ក្រុមហ៊ុន Moderna មាន​ទំនុកចិត្ត​ថា ដូស​ជំរុញ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង ​អូ​មី​ក្រុង​

វ៉ាក់សាំងដូសជំរុញរបស់ Moderna បង្កើនកម្រិតអង្គបដិប្រាណបន្សាបមេរោគ អូមីក្រុង ប្រហែល ៣៧ ដង
វ៉ាក់សាំងដូសជំរុញរបស់ Moderna បង្កើនកម្រិតអង្គបដិប្រាណបន្សាបមេរោគ អូមីក្រុង ប្រហែល ៣៧ ដង

កាលពីថ្ងៃទី ២០ ខែ ធ្នូ យោងតាមលទ្ធផលមន្ទីរពិសោធន៍ដែលបានចេញផ្សាយដោយក្រុមហ៊ុន Moderna ថា វ៉ាក់សាំងជំរុញរបស់ក្រុមហ៊ុនគួរតែផ្តល់ការការពារខ្ពស់ប្រឆាំងនឹងមេរោគបំប្លែងខ្លួន អូមីក្រុង។

ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើតេស្តិ៍មេរោគបំប្លែងថ្មីនេះទល់នឹងឈាមរបស់មនុស្សដែលបានចាក់វ៉ាក់សាំង Moderna បីដូស និងវាស់កម្រិតអង្គបដិប្រាណរបស់វា។

ក្រុមហ៊ុន Moderna មាន​ទំនុកចិត្ត​ថា ដូស​ជំរុញ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង ​អូ​មី​ក្រុង​ ảnh 1វ៉ាក់សាំងដូសជំរុញរបស់ Moderna បង្កើនកម្រិតអង្គបដិប្រាណបន្សាបមេរោគ អូមីក្រុង ប្រហែល ៣៧ ដង

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ដូសទីបីបានបង្កើនកម្រិតអង្គបដិប្រាណបន្សាបមេរោគ អូមីក្រុង ប្រហែល ៣៧ ដងធៀបទៅនឹងការថយចុះនៃភាពស៊ាំពីការចាក់ពីរដូស។

ក្រុមហ៊ុន Moderna បាននិយាយថាទិ ន្នន័យបឋមនេះគឺជា “ការធានាឡើងវិញ” ទោះបីក្រុមហ៊ុនបន្ថែមថា ខ្លួននឹងបន្តបង្កើតវ៉ាក់សាំងជាក់លាក់ដើម្បីប្រឆាំងនឹង អូមីក្រុង ក៏ដោយ។

ការសិក្សាអំពីអង្គបដិប្រាណគឺនៅមានកម្រិត ដោយសារពួកវាវាស់ស្ទង់ទិដ្ឋភាពជាក់លាក់មួយនៃប្រព័ន្ធភាពស៊ាំនិងមិនគិតពីភាពស៊ាំនៃកោសិកា T និង B ដែលមានសារៈសំខាន់សម្រាប់ការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរប៉ុន្តែពិបាកក្នុងការវាស់វែង។

វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនកំពុងត្រូវបានប្រើប្រាស់ជាមួយនឹងវ៉ាក់សាំង Pfizer នៅក្នុងយុទ្ធនាការចាក់ដូសជំរុញទ្រង់ទ្រាយធំនៅចក្រភពអង់គ្លេស៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ចន្ថា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍