ខេត្ត យ៉ាឡាយ ខិតខំប្រឹងប្រែងរក្សាភ្ជាប់ការងារសកលកម្មភាសាជនជាតិភាគតិច

ការបង្ហាត់បង្រៀនភាសាជនជាតិភាគតិចនៅសាលាបឋមសិក្សានឹងរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ ជួយលើកកម្ពស់ប្រជាបញ្ញាសម្រាប់កូនក្មួយបងប្អូនជនជាតិ
ការបង្ហាត់បង្រៀនភាសាជនជាតិភាគតិចនៅសាលាបឋមសិក្សានឹងរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ ជួយលើកកម្ពស់ប្រជាបញ្ញាសម្រាប់កូនក្មួយបងប្អូនជនជាតិ

ដើម្បីថែរក្សានិងពង្រីកតម្លៃភាសា អត្តសញ្ញាណវប្បធម៌នៃជនជាតិដើមទាំងឡាយ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅ ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត យ៉ាឡាយ បានខិតខំប្រឹងប្រែងក្នុងការរក្សាភ្ជាប់ការងារសកលកម្មភាសាជនជាតិ យ៉ារ៉ាយ និង បាណា នៅតាមសាលា បឋមសិក្សាទាំងឡាយ។

ក្នុងឆ្នាំសិក្សា ២០១០ - ២០១១ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តបានដាក់បញ្ចូលវិញ្ញាសាភាសាជនជាតិភាគតិចអោយបង្រៀនក្នុងភូមិសិក្សាបឋមសិក្សា ដោយកំណត់ថិរវេលា ២ ពេលក្នុងមួយថ្នាក់ក្នុងមួយសប្តាហ៍ ព្រមទាំងផ្តល់អាទិភាពប្រភពថវិកាសម្រាប់ការបង្រៀននិងការរៀន។

ខេត្ត យ៉ាឡាយ ខិតខំប្រឹងប្រែងរក្សាភ្ជាប់ការងារសកលកម្មភាសាជនជាតិភាគតិច ảnh 1ការបង្ហាត់បង្រៀនភាសាជនជាតិភាគតិចនៅសាលា បឋមសិក្សានឹងរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ ជួយលើកកម្ពស់ប្រជាបញ្ញាសម្រាប់កូនក្មួយបងប្អូនជនជាតិ

កម្មវិធីសិក្សាត្រូវបានរៀបចំយ៉ាងសមស្រប ឆ្លើយតបបានស្ទើរតែទាំងស្រុង នូវតម្រូវការរបស់សិស្សានុសិស្សនិងអាណាព្យាបាល។ យោងតាមលោកគ្រូ បង្វៀន ត្រុងគឿង នាយកសាលាបឋមសិក្សា អៀភី ឃុំ អៀភី ស្រុក ជឺប៉ាស់ហ៍ បានឲ្យដឹងថា៖ កាលពីមុន សាលាបានរៀបចំឱ្យកូនសិស្សរៀនភាសាជាតិផង ភាសាកំណើតផង។

ខេត្ត យ៉ាឡាយ ខិតខំប្រឹងប្រែងរក្សាភ្ជាប់ការងារសកលកម្មភាសាជនជាតិភាគតិច ảnh 2ក្នុងកម្មវិធីអប់រំចំណេះទូទៅថ្មី ភាសាជនជាតិភាគតិចនឹងជាមុខវិជ្ជាជម្រើស ចាប់ពីថ្នាក់រៀនទី ១ ដល់ថ្នាក់រៀនទី ១២

ចាប់ពីឆ្នាំសិក្សា ២០១៤ - ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ សាលាបានរៀបចំដាក់ដំណើរការកម្មវិធីបង្រៀនភាសា យ៉ារ៉ាយ ដូចជាវិញ្ញាសាមួយតែម្ដង។ ភាពជាក់ស្តែងបានឲ្យឃើញថា សិស្សានុសិស្សមួយណាៗ ក៏ចូលចិត្តរៀនភាសារបស់ជនជាតិខ្លួន។

ខេត្ត យ៉ាឡាយ ខិតខំប្រឹងប្រែងរក្សាភ្ជាប់ការងារសកលកម្មភាសាជនជាតិភាគតិច ảnh 3ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត យ៉ាឡាយ បានខិតខំ ប្រឹងប្រែងរក្សាភ្ជាប់ការងារសកលកម្មភាសា យ៉ារ៉ាយ និង បាណា នៅតាមបណ្ដាសាលា បឋមសិក្សា

ទោះបីជាទទួលបានលទ្ធផលគួរឱ្យលើកទឹកចិត្តក៏ដោយ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសាលារៀន ថ្នាក់រៀននិងកូនសិស្សរៀនភាសាជនជាតិភាគតិចនៅខេត្ត យ៉ាឡាយ មានការធ្លាក់ចុះយ៉ាងខ្លាំង សាលារៀនមួយចំនួន ត្រូវបញ្ឈប់ការបង្រៀនដោយសារខ្វះគ្រូបង្រៀនដែលមានសមត្ថភាពគ្រប់គ្រាន់តាមស្តង់ដារ សម្ភារៈមូលដ្ឋាន គ្រឿងបរិក្ខាសិក្សានៅតែខ្វះខាត។ល។ ដើម្បីរក្សាភ្ជាប់អភិរក្ស និងអភិវឌ្ឍភាសានិយាយនិងភាសាសរសេររបស់ជនជាតិភាគតិចផ្សេងៗ ចាំបាច់ណាស់ត្រូវមានការយកចិត្តទុកដាក់ច្រើនថែមទៀត ពីសំណាក់ក្រសួងអប់រំ និងបណ្តុះបណ្តាលនិងស្ថាប័នមានសមត្ថកិច្ចផ្សេងៗ៕

អត្ថបទ៖  ទឿងជី រូបថត៖ ឌឹកធុយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ដោយ៖ ធីតា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍