះស្រាយទប់ស្កាត់ការបាក់ស្រុតដីនៅលើខ្សែព្រែក បេនបា ត្រង់ម្ដុំ ភូធន់អា សង្កាត់ តឹនភូ ខណ្ឌ កាយរ៉ាំង។ តាមការគ្រោងទុកជាមុន ថវិកាដើម្បីសាងសង់ទំនប់ច្រាំងស្តាឡើងវិញចំណុចបាក់ស្រុតដីនេះប្រហែល ១១,៥ ពាន់លានដុង៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍