ការសិក្សា​រកឃើញថា វ៉ាក់សាំង​កូ​វីដ​របស់ Pfizer និង AstraZeneca ចំនួន​ពី​រដូសមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​បំ​ប្លែងខ្លួន Delta

ការសិក្សា​រកឃើញថា វ៉ាក់សាំង​កូ​វីដ​របស់ Pfizer និង AstraZeneca ចំនួន​ពី​រដូសមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​បំ​ប្លែងខ្លួន Delta
ការសិក្សា​រកឃើញថា វ៉ាក់សាំង​កូ​វីដ​របស់ Pfizer និង AstraZeneca ចំនួន​ពី​រដូសមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​បំ​ប្លែងខ្លួន Delta

កាលពីថ្ងៃទី ២១ ខែ កក្កដា ការស្រាវជ្រាវមួយចេញផ្សាយថា វ៉ាក់សាំងកូវីដ-១៩ ចំនួនពីរដូសរបស់ក្រុមហ៊ុន Pfizer-BioNTech ឬរបស់ក្រុមហ៊ុន AstraZeneca គឺមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូរ៉ូណាបំប្លែងខ្លួន Delta ដូចដែលវាប្រឆាំងនឹងមេរោគបំប្លែងខ្លួន Alpha ដែរ។

ក្រុមមន្ត្រីនិយាយថា វ៉ាក់សាំងនានាមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងមេរោគ Delta ដែលឥឡូវជាមេរោគបំប្លែងខ្លួនឆ្លងខ្លាំងជាងគេនៅទូទាំងពិភព លោក ទោះបីការសិក្សានេះបញ្ជាក់ម្តងទៀតថា ការចាក់វ៉ាក់សាំងមួយដូសមិនគ្រប់គ្រាន់សម្រាប់ការការពារកម្រិតខ្ពស់ក៏ដោយ។

ការសិក្សា​រកឃើញថា វ៉ាក់សាំង​កូ​វីដ​របស់ Pfizer និង AstraZeneca ចំនួន​ពី​រដូសមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​បំ​ប្លែងខ្លួន Delta ảnh 1ការសិក្សារកឃើញថា វ៉ាក់សាំងកូវីដរបស់ Pfizer និង AstraZeneca ចំនួនពីរដូសមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងខ្លួន Delta

ការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ អង់គ្លេស ថ្មីបានបញ្ជាក់អំពីការរកឃើញដ៏សំខាន់នេះដែលផ្តល់ដោយទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស កាលពីខែ ឧសភា អំពីប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Oxford-AstraZeneca ផ្អែកលើទិន្នន័យជាក់ស្តែង។

ការសិក្សាបានរកឃើញថា ការចាក់វ៉ាក់សាំង Pfizer-BioNTech ចំនួនពីរដូសមានប្រសិទ្ធភាព ៨៨ ភាគរយក្នុងការទប់ស្កាត់រោគសញ្ញាពីមេរោគ Delta ធៀបនឹង ៩៣,៧ ភាគរយប្រឆាំងនឹងមេរោគ Alpha។

វ៉ាក់សាំង AstraZeneca ចំនួនពីរដូសមានប្រសិទ្ធិភាព ៦៧ ភាគរយប្រឆាំងនឹងមេរោគ Delta ពោលគឺកើនឡើងពីកម្រិត ៦០ ភាគរយដែលបានរាយការណ៍ពីដំបូង និងមានប្រសិទ្ធភាព ៧៤,៥ ភាគរយប្រឆាំងនឹងមេរោគ Alpha ធៀបនឹងការប៉ាន់ស្មានដំបូងនៃប្រសិទ្ធភាព ៦៦ ភាគរយ។

ក្រុមអ្នកស្រាវជ្រាវរបស់ទីភ្នាក់ងារសុខភាពសាធារណៈ អង់គ្លេស បានសរសេរក្នុងការស្រាវជ្រាវនេះថា “ភាពខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះនៃប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានកត់សម្គាល់ឃើញជាមួយនឹងមេរោគ Delta ធៀបនឹង Alpha បន្ទាប់ពីទទួលវ៉ាក់សាំងពីរដូស”

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍