ខេត្ត ត្រាវិញ កសាងជនបទថ្មីផ្សារភ្ជាប់ទៅនឹងការរៀបចំរចនាសម្ពន្ធ័កសិកម្មឡើងវិញ

ខេត្ត ត្រាវិញ កសាងជនបទថ្មីផ្សារភ្ជាប់ទៅនឹងការរៀបចំរចនាសម្ពន្ធ័កសិកម្មឡើងវិញ
បច្ចុប្បន្នខេត្ត ត្រាវិញ មានផ្ទៃដីកសិកម្មជាង ១៨៦.០០០ ហិកតា ស្មើនឹង ៧៩% នៃផ្ទៃដីធម្មជាតិប៉ុន្តែដោយតែងតែត្រូវខ្វះទឹកជាប្រចាំ ការជ្រាបជាតិប្រៃនៅរដូវប្រាំង បានជាទិន្នផល គុណភាពស្រូវទាប។ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម ផ្នែកកសិកម្មខេត្ត ត្រាវិញ បានលើកទឹកចិត្តដល់ប្រជាកសិកររៀបចំរចនាសម្ព័ន្ធដំណាំដាំដុះឡើងវិញតាមទិសដៅបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
ការប្រមូលផលស្រូវក្នុងវាលស្រែទ្រង់ទ្រាយធំនៅឃុំ ភឿកហ៊ឹង ស្រុក ត្រាគូ។ រូបថត៖ ភុកថាញ់
ការប្រមូលផលស្រូវក្នុងវាលស្រែទ្រង់ទ្រាយធំនៅឃុំ ភឿកហ៊ឹង ស្រុក ត្រាគូ។ រូបថត៖ ភុកថាញ់

លោក ផាមមិញទ្វ្រៀន នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ត្រាវិញ បានអោយដឹងថា៖ រយៈពេលកន្លងមកថ្មីៗ នេះ ខេត្តបានអនុវត្ត គោលនយោបាយជាច្រើនជួយបងប្អូនជនជាតិផ្លាស់ប្តូរពីការផលិតស្រូវមកដាំដំណាំពោត លើកទឹកចិត្តដល់ការអភិវឌ្ឍក្រុមសហការ តំណភ្ជាប់ផលិតកម្មផ្សារភ្ជាប់ទៅនឹងការលក់ដូរកសិផល កសាងវាលស្រែទ្រង់ទ្រាយធំ។ល។ 
ទម្រង់រូបភាពចិញ្ចឹមបង្គាបែបអតិប្រពលវប្បកម្មបច្ចេកវិទ្យាខ្ពស់នៅខេត្ត ត្រាវិញ ផ្តល់ទិន្នផលកើនឡើង ១០ ដង។ រូបថត៖ ថាញ់ហ្វា
ទម្រង់រូបភាពចិញ្ចឹមបង្គាបែបអតិប្រពលវប្បកម្មបច្ចេកវិទ្យាខ្ពស់នៅខេត្ត ត្រាវិញ ផ្តល់ទិន្នផលកើនឡើង ១០ ដង។ រូបថត៖ ថាញ់ហ្វា

អាស្រ័យហេតុដូច្នេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មមានការវិវត្តជាវិជ្ជមាន ជីវភាពខាងសម្ភារៈនិងស្មារតីនៃបងប្អូនជនជាតិ បានកែលម្អឡើងច្បាស់ក្រឡែត ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់ៗ នៅតំបន់ជនបទសម្រេចបានជិត ៣១ លានដុងក្នុងមួយឆ្នាំ…។

ពីឆ្នាំ ២០១៤ រហូតមកទល់បច្ចុប្បន្ននេះ ខេត្ត ត្រាវិញ បានផ្លាស់ប្តូរផ្ទៃដីផលិតស្រូវ ១៨.០០០ ហិកតាមានប្រសិទ្ធភាពទាបមកដាំដំណាំនិងបន្លែបង្ការ ដើមឈើឧស្សាហកម្មរយៈពេលខ្លី ដើមឈើមានអាយុកាលច្រើនឆ្នាំនិងវារីវប្បកម្ម។ ផ្ទៃដីដែលផ្លាស់ប្តូរការផលិតភាគច្រើនសុទ្ធតែផ្តល់ប្រសិទ្ធភាពកើនឡើងពី ១,៥ ទៅដល់ ៣ ដងបើប្រៀបធៀបនឹងឯកវប្បកម្មដំណាំស្រូវពីមុននេះ។ 
មុខមាត់ភូមិ ស្រុក ខ្មែរ (ខេត្ត ត្រាវិញ) កំពុងផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ រូបថត៖ ថាញ់ហ្វា
មុខមាត់ភូមិ ស្រុក ខ្មែរ (ខេត្ត ត្រាវិញ) កំពុងផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ រូបថត៖ ថាញ់ហ្វា

លោក ត្រឹនវ៉ាន់ទ្រោយ នៅឃុំ ម៉ីឡុងបាក់ ស្រុក កូវង៉ាង បានចែករំលែកថា៖ ចាប់តាំងពីពេលផ្លាស់ប្តូរផ្ទៃដី ១,៨ ហិកតាមកតាមបែបដាំបង្វិល ១ រដូវស្រូវ ២ រដូវបន្លែបង្ការ ប្រាក់ចំណូលរបស់គាត់កើនឡើងគួរអោយ​កត់សម្គាល់។ រដូវកាលឪឡឹកនៅរដូវសម្រកកន្លងទៅថ្មីៗ នេះ ក្រុមគ្រួសាររបស់គាត់ប្រមូលផលបានជាង ៥០ តោន ប្រាក់ចំណេញសម្រេចបានជិត ២០០ លានដុង។ ពេលរដូវឪឡឹកបានបញ្ចប់ទៅក្រុមគ្រួសារគាត់ផ្លាស់ប្តូរទៅដាំល្ពៅ ចំណេញបានជិត ២០០ លានដុង។
បងប្អូនជនជាតិ ខ្មែរ នៅឃុំ ង៉ុកបៀន ស្រុក ត្រាគូ ផ្លាស់ប្តូរពីការផលិតស្រូវមក ដាំដុះប្រភេទដើមឈើផ្សេងៗ ដែលធន់នឹងភាពរាំងស្ងួតពាំនាំមកនូវប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់។ រូបថត៖ ភុកថាញ់ វាលស្រែសរីរាង្គគួបផ្សំជាមួយនឹងវារីវប្បកម្មទំហំ ១ ហិកតារបស់ក្រុមគ្រួសារលោក ឡេវ៉ាន់ទ្រៀវ នៅឃុំ ឡុងហ្វា ស្រុក ចូវថាញ់ ផ្តល់ប្រាក់ចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ។ រូបថត៖ ថាញ់ហ្វា ទម្រង់រូបភាពដាំបន្លែសុវត្ថិភាពរបស់ក្រុមគ្រួសារបង ថាច់ង៉ុកញ៉ើ នៅអនុសង្កាត់លេខ ១ សង្កាត់លេខ ៩ ទីក្រុង ត្រាវិញ កំពុងតែបានផ្នែកកសិកម្មខេត្តលើកទឹកចិត្តពង្រីកទូលំទូលាយ។ រូបថត៖ ថាញ់ហ្វា
បងប្អូនជនជាតិ ខ្មែរ នៅឃុំ ង៉ុកបៀន ស្រុក ត្រាគូ ផ្លាស់ប្តូរពីការផលិតស្រូវមក
ដាំដុះប្រភេទដើមឈើផ្សេងៗ ដែលធន់នឹងភាពរាំងស្ងួតពាំនាំមកនូវប្រសិទ្ធភាព
សេដ្ឋកិច្ចខ្ពស់។ រូបថត៖ ភុកថាញ់
បងប្អូនជនជាតិ ខ្មែរ នៅឃុំ ង៉ុកបៀន ស្រុក ត្រាគូ ផ្លាស់ប្តូរពីការផលិតស្រូវមក ដាំដុះប្រភេទដើមឈើផ្សេងៗ ដែលធន់នឹងភាពរាំងស្ងួតពាំនាំមកនូវប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់។ រូបថត៖ ភុកថាញ់ វាលស្រែសរីរាង្គគួបផ្សំជាមួយនឹងវារីវប្បកម្មទំហំ ១ ហិកតារបស់ក្រុមគ្រួសារលោក ឡេវ៉ាន់ទ្រៀវ នៅឃុំ ឡុងហ្វា ស្រុក ចូវថាញ់ ផ្តល់ប្រាក់ចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ។ រូបថត៖ ថាញ់ហ្វា ទម្រង់រូបភាពដាំបន្លែសុវត្ថិភាពរបស់ក្រុមគ្រួសារបង ថាច់ង៉ុកញ៉ើ នៅអនុសង្កាត់លេខ ១ សង្កាត់លេខ ៩ ទីក្រុង ត្រាវិញ កំពុងតែបានផ្នែកកសិកម្មខេត្តលើកទឹកចិត្តពង្រីកទូលំទូលាយ។ រូបថត៖ ថាញ់ហ្វា
វាលស្រែសរីរាង្គគួបផ្សំជាមួយនឹងវារីវប្បកម្មទំហំ ១ ហិកតារបស់ក្រុមគ្រួសារលោក ឡេវ៉ាន់ទ្រៀវ នៅឃុំ ឡុងហ្វា ស្រុក ចូវថាញ់ ផ្តល់ប្រាក់ចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ។ រូបថត៖ ថាញ់ហ្វា
បងប្អូនជនជាតិ ខ្មែរ នៅឃុំ ង៉ុកបៀន ស្រុក ត្រាគូ ផ្លាស់ប្តូរពីការផលិតស្រូវមក ដាំដុះប្រភេទដើមឈើផ្សេងៗ ដែលធន់នឹងភាពរាំងស្ងួតពាំនាំមកនូវប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់។ រូបថត៖ ភុកថាញ់ វាលស្រែសរីរាង្គគួបផ្សំជាមួយនឹងវារីវប្បកម្មទំហំ ១ ហិកតារបស់ក្រុមគ្រួសារលោក ឡេវ៉ាន់ទ្រៀវ នៅឃុំ ឡុងហ្វា ស្រុក ចូវថាញ់ ផ្តល់ប្រាក់ចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ។ រូបថត៖ ថាញ់ហ្វា ទម្រង់រូបភាពដាំបន្លែសុវត្ថិភាពរបស់ក្រុមគ្រួសារបង ថាច់ង៉ុកញ៉ើ នៅអនុសង្កាត់លេខ ១ សង្កាត់លេខ ៩ ទីក្រុង ត្រាវិញ កំពុងតែបានផ្នែកកសិកម្មខេត្តលើកទឹកចិត្តពង្រីកទូលំទូលាយ។ រូបថត៖ ថាញ់ហ្វា
ទម្រង់រូបភាពដាំបន្លែសុវត្ថិភាពរបស់ក្រុមគ្រួសារបង ថាច់ង៉ុកញ៉ើ នៅអនុសង្កាត់លេខ ១ សង្កាត់លេខ ៩ ទីក្រុង ត្រាវិញ កំពុងតែបានផ្នែកកសិកម្មខេត្តលើកទឹកចិត្តពង្រីកទូលំទូលាយ។ រូបថត៖ ថាញ់ហ្វា

ខេត្ត ត្រាវិញ បច្ចុប្បន្នមានឃុំចំនួន ៤២/៨៥ និងស្រុក ទៀវកឹន ត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មី។ ខេត្ត ត្រាវិញ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២០ មាន ៥១% នៃចំនួនឃុំនិង ៤ អង្គភាព ថ្នាក់ស្រុកសម្រេចបានស្តង់ដារជនបទថ្មី ឯស្រុក ទៀវកឹន សម្រេចបានជាស្រុកជនបទថ្មីគំរូ...៕
អត្ថបទ៖ ថាញ់ហ្វា - រូបថត៖ ភុកថាញ់ - ថាញ់ហ្វា
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ-ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍