ក្រឡេកមើល ហាណូយ មួយខណៈ

ក្រោយរយៈពេលជាងមួយសតវត្សមានវត្តមានស្ពាន ឡុងបៀន គឺជារូបភាពដ៏ជិតដិតចំពោះមនុស្សម្នាជាច្រើននាក់ ច្រើនជំនាន់ហើយបានក្លាយទៅជានិមិត្តរូបវប្បធម៌ ប្រវត្តិសាស្ត្ររបស់ ហាណូយ
ក្រោយរយៈពេលជាងមួយសតវត្សមានវត្តមានស្ពាន ឡុងបៀន គឺជារូបភាពដ៏ជិតដិតចំពោះមនុស្សម្នាជាច្រើននាក់ ច្រើនជំនាន់ហើយបានក្លាយទៅជានិមិត្តរូបវប្បធម៌ ប្រវត្តិសាស្ត្ររបស់ ហាណូយ

កាលពី ៦៨ ឆ្នាំមុន ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៥៤ គណៈកម្មាធិការរដ្ឋអំណាចយោធាទីក្រុងនិងកងពលធំទ័ពស្រួច - កងពលធំលេខ ៣០៨ បានចែកចេញជាក្បួនទ័ពធំៗ ជាច្រើនបើកប្រតិបត្តិការសម្រុកចូល ហាណូយ។

ទង់ជាតិពណ៌ក្រហមផ្កាយលឿងដ៏ច្រើនក្រាស់ក្រៃ បណ្តាច្រកទ្វារក្រុង ហាណូយ ពោរពេញដោយក្តីសប្បាយរីករាយស្វាគមន៍ទទួលក្រុមកងទ័ពទទួលបានជ័យជម្នះត្រឡប់មកវិញ។

ក្រឡេកមើល ហាណូយ មួយខណៈ ảnh 1ក្នុងពន្លឺព្រះអាទិត្យនាព្រឹកព្រលឹមស្រាងៗ នៅក្បែរបឹង ហ៊ាន់គៀម

ឆ្លងកាត់ព្រឹត្ដិការណ៍ជួនសាន្តត្រាណជួនវឹកវរគ្រប់យ៉ាងទាំងអស់នៃប្រវត្តិសាស្ត្រ ហាណូយ បាននិងកំពុងប្រែខ្លួនវិវត្តយ៉ាងខ្លាំងក្លា អភិវឌ្ឍគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រធំបំផុតនៅទូទាំងប្រទេស។

ក្រឡេកមើល ហាណូយ មួយខណៈ ảnh 2ក្រោយរយៈពេលជាងមួយសតវត្សមានវត្តមានស្ពាន ឡុងបៀន គឺជារូបភាពដ៏ជិតដិតចំពោះមនុស្សម្នាជាច្រើននាក់ ច្រើនជំនាន់ហើយបានក្លាយទៅជានិមិត្តរូបវប្បធម៌ ប្រវត្តិសាស្ត្ររបស់ ហាណូយ

ពាំនាំមកនូវបណ្តាសក្ដានុពល កម្លាំងខ្លាំងក្លាខាងស្មារតី សម្ភារៈដ៏ធំធេងរួមជាមួយប្រពៃណីដ៏អង់អាចក្លាហាន លក្ខណៈសម្បត្តិដ៏ឧដុង្គឧត្ដម ហាណូយ ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) លើកតម្កើង "ទីក្រុងដើម្បីសន្តិភាព" និងចូលរួមបណ្តាញបណ្តា "ទីក្រុងច្នៃប្រឌិត" ហើយ។

ក្រឡេកមើល ហាណូយ មួយខណៈ ảnh 3កង់ដឹកផ្កាលក់តាមវិថីសង្កាត់ ហាណូយ ជារៀងរាល់ព្រឹក

ក្នុងពេលចាប់ផ្តើមត្រជាក់នៃអំឡុងថ្ងៃក្នុងខែ តុលា ទោះបីបានក្លាយទៅជាទីក្រុងដ៏ស៊ីវិល័យមួយក៏ដោយប៉ុន្តែហាក់ដូចជាកន្លែងនេះនៅតែមានគន្ធពិដោរពីបុរាណកាល ហាណូយ ខឿនអរិយធម៌រាប់ពាន់ឆ្នាំ៕

អត្ថបទនិងរូបថត៖ អាន ថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍