ក្រុមហ៊ុន Airbus បង្ហាញគំរូយន្តហោះអនាគត ៣ ម៉ូតមិនបញ្ចេញផ្សែងបំពុលបរិស្ថាន

ក្រុមហ៊ុន Airbus បង្ហាញគំរូយន្តហោះអនាគត ៣ ម៉ូតមិនបញ្ចេញផ្សែងបំពុលបរិស្ថាន

ក្រុមហ៊ុនផលិតយន្ដហោះអ៊ឺរ៉ុប Airbus បង្ហាញនូវគំរូយន្តហោះពាណិជ្ជកម្មចំនួន ៣ ដែលមិនបំភាយផ្សែងបំពុលបរិស្ថានដំបូងគេបង្អស់កាលពីខែ កញ្ញា កន្លងទៅនេះ។ យន្ដហោះ ប្រើចំហេះអ៊ីដ្រូសែននេះ អាចនឹងចូលបម្រើសេវាក្នុងឆ្នាំ ២០៣៥។

ក្រុមហ៊ុន Airbus បង្ហាញគំរូយន្តហោះអនាគត ៣ ម៉ូតមិនបញ្ចេញផ្សែងបំពុលបរិស្ថាន ảnh 1

យន្តហោះ Airbus អនាគតនឹងមិនបញ្ចេញផ្សែងបំពុលបរិស្ថាន

ម៉ូតយន្តហោះ ZEROe នេះ តំណាងឱ្យវិធីសាស្រ្តបីផ្សេងគ្នាអំពីរបៀបដែលបច្ចេកវិជ្ជានិងឌីណាមិកអាកាស អាចនាំឱ្យមានការហោះហើរពាណិជ្ជកម្មបញ្ចេញកាបូនទាបបំផុត។

ក្រុមហ៊ុន Airbus បង្ហាញគំរូយន្តហោះអនាគត ៣ ម៉ូតមិនបញ្ចេញផ្សែងបំពុលបរិស្ថាន ảnh 2

យន្តហោះ Airbus អនាគតនឹងមិនបញ្ចេញផ្សែងបំពុលបរិស្ថាន

លោក ហ្គីលលៀម ហ្វូរី នាយកប្រតិបត្តិក្រុមហ៊ុន Airbus បានមានប្រសាសន៍ថា “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់វិស័យអាកាសចរណ៍ពាណិជ្ជកម្មទាំងមូល ហើយយើងមានបំណងដើរតួនាទីឈានមុខគេនៅក្នុងដំណើរផ្លាស់ប្តូរដ៏សំខាន់បំផុត ដែលឧស្សាហកម្មនេះធ្លាប់បានឃើញ។

គំរូយន្តហោះដែលយើងបង្ហាញនៅថ្ងៃនេះផ្តល់ជូនពិភពលោកនូវការមើលឃើញនៃមហិច្ឆតារបស់យើងក្នុងការជំរុញឱ្យមានចក្ខុវិស័យដ៏មុតមាំសម្រាប់អនាគតនៃការហោះហើរដែលគ្មានការបំភាយកាបូន។

ក្រុមហ៊ុន Airbus បង្ហាញគំរូយន្តហោះអនាគត ៣ ម៉ូតមិនបញ្ចេញផ្សែងបំពុលបរិស្ថាន ảnh 3

យន្តហោះ Airbus អនាគតនឹងមិនបញ្ចេញផ្សែងបំពុលបរិស្ថាន

“ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការប្រើប្រាស់អ៊ីដ្រូសែនទាំងក្នុងឥន្ធនៈសំយោគនិងប្រភពថាមពលចម្បងសម្រាប់យន្តហោះពាណិជ្ជកម្ម មានសក្តានុពលក្នុងការកាត់បន្ថយផលប៉ះពាល់អាកាសធាតុរបស់វិស័យអាកាសចរណ៍”។

ក្រុមហ៊ុន Airbus បង្ហាញគំរូយន្តហោះអនាគត ៣ ម៉ូតមិនបញ្ចេញផ្សែងបំពុលបរិស្ថាន ảnh 4

យន្តហោះ Airbus អនាគតនឹងមិនបញ្ចេញផ្សែងបំពុលបរិស្ថាន

ក្រុមហ៊ុន Airbus បានអះអាងថា យន្តហោះម៉ូត Turbofan របស់ខ្លួនអាចដឹកអ្នកដំណើររហូតដល់ ២០០ នាក់និងបានរយៈចម្ងាយជាង ៣.២២០ គីឡូម៉ែត្រ ខណៈយន្តហោះម៉ូត Turboprop អាចមានសមត្ថភាពដឹកអ្នកដំណើរបានពាក់កណ្តាលនិងហោះបានចម្ងាយតិចជាង ៥០%។

ក្រុមហ៊ុន Airbus បង្ហាញគំរូយន្តហោះអនាគត ៣ ម៉ូតមិនបញ្ចេញផ្សែងបំពុលបរិស្ថាន ảnh 5

យន្តហោះ Airbus អនាគតនឹងមិនបញ្ចេញផ្សែងបំពុលបរិស្ថាន

ម៉ូតរចនាប្លែកបំផុតត្រូវបានគេដាក់ឈ្មោះថា “យន្ដហោះស្លាបព្រែក” ដែលមានស្លាបបញ្ចូលគ្នាជាមួយនឹងតួយន្ដហោះតែម្តង។

យន្តហោះទាំងបីនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនទួប៊ីនហ្គាសកែច្នៃ ដែលដុត អ៊ីដ្រូសែនរាវជាឥន្ធនៈនិងតាមរយៈអាគុយចំហេះអ៊ីដ្រូសែនដើម្បីបង្កើតថាមពលអគ្គិសនី។

ក្រុមហ៊ុន Airbus បង្ហាញគំរូយន្តហោះអនាគត ៣ ម៉ូតមិនបញ្ចេញផ្សែងបំពុលបរិស្ថាន ảnh 6

យន្តហោះ Airbus អនាគតនឹងមិនបញ្ចេញផ្សែងបំពុលបរិស្ថាន

យោងតាមក្រុមហ៊ុន Airbus បានឱ្យដឹងថានេះនឹងបង្កើតបាន “ប្រព័ន្ធកម្លាំង រុញកូនកាត់អគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់បំផុត”៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍