ក្លាយជាអ្នកមានលើផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព

ចម្ការត្រសក់របស់បងស្រី ង្វៀនធុយលិញ នៅភូមិ ប៊ិញ ថាញ់ ឃុំ ប៊ិញថាញ់ ស្រុក ថ្វាយសឺន (ខេត្ត អានយ៉ាង) ផ្តល់ទិន្នផល ៣ តោនក្នុង ១.០០០ ម៉ែត្រការ
ចម្ការត្រសក់របស់បងស្រី ង្វៀនធុយលិញ នៅភូមិ ប៊ិញ ថាញ់ ឃុំ ប៊ិញថាញ់ ស្រុក ថ្វាយសឺន (ខេត្ត អានយ៉ាង) ផ្តល់ទិន្នផល ៣ តោនក្នុង ១.០០០ ម៉ែត្រការ

អាស្រ័យដោយហ៊ានសាកល្បងក្នុងការផ្លាស់ប្ដូរផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាពទំហំ ៣ ហិកតាងាកទៅរកទម្រង់រូបភាព ពហុវប្បកម្មលោក ង្វៀនវ៉ាន់ថឹត នៅភូមិ ប៊ិញ ថាញ់ ឃុំ ប៊ិញថាញ់ ស្រុក ថ្វាយសឺន (ខេត្ត អានយ៉ាង) ទទួលបានប្រាក់ចំណូលស្ថិរភាព បង្កើតការងារធ្វើតាមរដូវកាលអោយពលករពី ៥ ដល់ ១០ នាក់នៅមូលដ្ឋានជាមួយនឹងប្រាក់ខែជាមធ្យមក្នុងមនុស្សម្នាក់ ១២០.០០០ ដុងក្នុងមួយថ្ងៃ។

ក្លាយជាអ្នកមានលើផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព ảnh 1ការចិញ្ចឹមព្រលែងត្រីក្រាញ់នាំមកប្រាក់ចំណូលខ្ពស់អោយប្រជាកសិករនៅភូមិ ប៊ិញថាញ់ ឃុំ ប៊ិញថាញ់ ស្រុក ថ្វាយសឺន (ខេត្ត អានយ៉ាង)

អនុវត្តទម្រង់រូបភាពពហុវប្បកម្ម ក្នុងអំឡុងពេលជិត ២ ឆ្នាំកន្លងមកលោក ថឹត បានដាំឆ្លាស់ដំណាំល្ហុងតឿចំនួន ៥០០ ដើមនិងដំណាំក្រូចថ្លុងសម្បកខៀវសាច់ក្រហម ទៀប ក្រូចឃ្វិចជាង ១.០០០ ដើមនិងមុខដំណាំផ្ដល់ផលក្នុងរយៈពេលខ្លីជាច្រើនប្រភេទទៀតដូចជា៖ ម្ទេស ត្រចៀកក្រាញ់ ឃ្លោក ល្ពៅ... ព្រមទាំងឆ្លៀតប្រើប្រាស់ផ្ទៃទឹកសម្រាប់ចិញ្ចឹមត្រីក្រាញ់ទៀត ផង។

ក្លាយជាអ្នកមានលើផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព ảnh 2លោក ង្វៀនវ៉ាន់ថឹត នៅភូមិ ប៊ិញថាញ់ ឃុំ ប៊ិញថាញ់ ស្រុក ថ្វាយសឺន (ខេត្ត អានយ៉ាង) ហ៊ានសាកល្បងក្នុងការផ្លាស់ប្តូរផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាពទំហំ ៣ ហិកតា ងាកមកទម្រង់រូបភាពពហុវប្បកម្មវិញ

ក្នុងរដូវប្រមូលផលដំបូងបង្អស់ ក្រុមគ្រួសាររបស់លោកលក់ផ្លែល្ហុងបាន ៥០០ គីឡូ ក្រាមក្នុងតម្លៃពី ១០.០០០ ដល់ ១២.០០០ ដុងក្នុងមួយគីឡូក្រាម ប្រមូលផលត្រីក្រាញ់ ៤ លើកទទួលបានប្រាក់ចំណេញ ៣០ លានដុងក្នុងមួយលើកតែម្តង។

យោងតាមលោក ឡេវ៉ាន់ហាយ ប្រធានសមាគមកសិករឃុំ ប៊ិញថាញ់ ការផ្លាស់ប្ដូផលិតកម្មងាកទៅរកទម្រង់រូបភាពពហុវប្បកម្មគឺជាទិសដៅត្រឹមត្រូវ ពាំនាំយកប្រាក់ចំណូលអោយក្រុមគ្រួសារទាំងឡាយដែលចូលរួមបង្កើតការ ងារធ្វើសម្រាប់ប្រជាជននៅមូលដ្ឋាន។

ក្លាយជាអ្នកមានលើផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព ảnh 3ចម្ការត្រសក់របស់បងស្រី ង្វៀនធុយលិញ នៅភូមិ ប៊ិញថាញ់ ឃុំ ប៊ិញថាញ់ ស្រុក ថ្វាយសឺន (ខេត្ត អានយ៉ាង) ផ្តល់ទិន្នផល ៣ តោនក្នុង ១.០០០ ម៉ែត្រការ

ក្រៅពីទម្រង់រូបភាពរបស់លោក ង្វៀនវ៉ាន់ថឹត នៅលើ ភូមិសាស្ត្រឃុំនៅមានទម្រង់រូបភាពផ្លាស់ប្តូរផលិតកម្មផ្សេងៗ ជាច្រើនទៀតដែលកំពុងតែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដូចជា៖ ដាំក្រូចពោធិ៍សាត់ឆ្លាស់និងដំណាំក្រូចឃ្វិចផ្អែម ត្រាវ ត្រសក់ ម្រះ...៕

អត្ថបទនិងរូបថត៖ កុងម៉ៅ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍