ការប្រែមុខមាត់ថ្មីនៅជនបទថ្មីខេត្ត បាកលៀវ

បណ្ណាល័យសាលារៀនជាច្រើននៅតាមតំបន់ជនបទថ្មីនៃខេត្ត បាកលៀវ ត្រូវបានយកចិត្តទុកដាក់លើការវិនិយោគដោយមានសៀវភៅពុម្ពរាប់រយក្បាល សម្រាប់ផ្គត់ផ្គង់ជូនសិស្សសាលា
បណ្ណាល័យសាលារៀនជាច្រើននៅតាមតំបន់ជនបទថ្មីនៃខេត្ត បាកលៀវ ត្រូវបានយកចិត្តទុកដាក់លើការវិនិយោគដោយមានសៀវភៅពុម្ពរាប់រយក្បាល សម្រាប់ផ្គត់ផ្គង់ជូនសិស្សសាលា

ផ្តើមពីកូនស្ពាន ផ្លូវដី "ភ្លៀងជោគជាំដើរលុយភក់ ថ្ងៃក្តៅធ្វើឱ្យធូលីហុយទ្រលោម" ផ្ទះសម្បែងទ្រុឌទ្រោមនោះ សព្វថ្ងៃនេះ តំបន់ជនបទថ្មី ខេត្ត បាកលៀវ បានប្រែមុខមាត់ថ្មីដោយមានខ្សែផ្លូវបេតុង ផ្ទះក្បឿងនិងវីឡាមានសួនច្បារ។ ជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ប្រជាជនកាន់តែផ្សារភ្ជាប់ជាមួយនឹងស្រុកកំណើតថែមទៀត...

ផ្តើមចេញពីឃុំមួយនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលលំដាប់លេខមួយលេខពីរនៃខេត្ត បាកលៀវ បន្ទាប់ពីរយៈពេលជាង ១០ ឆ្នាំកសាងជនបទថ្មីកន្លងមក សព្វថ្ងៃនេះឃុំ វិញឡុកអា ស្រុក ហុងយ៉ឹន បានប្រែមុខមាត់ថ្មីយ៉ាងច្បាស់ក្រឡែត។ នោះគឺខ្សែផ្លូវបេតុងលាតសន្ធឹង ទាំងសងខាងផ្លូវអមដោយផ្កាក្លិនក្រអូបសាយ ម្លប់ដើមឈើបៃតងដុះជាជូរៗ។ ផ្ទះសំបែងត្រូវបានសាងសង់ឡើងយ៉ាងធំទូលាយជាច្រើនខ្នង មានអនុភាព បង្កើតបាននូវចំណាប់អារម្មណ៍អំពីតំបន់ស្រុកស្រែដ៏សម្បូរសប្បាយមួយ។

ការប្រែមុខមាត់ថ្មីនៅជនបទថ្មីខេត្ត បាកលៀវ ảnh 1បណ្ណាល័យសាលារៀនជាច្រើននៅតាមតំបន់ជនបទថ្មីនៃខេត្ត បាកលៀវ ត្រូវបានយកចិត្តទុកដាក់លើការវិនិយោគដោយមានសៀវភៅពុម្ពរាប់រយក្បាល សម្រាប់ផ្គត់ផ្គង់ជូនសិស្សសាលា

អញ្ជើញមកដល់ឃុំជនបទថ្មីគំរូ វិញភូតី ស្រុក ភឿកឡុង បណ្តោយតាមបណ្តោយផ្លូវទៅភូមិ ប៊ិញតូតអា គឺផ្ទះគ្រប់ម៉ូតទាំងអស់ចាប់តាំងពីបែបទំនើបរហូតដល់បែបបរមបុរាណស្ថិតនៅខាងក្រោយរបងដែលដាំរុក្ខជាតិលម្អជាជួរៗ ត្រូវបានថែទាំល្អហ្មត់ចត់។ ទេសភាពស្អាតដូចផ្ទាំងគំនូរអាចបណ្តាលអោយមនុស្សជាច្រើននាក់ភ្លឹកអារម្មណ៍ ហើយប៉ងប្រាថ្នាក្នុងចិត្តបានឈានជើងមកដល់ហើយរស់នៅទីនេះ។ នេះគឺជាលទ្ធផលនៃដំណើរដ៏យូរអង្វែងមួយរបស់ប្រជាជននៅ ភឿកឡុង រួមដៃរួមកម្លាំងគ្នាកសាងជនបទថ្មី។

ការប្រែមុខមាត់ថ្មីនៅជនបទថ្មីខេត្ត បាកលៀវ ảnh 2រហូតមកទល់ពេលនេះ មាន ១០០ ភាគរយផ្ទៃដីធ្វើស្រែ នៅស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) ត្រូវបានយន្តួបនីយកម្មក្នុងដំណាក់កាលប្រមូលផលស្រូវ រួមចំណែកកសាងជនបទថ្មី

លោក ស៊ឺ កុងហូវ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស "ស្នូល" នៃចលនាកសាងជនបទថ្មីនៅមូលដ្ឋានបានចែករំលែកដោយមោទនភាពថា៖ អាស្រ័យការជួយឧបត្ថម្ភរបស់ស្រុក ប្រជាជននៅភូមិ ប៊ិញតូតអា បានសកម្មកែលម្អចម្ការដំណាំមិនផ្តល់ផលមកដាំដំណាំហូបផ្លែផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ផ្លែទឹកដោះ ខ្នុរ ស្វាយ ទៀប ត្របែកជាដើម។ ទន្ទឹមនឹងនោះរួមដៃគ្នាបង្កើតទេសភាពបរិស្ថានបៃតង ស្អាត ស្រស់បំព្រង។

ការប្រែមុខមាត់ថ្មីនៅជនបទថ្មីខេត្ត បាកលៀវ ảnh 3សព្វថ្ងៃនេះ ផ្លូវគមនាគមន៍នៅតាមជនបទថ្មីរបស់ខេត្ត បាកលៀវ ត្រូវបានចាក់បេតុង បរិស្ថានបៃតង ស្អាត ស្រស់បំព្រង

ក៏សម្រេចបានស្តង់ដារជនបទថ្មីគំរូៗ ដូចជាឃុំ វិញភូតី ឃុំ និញថាញ់ឡើយអា ស្រុក ហុងយ៉ឹន សព្វថ្ងៃនេះកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ ប្លុង កក់ជាប្រភេទស្មៅដែលដុះឯងពាសវាលរាតត្បាតមួយគ្រានៅទីនេះពេលនេះត្រូវតែទុកកន្លែងអោយបង្គា - ដំណាំស្រូវហើយវីឡាមានតម្លៃរាប់ពាន់លានដុង។ ប្រាក់ចំណូលមធ្យមរបស់ប្រជាជននៅក្នុងឃុំសម្រេចបានជាង ៧៥ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ ឃុំមិននៅមានក្រុមគ្រួសារក្រីក្រទៀតឡើយ។

ការប្រែមុខមាត់ថ្មីនៅជនបទថ្មីខេត្ត បាកលៀវ ảnh 4ទាញយកឧត្តមភាពរបស់មូលដ្ឋាន ខេត្ត បាកលៀវ ជម្រុញកសិករអភិរក្ស ថែរក្សាមុខរបរប្រពៃណី កសាងជនបទថ្មី

ក្នុងអំឡុងពេលជាង ១០ ឆ្នាំកសាងជនបទថ្មីកន្លងមកនេះ ខេត្ត បាកលៀវ មាន ៤៩ ក្នុងចំណោម ៤៩ ឃុំត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មី ក្នុងនោះមានឃុំជនបទថ្មីលើកកម្ពស់ ១៦ ឃុំជនបទថ្មីគំរូ ៣ មានអង្គភាពថ្នាក់ស្រុកសម្រេចស្តង់ដារឬសម្រេចរួចរាល់ភារកិច្ចក សាងជនបទថ្មី ៤ គឺស្រុក ភឿកឡុង ទីក្រុង បាកលៀវ ទីរួមខេត្ត យ៉ារ៉ាយ និងស្រុក វិញឡើយ។

ការប្រែមុខមាត់ថ្មីនៅជនបទថ្មីខេត្ត បាកលៀវ ảnh 5កសិករនៅខេត្ត បាកលៀវ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្មកសិកម្ម បង្កើតផលិតផលស្និទ្ធស្នាលជាមួយនឹងបរិស្ថាន ឆ្លងតាមរយៈនោះកសាងពាណិជ្ជសញ្ញាកសិផលខេត្ត បាកលៀវ
ការប្រែមុខមាត់ថ្មីនៅជនបទថ្មីខេត្ត បាកលៀវ ảnh 6ដំណើរការសាងសង់និងផ្គុំតម្លើងបណ្តាញអគ្គិសនីជាតិ បំពេញតម្រូវការប្រជុំជីវភាពរស់នៅនិងផលិតកម្មរបស់បងប្អូនជនជាតិនៅតាមឃុំតំបន់ជ្រៅ តំបន់ឆ្ងាយ ដាច់ស្រយាលរបស់ខេត្ត បាកលៀវ

ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីប្រជុំជននិងជនបទ ខេត្ត បាកលៀវ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មាន ៤២ ឃុំសម្រេចបានស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ ឃុំសម្រេចស្តង់ដារជនបទថ្មីគំរូៗ ១៥ ក្នុងចំណោម ៤៩ ឃុំ ទីក្រុង បាកលៀវ ជាមួយនឹងស្រុក ភឿកឡុង ខិតខំប្រឹងប្រែងសម្រេចរួចរាល់ភារកិច្ចកសាងជនបទថ្មីគំរូៗ៕

អត្ថបទ៖ ទន់គៀត
រូបថត៖ ទន់គៀត - ផាន ថាញ់កឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖  ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍