កសិករជនជាតិ មឿង ធ្វើមាននៅលើដែនដីនៃស្រុកកំណើត

កសិករជនជាតិ មឿង ធ្វើមាននៅលើដែនដីនៃស្រុកកំណើត

អញ្ជើញមកដល់ភូមិ ម៉ី ៤ ឃុំ ហ្វាប៊ិញ ទីក្រុង ហ្វាប៊ិញ (ខេត្ត ហ្វាប៊ិញ) សួរនរ ណាៗ ក៏ស្គាល់លោក ង្វៀនវ៉ាន់ហ៊ុង កើតនៅឆ្នាំ ១៩៦៣ ជនជាតិ មឿង ជាកសិករគំរូមួយរូបដែលជម្នះការលំបាកលំបិន ឈានឡើងក្លាយជាអ្នកមាន។

កសិករជនជាតិ មឿង ធ្វើមាននៅលើដែនដីនៃស្រុកកំណើត ảnh 1សិប្បកម្មផលិតឥដ្ឋបេតុងរបស់គ្រួសារលោក ង្វៀនវ៉ាន់ហ៊ុង ពាំនាំមកនូវការងារធ្វើជាប្រចាំជូនមាមីងបងប្អូនជនជាតិ មឿង

ឆ្លៀតប្រើប្រាស់ដីកូនភ្នំចោលទំនេររបស់ដូនតាទុកមក លោក ហ៊ុង បានក្លាហានហ៊ានវិនិយោគដាំដើមអាកាស្យាស្លឹកតូច។ មកទល់បច្ចុប្បន្ននេះលោក ហ៊ុង មានផ្ទៃដីដាំអាកាស្យាស្លឹកតូចប្រហែល ១០ ហិកតា សង្ឃឹមថានាំមកនូវប្រភពចំណូលយ៉ាងស្ដុកស្ដម្ភ។

ទន្ទឹមនឹងដើមអាកាស្យាស្លឹកតូច លោក ហ៊ុង ថែមទាំងពង្រីកអាជីវកម្មដឹកជញ្ជូននិងផលិតឥដ្ឋបេតុង បង្កើតការងារធ្វើជាប្រចាំជូនកម្មករពី ៧ - ១០ នាក់ជាកូនក្មួយនៃបងប្អូនជនជាតិ។

កសិករជនជាតិ មឿង ធ្វើមាននៅលើដែនដីនៃស្រុកកំណើត ảnh 2លោក ង្វៀនវ៉ាន់ហ៊ុង ជាមួយនឹងប័ណ្ណសរសើរនិងលិខិតសរសើរដែលត្រូវបានប្រគល់ជូន

ពីសកម្មភាពផលិតកម្មទាំងនោះ ជារៀងរាល់ឆ្នាំ លោក ហ៊ុង មានប្រាក់ចំណូលពី ៣០០ - ៥០០ លានដុង។ គាំទ្រចលនាកសាងជនបទថ្មី ឆ្នាំ ២០១៥ លោក ហ៊ុង បានស្ម័គ្រចិត្តបរិច្ចាគ ដីរបស់គ្រួសារទំហំ ៣០០ ម៉ែត្រការ៉េ ដើម្បីកសាងផ្លូវគមនាគមន៍ រួមចំណែកកែលម្អមុខមាត់ជនបទ។

ជាមួយនឹងរាល់ស្នាដៃសម្រេចបាន លោក ហ៊ុង មានកិត្តិយសបានជ្រើសតាំងជាប្រតិភូចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិច វៀតណាម លើកទី ២ នៅ ហាណូយ។

កសិករជនជាតិ មឿង ធ្វើមាននៅលើដែនដីនៃស្រុកកំណើត ảnh 3លោក ង្វៀនវ៉ាន់ហ៊ុង តែងតែត្រៀមខ្លួនជានិច្ចក្នុងការជួយឧបត្ថម្ភ ត្រៀមចែករំលែកជាមួយបណ្តាគ្រួសារមានស្ថានភាពលំបាកលំបិន ផ្លាស់ប្តូរបទពិសោធន៍ក្នុងការរកស៊ីជាមួយមាមីងបងប្អូនក្នុងភូមិ

លោក ហ៊ុង បានចែករំលែកថា៖ "ខ្ញុំពិតជាមានកិត្តិយសណាស់បានក្លាយជាប្រតិភូទៅចូលរួមមហាសន្និបាត។ ខ្ញុំតែងជឿជាក់បក្សនិងរដ្ឋនឹងមានបណ្ដាយន្តការ គោលនយោបាយដ៏ល្អបំផុតដើម្បីជួយបងប្អូនជនជាតិ ឈានឡើងធ្វើសមាហរណកម្មនឹងការអភិវឌ្ឍរួមនៃទូទាំងប្រទេស"៕

អត្ថបទនិងរូបថត៖ ហ្វាងហាយ - អានញាន

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍