កុំ​លេងសើច​ជាមួយ​មេរោគ Delta អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​របស់​ អាម៉េរិក ​Pfizer/BioNTech, Moderna ឬ Johnson & Johnson ​រួចហើយក៏​ឆ្លង​ខ្លាំង​ដែរ​

ប្រជាពលរដ្ឋពាក់ម៉ាស់បង្ការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ នៅក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិក។ រូបថត៖  AFP/TTXVN
ប្រជាពលរដ្ឋពាក់ម៉ាស់បង្ការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ នៅក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិក។ រូបថត៖ AFP/TTXVN

ការស្រាវជ្រាវមួយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ អាម៉េរិក (CDC) បានបង្ហាញថា ៣ ភាគ ៤ នៃមនុស្សដែលឆ្លងកូវីដ - ១៩ នៅឯព្រឹត្តិការណ៍សាធារណៈនៅទីក្រុងមួយនៃរដ្ឋ ម៉ាសាឈូសេត គឺបានចាក់វ៉ាក់សាំងការពារពេញលេញ។

កុំ​លេងសើច​ជាមួយ​មេរោគ Delta អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​របស់​ អាម៉េរិក ​Pfizer/BioNTech, Moderna ឬ Johnson & Johnson ​រួចហើយក៏​ឆ្លង​ខ្លាំង​ដែរ​ ảnh 1

ការស្រាវជ្រាវ ដែលចេញផ្សាយកាលពីថ្ងៃសុក្រទី ៣០ ខែ កក្កដា ដោយមិនបញ្ចេញឈ្មោះទីក្រុងនោះ បានបង្ហាញថា មេរោគ Delta គឺជាមេរោគចម្លង រាលដាលយ៉ាងលឿនបំផុត។

CDC និយាយថា ការស្រាវជ្រាវបានរកឃើញថា បុគ្គលដែលចាក់វ៉ាក់សាំងរួច មានចំនួនវីរុសកូរ៉ូណាស្រដៀងនឹងអ្នកមិនបានចាក់វ៉ាក់សាំងដែរ ដែលនេះបង្ហាញថាខុសពីមេរោគបំប្លែងខ្លួនដទៃទៀត មនុស្សចាក់វ៉ាក់សាំងរួច ដែលឆ្លងមេរោគ Delta អាចចម្លងវីរុសនេះដល់អ្នកដទៃបាន។

កុំ​លេងសើច​ជាមួយ​មេរោគ Delta អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​របស់​ អាម៉េរិក ​Pfizer/BioNTech, Moderna ឬ Johnson & Johnson ​រួចហើយក៏​ឆ្លង​ខ្លាំង​ដែរ​ ảnh 2ប្រជាពលរដ្ឋពាក់ម៉ាស់បង្ការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ នៅក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិក

នាយក CDC លោកស្រី រ៉ូសែល វ៉ាឡិនស្គី បាននិយាយថា នេះគឺជា "របកគំហើញសំខាន់មួយ" ដែលនាំឱ្យមានការផ្តល់អនុសាសន៍ពី CDC នៅសប្តាហ៍ នេះថា ត្រូវពាក់ម៉ាស់នៅកន្លែងដែលមានករណីឆ្លង កើនឡើងដើម្បីជាការប្រុងប្រយ័ត្នចំពោះការចម្លងណាមួយដែលអាចកើតមានដោយមនុស្ស ដែលបានចាក់វ៉ាក់សាំងពេញលេញ។

លោកស្រី វ៉ាឡិនស្គី និយាយថា "ការណែនាំអំពីការពាក់ម៉ាស់ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីធានាថា សាធារណជនដែលចាក់វ៉ាក់សាំងរួចនឹងមិនចម្លងមេរោគទៅអ្នកដទៃដោយមិនដឹងខ្លួន រួមទាំងមនុស្សជាទីស្រឡាញ់ដែលមិនបានចាក់វ៉ាក់សាំងការពារ ឬ គ្មានប្រព័ន្ធភាពស៊ាំការពារ"

សរុបជារួម មនុស្សចាក់វ៉ាកសាំងរួចឆ្លងកូវីដចំនួន ៧៩ ភាគរយក៏រាយការណ៍អំពីរោគសញ្ញាផ្សេងៗ ផងដែរ ដូចជា ក្អក ឈឺក្បាល ឈឺបំពង់ក និងគ្រុនក្តៅ។ បួនភាគរយបានចូលព្យាបាលនៅមន្ទីរពេទ្យ។

ទិន្នន័យបានបង្ហាញថា បុគ្គលដែលចាក់វ៉ាក់សាំងពេញលេញទាំងនោះបានទទួលវ៉ាក់សាំងមួយក្នុងចំណោមបី ដែលផលិតដោយក្រុមហ៊ុន Pfizer and BioNTech ក្រុមហ៊ុន Moderna ឬ ក្រុមហ៊ុន Johnson & Johnson៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជានិងទីភ្នាក់ងារព័ត៌មានវៀតណាមដោយ៖  ជ័យពិសិដ្ឋ - បឹងបួ

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍