កោះ លីសឺន ដ៏សម្បូរស្តុកស្តម្ភ

ប្រជានេសាទកោះ លីសឺន ទាញយកផលត្រីចិញ្ចឹមក្នុងទ្រុងនៅសមុទ្រ
ប្រជានេសាទកោះ លីសឺន ទាញយកផលត្រីចិញ្ចឹមក្នុងទ្រុងនៅសមុទ្រ

ស្ថិតនៅចម្ងាយពីដែនដីគោកចំនួន ១៥ ម៉ៃល៍ ស្រុកកោះ លឺសឺន (ខេត្ត ក្វាងង៉ាយ) មានផ្ទៃដីចំនួន ១០ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជនប្រហែល ២០.០០០ នាក់។

ថ្វីដ្បិតនៅមានការលំបាកលំបិនជាច្រើនក៏ដោយក៏ប៉ុន្តែប្រជាជននៅ ទីនេះនៅតែប្តេជ្ញាចិត្តជានិច្ចច្បាមកោះ ច្បាមសមុទ្រក្លាយជាអ្នកមាន។ ការទាញយកផលសមុទ្រគឺជាមុខរបរប្រពៃណីនិងជាប្រៀបខ្លាំងរបស់ប្រជានិករ លីសឺន។

កោះ លីសឺន ដ៏សម្បូរស្តុកស្តម្ភ ảnh 1ជារៀងរាល់ឆ្នាំ ប្រជាជនស្រុកកោះ លីសឺន ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា នាថ្ងៃទី ១៥ និងទី ១៦ ខែ ៣ តាមចន្ទគតិដើម្បីឧទ្ទិសរំឭកគុណូបការៈវីរជនទាំងឡាយដើម្បីមាតុភូមិបានបូជាជីវិតនៅលើដែនកោះសមុទ្រ
កោះ លីសឺន ដ៏សម្បូរស្តុកស្តម្ភ ảnh 2កោះ លីសឺន ស្ថិតនៅចម្ងាយពីដែនដីគោកចំនួន ១៥ ម៉ៃល៍ ត្រូវបានកកើតឡើងប្រហែល ២៥ ដល់ ៣០ លានឆ្នាំមុននេះផ្តើមពីការបញ្ចេញកម្អែរបស់ភ្នំភ្លើង

ទូទាំងស្រុកមាននាវានេសាទប្រហែល ៤៥០ គ្រឿង (ក្នុងនោះមាន នាវានេសាទចំនួន ៣០០ គ្រឿងទាញយកផលតំបន់សមុទ្រខាងក្រៅ) តម្លៃ ជលផលជាង ៨៤០ ពាន់លានដុងក្នុងមួយឆ្នាំ។ល។

ស្រុកកោះ លីសឺន ក៏ល្បី ឈ្មោះដោយមានមុខទំនិញកសិផលទាំងឡាយដូច ជាខ្ទឹម ខ្ទឹមស បរិមាណផល ប៉ាន់ប្រមាណជាង ១១.០០០ តោនក្នុងមួយឆ្នាំទៀតផង។

បច្ចុប្បន្ន ខ្ទឹមស លីសឺន ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យា សាស្ត្រនិង បច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្របញ្ជាក់ចុះបញ្ជីសម្គាល់ភូមិសាស្ត្រហើយ។

កោះ លីសឺន ដ៏សម្បូរស្តុកស្តម្ភ ảnh 3ប្រជានេសាទកោះ លីសឺន ទាញយកផលត្រីចិញ្ចឹមក្នុងទ្រុងនៅសមុទ្រ

ស្រុកកោះ លីសឺន នៅមានកេរដំណែលរាប់រយមានស្លាកស្នាមវប្បធម៌ សា ហ្វ៊ិញ និង ចម្ប៉ា ដាយវៀត ដូចជាទីសក្ការបូជាភូមិ អានវិញ វត្ត អឹមលិញ និងផ្នូរកងទ័ព ហ្វាងសា ។ល។

ដោយមានពិធីបុណ្យប្រជាប្រិយ ដ៏វិសេសវិសាល ដូចជាពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា ពិធីបោះបង្គោល នេវ ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ពិធីបួងសួងត្រី។ល។ អច្ឆរិយៈភូគព្ភសាស្ត្រជាច្រើនដូចជាច្រាំងថ្ម ចោទ ហាង គៅ មាត់ភ្នំភ្លើងនៅលើកំពូលភ្នំ ធើយលើយ ។ល។

កោះ លីសឺន ដ៏សម្បូរស្តុកស្តម្ភ ảnh 4ខ្ទឹមសជាកសិផលចម្បងពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនប្រជាជនរស់នៅលើកោះ លីសឺន

ដោយមានសក្ដានុពលនិងឧត្តមភាពទាំងនោះ ជារៀងរាល់ថ្ងៃស្រុកកោះ លីសឺន ទាក់ទាញភ្ញៀវទេសចរជាង ១.០០០ នាក់អញ្ជើញមករុករក ស្វែងយល់ ដែនដីនិងមនុស្សម្នានៅទីនេះ ក្លាយទៅជា "ចំណុចភ្លឺ" នៅលើផែន ទីទេសចរណ៍ វៀតណាម៕

អត្ថបទ៖ ផាមកឿង
រូបថត៖ ផឿកង៉ុក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍