ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត

កីឡាករកីឡាការិនីជនជាតិខ្មែរដោយមានស្មារតីត្រៀមប្រណាំងទូក ង
កីឡាករកីឡាការិនីជនជាតិខ្មែរដោយមានស្មារតីត្រៀមប្រណាំងទូក ង

ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូងឆ្នាំ ២០២២ ការប្រណាំងទូក ង ខេត្ត សុកត្រាំង នៅតំបន់វាលទំនាបទន្លេ គឺវឡុង បានចាប់ផ្ដើមប្រកួតនៅម៉ោង ១២:០០ ថ្ងៃនេះ (ថ្ងៃទី ៧ ខែ វិច្ឆិកា) នៅទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង) ដោយមាន ៥៤ ក្រុមចូលរួម។

ការប្រណាំងទូក ង គឺជាផ្នែកដ៏ទាក់ទាញបំផុតនៃពិធីបុណ្យអកអំបុក ពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ទាំងបីរបស់ជនជាតិ ខ្មែរ ក្រៅពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងពិធីបុណ្យសែនដូនតា។

ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 1ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ដូ វ៉ាន់ជៀន និងលេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង លោក ឡឹម វ៉ាន់ម៉ឹន ប្រគល់ទង់អនុស្សាវរីយ៍ដល់ក្រុមទាំងឡាយចូលរួមក្នុងការប្រណាំងទូក ង សុកត្រាំង នៅតំបន់វាលទំនាបទន្លេ គឺវឡុង លើកទី ៥

ការប្រណាំងលើកនេះមានចំនួន ៥៤ ក្រុមចូលរួមដោយមានកីឡាករកីឡាការិនី ខ្មែរ ៥ ពាន់នាក់មកពីខេត្ត៖ បាកលៀវ កាម៉ៅ ហូវយ៉ាង កៀនយ៉ាង ត្រាវិញ វិញឡុង និង សុកត្រាំង។

ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 2ទស្សនីយភាពរបាំប្រពៃណី ខ្មែរ ពិធីបើកការប្រណាំងទូក ង
ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 3ក្រុមទូកទាំងឡាយដោយមានកីឡាករកីឡាការិនីជនជាតិ ខ្មែរ រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកន្លែងវេទិការមុនម៉ោងប្រកួតប្រណាំងទូក ង
ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 4កីឡាករកីឡាការិនីជនជាតិ ខ្មែរ ជាមួយស្មារតីត្រៀមប្រណាំងទូក ង
ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 5ក្រុមទូកទាំងឡាយពន្លឿនសន្ទុះទៅកាន់ខ្សែព្រ័ត្រនៅឯប្រណាំងទូក ង
ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 6ព្រះសង្ឃនិមន្តមកលើកទឹកចិត្តដល់ក្រុមទូកទាំងឡាយនៅក្នុងការប្រណាំងទូក ង
ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 7កីឡាករក្រុមទូកព្យាយាមយ៉ាងស្វិតស្វាញប្រកួតនៅក្នុងការប្រណាំងទូក ង
ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 8ក្រុមទូកបង្កើនល្បឿនសន្ទុះទៅកាន់ខ្សែព្រ័ត្រនៅឯការប្រណាំងទូក ង
ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត ảnh 9មនុស្សរាប់ពាន់នាក់អញ្ជើញមកគាំទ្រលើកទឹកចិត្តការប្រណាំងទូក ង

បន្ទាប់ពីពិធីបើក ក្រុមទាំងឡាយចាប់ផ្តើមប្រណាំងវគ្គជម្រុះជាមួយប្តេជ្ញាក្នុងការលើកទឹកចិត្តរបស់ទស្សនិកជនរាប់រយពាន់នាក់មានវត្តមាននៅលើមាត់ទន្លេ Maspero ទាំងសងខាង។ នៅថ្ងៃទី ៨ ខែ វិច្ឆិកា នឹងប្រព្រឹត្តឡើងវគ្គផ្ដាច់ព្រ័ត្រនិងប្រគល់ជូនរង្វាន់៕

ដំណឹងនិងរូបថត៖ អានហៀវ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍