ការអនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជនជាតិនៅស្រុក ឡុកប៊ិញ

អាស្រ័យដោយប្រើប្រាស់ប្រភពទុនកម្មវិធី ១៣៥ ប្រកបដោយប្រសិទ្ធភាពនោះ បងប្អូនជនជាតិ យ៉ាវ នៅឃុំ ម៉ូវសឺន ស្រុក ឡុកប៊ិញ បានជម្រុញពង្រីកការបង្កបង្កើនផលយ់ាងខ្លាំងក្លា កម្រិតជីវភាពរស់នៅទាំងសម្ភារៈ ទាំងស្មារតីកែលម្អនិងកើនឡើងយ៉ាងច្បាស់ក្រឡែត
អាស្រ័យដោយប្រើប្រាស់ប្រភពទុនកម្មវិធី ១៣៥ ប្រកបដោយប្រសិទ្ធភាពនោះ បងប្អូនជនជាតិ យ៉ាវ នៅឃុំ ម៉ូវសឺន ស្រុក ឡុកប៊ិញ បានជម្រុញពង្រីកការបង្កបង្កើនផលយ់ាងខ្លាំងក្លា កម្រិតជីវភាពរស់នៅទាំងសម្ភារៈ ទាំងស្មារតីកែលម្អនិងកើនឡើងយ៉ាងច្បាស់ក្រឡែត

ក្នុងគោលបំណងលើកបង្កើនជីវភាពរស់នៅទាំងសម្ភារៈទាំងស្មារតីរបស់ប្រជាជនដែលមានជាង ៩៦ ភាគរយនៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិចនោះ ក្នុងប៉ុន្មានឆ្នាំកន្លងទោនេះ ស្រុក ឡុកប៊ិញ (ខេត្ត ឡាងសឺន) បានផ្តោតការយកចិត្តទុកដាក់ជាច្រើនដល់តំបន់បងប្អូនជនជាតិភាគតិច ហើយបានអនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជនជាតិផ្សេងៗ។

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ស្រុក ឡុកប៊ិញ បានជួយឧបត្ថម្ភថវិកាជាង ៥,៦ ពាន់លានដុងឆ្លងតាមរយៈគោលនយោបាយជួយឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនក្រីក្រនៅតំបន់លំបាកលំបិនជាច្រើនក៏ដោយ ក៏ប៉ុន្តែស្រុក ឡុកប៊ិញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ។ 

ការអនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជនជាតិនៅស្រុក ឡុកប៊ិញ ảnh 1និទាឃរដូវនេះ ក្តីសុខសប្បាយរបស់បងប្អូនជនជាតិនៅឃុំ ហ៊ឺវឡឹន ស្រុក ឡុកប៊ិញ ហាក់បីដូចជាត្រូវបានកើនឡើងអាស្រ័យដោយបណ្តាញភ្លើងអគ្គិសនីជាតិបានបន្តមកដល់ភូមិឋានហើយ

ទូទាំងស្រុកមានឃុំលំបាកលំបិនខ្លាំងចំនួន ១៤ ក្នុងចំណោមនោះមានឃុំចំនួន ១២ មានផ្លូវថ្នល់សម្រាប់រថយន្តទៅដល់ទីកណ្តាលនៃឃុំហើយ បង្កលក្ខណៈងាយស្រួលឲ្យបងប្អូនជនជាតិពង្រីកការបង្កបង្កើនផល។ អាស្រ័យហេតុដូច្នេះហើយ អត្រាក្រុមគ្រួសារក្រីក្រក្នុងស្រុកបានថយចុះជាមធ្យមចំនួន ៣,៥៨ ភាគរយក្នុងមួយឆ្នាំ។

ការអនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជនជាតិនៅស្រុក ឡុកប៊ិញ ảnh 2អាស្រ័យដោយប្រើប្រាស់ប្រភពទុនកម្មវិធី ១៣៥ ប្រកបដោយប្រសិទ្ធភាពនោះ បងប្អូនជនជាតិ យ៉ាវ នៅឃុំ ម៉ូវសឺន ស្រុក ឡុកប៊ិញ បានជម្រុញពង្រីកការបង្កបង្កើនផលយ់ាងខ្លាំងក្លា កម្រិតជីវភាពរស់នៅទាំងសម្ភារៈ ទាំងស្មារតីកែលម្អនិងកើនឡើងយ៉ាងច្បាស់ក្រឡែត
ការអនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជនជាតិនៅស្រុក ឡុកប៊ិញ ảnh 3ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បងប្អូនជនជាតិនៅលើភូមិសាស្រ្តស្រុក ឡុកប៊ិញ បានត្រៀមលក្ខណៈជាមុនក្នុងការកែលម្អចម្ការដំណាំមិនផ្តល់ផលដើម្បីដាំប្រភេទដំណាំឈើហូបផ្លែមួយចំនួនពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាជំហានដំបូងហើយ

ការរៀបចំដំណើរការអនុវត្តយ៉ាងល្អប្រសើរគោលនយោបាយជនជាតិដែលភ្ជាប់ជាមួយនឹងសុខុមាលភាពសង្គមមិនត្រឹមតែរួមចំណែកដល់ការលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ស្ថិរភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងពង្រីកសាមគ្គីភាព ឯកភាពនៅក្នុងចំណោមបងប្អូនបណ្តាជនជាតិភាគតិចនៅស្រុក ឡុកប៊ិញ ទៀតផង៕

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍