ក្លាយជាអ្នកមានពីការចងសម្ព័ន្ធជាមួយគ្នាក្នុងការដាំដំណាំទៀបតាមគោលការណ៍ VietGAP

ដំណាក់កាលកែច្នៃបឋមផ្លែទៀបតាមស្តង់ដារ VietGAP មុនពេលវេចខ្ចប់នៅក្រុមហ៊ុនភាគហ៊ុនណាតានី (ខេត្ត តីនិញ)
ដំណាក់កាលកែច្នៃបឋមផ្លែទៀបតាមស្តង់ដារ VietGAP មុនពេលវេចខ្ចប់នៅក្រុមហ៊ុនភាគហ៊ុនណាតានី (ខេត្ត តីនិញ)

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ មានគ្រួសារកសិករជាច្រើននៅតំបន់ភ្នំ បាដែន (ខេត្ត តីនិញ) បានចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មទៀបតាមគោលការណ៍ VietGAP របស់ក្រុមហ៊ុនភាគហ៊ុន ណាតានី អាស្រ័យដូច្នេះហើយមានប្រាក់ចំណូលស្ថិរភាពជាងមុនច្រើនណាស់។

ក្លាយជាអ្នកមានពីការចងសម្ព័ន្ធជាមួយគ្នាក្នុងការដាំដំណាំទៀបតាមគោលការណ៍ VietGAP ảnh 1ដំណាក់កាលកែច្នៃបឋមផ្លែទៀបតាមស្តង់ដារ VietGAP មុនពេលវេចខ្ចប់នៅក្រុមហ៊ុនភាគហ៊ុនណាតានី (ខេត្ត តីនិញ)

គ្រួសារបង បូ៊យ ឌឹកមិញ នៅភូមិ ភឿកប៊ិញ ១ ឃុំ សួយដា ស្រុក យឿង មិញចូវ មានផ្ទៃដីដាំដំណាំទៀបជាង ២ ហិកតា។ ពីមុននេះ ប្រាក់ចំណូលនៃគ្រួសារបង មិញ មិនសូវថិតថេរឡើយដោយសារខ្វះបទពិសោធន៍ក្នុងការបង្កបង្កើនផល ហើយការលក់ផលិតផលក៏មិនស្ថិរភាពថែមទៀត។ កាលពីពីរឆ្នាំមុន ក្រុមគ្រួសារបង មិញ ជាមួយនឹងក្រុមគ្រួសារជាច្រើនទៀតនៅក្នុងតំបន់បានចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មដំណាំទៀបរបស់ក្រុមហ៊ុន ណាតានី។ ទទួលបានការណែនាំអំពីបច្ចេកទេស គោលការណ៍បង្កបង្កើនផល ។ល។

ក្លាយជាអ្នកមានពីការចងសម្ព័ន្ធជាមួយគ្នាក្នុងការដាំដំណាំទៀបតាមគោលការណ៍ VietGAP ảnh 2ពិនិត្យគុណភាពផ្លែទៀបមុនពេលប្រមូលផល

ព្រមទាំងត្រូវបានចុះកិច្ចសន្យាប្រមូល ទិញផលិត ផលក្នុងតម្លៃពី ៣០.០០០ ដល់ ៤៥.០០០ ដុងក្នុងមួយគីឡូក្រាមនោះ គ្រួសារបង មិញ ប្រមូលបានប្រាក់ចំណេញជាង ២០០ លានដុងក្នុងមួយរដូវ។ នាពេលបច្ចុប្បន្ននេះ ខេត្ត តីនិញ មានចម្ការឯកវប្បកម្មដំណាំទៀបប្រមាណជា ១.០០០ ហិកតា ក្នុងចំណោមនោះ ចម្ការទៀបដែលដាំតាមគោលការណ៍ VietGAP ប្រមាណជា ៣០០ ហិកតានៃក្រុមហ៊ុន ណាតានី។

ក្លាយជាអ្នកមានពីការចងសម្ព័ន្ធជាមួយគ្នាក្នុងការដាំដំណាំទៀបតាមគោលការណ៍ VietGAP ảnh 3ក្រុមគ្រួសារបង បូ៊យ ឌឹកមិញ នៅភូមិ ភឿកប៊ិញ ១ ឃុំ សួយដា ស្រុក យឿង មិញចូវ (ខេត្ត តីនិញ) គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយដែលចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មទៀប របស់ក្រុមហ៊ុនភាគហ៊ុន ណាតានី

យោងតាមលោក ង្វៀន ឌិញស៊ន់ ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត តីនិញ បានអោយដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ណាតានី គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឈានមុខគេក្នុងការចងសម្ព័ន្ធជាមួយប្រជាកសិករដើម្បីផលិតទៀបស្អាត។ នាពេលបច្ចុប្បន្ននេះ ផលិតផលទៀប បាដែន របស់ក្រុមហ៊ុន ណាតានី ត្រូវបាននាំចេញទៅកាន់ប្រទេស សិង្ហបុរី ប្រទេសមួយចំនួននៅតំបន់អាមេ៉រិកខាងជើងនិងមជ្ឈិមបូព៌ា ហើយត្រូវបានខេត្ត តីនិញ បញ្ជាក់ជាផលិតផល OCOP លំដាប់ផ្កាយ ៤ កាលពីឆ្នាំ ២០២១៕

អត្ថបទនិងរូបថត៖ ផាម ថាញ់តឹន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍