ខេត្ត កនទុម ពង្រីកតម្លៃវប្បធម៌គងឃ្មោះ - រាំចង្វាក់ ស្វង

ក្រុមសិប្បករបងប្អូនជនជាតិភាគតិចសំដែងនៅក្នុងពិធីប្រកួតគងឃ្មោះ រាំចង្វាក់ស្វងត្រូវបានប្រារព្ធធ្វើនៅផ្ទះរ៉ុង កនក្លរ៍ ទីក្រុង កនទុម (ខេត្ត កនទុម)
ក្រុមសិប្បករបងប្អូនជនជាតិភាគតិចសំដែងនៅក្នុងពិធីប្រកួតគងឃ្មោះ រាំចង្វាក់ស្វងត្រូវបានប្រារព្ធធ្វើនៅផ្ទះរ៉ុង កនក្លរ៍ ទីក្រុង កនទុម (ខេត្ត កនទុម)

ខេត្ត កនទុម មានជាង ៤០ ជនជាតិ ក្នុងនោះមានចំនួន ៧ ជនជាតិនៅផ្ទាល់កន្លែងគឺ យ៉ារ៉ាយ បាណា សេដាំង ហ្សែ - ទ្រៀង ហ្រេ ប្រូវ និង រើម៉ាំ។

ចំពោះបងប្អូនជនជាតិភាគតិចនៅទីនេះ ការលេងគងឃ្មោះនិងរាំចង្វាក់ស្វងគឺជាសកម្មភាពទាំងឡាយដែលមិនអាចខ្វះបានក្នុងជីវភាពខាងស្មារតីរាល់ពេលសហគមន៍ឈានចូលពិធីបុណ្យម្តងៗ។

ខេត្ត កនទុម ពង្រីកតម្លៃវប្បធម៌គងឃ្មោះ - រាំចង្វាក់ ស្វង ảnh 1ក្រុមសិប្បករបងប្អូនជនជាតិភាគតិចសំដែងនៅក្នុងពិធីប្រកួតគងឃ្មោះ រាំចង្វាក់ស្វងត្រូវបានប្រារព្ធធ្វើនៅផ្ទះរ៉ុង កនក្លរ៍ ទីក្រុង កនទុម (ខេត្ត កនទុម)

លក្ខណៈវប្បធម៌នេះបាននិងកំពុងត្រូវបានបងប្អូនជនជាតិថែរក្សានិងផ្ទេរបន្តអស់ជាច្រើនជំនាន់មកហើយ។

ក្នុងគោលបំណងពង្រីកតម្លៃវប្បធម៌គងឃ្មោះ រាំចង្វាក់ ស្វង ខេត្ត កន ទុម បានរៀបចំពិធីបុណ្យគងឃ្មោះនិងរាំចង្វាក់ស្វងជាប្រចាំ។

ខេត្ត កនទុម ពង្រីកតម្លៃវប្បធម៌គងឃ្មោះ - រាំចង្វាក់ ស្វង ảnh 2ថ្នាក់ដឹកនាំទីក្រុង កនទុម (ខេត្ត កនទុម) ប្រគល់ទង់អនុស្សាវរីយ៍ជូនក្រុមចំនួន ១៧ ដោយមានសិប្បករជិត ៦០០ នាក់ជាជនជាតិភាគតិចអញ្ជើញចូលរួមនៅក្នុងពិធីប្រកួតគងឃ្មោះ រាំចង្វាក់ស្វងលើកទីមួយឆ្នាំ ២០២២

ការិយាល័យអប់រំនិងបណ្តុះបណ្តាលទីក្រុង កនទុម នៅតែបន្តរក្សាការរៀបចំ "ពិធីសមោសរគងឃ្មោះ រាំចង្វាក់ ស្វង និងប្រលងសម្លៀកបំពាក់ជនជាតិភាគតិច" តាមកាលកំណត់ ២ ឆ្នាំម្តង។

ចូលរួមក្នុងពិធីបុណ្យ អង្គភាពជាច្រើនក៏បានផ្តួចផ្តើម បង្ហាញឡើងវិញនូវពិធីបុណ្យវប្បធម៌ដ៏វិសេសវិសាលទាំងឡាយដូចជា៖ ពិធីបុណ្យអំណរស្រូវថ្មី បុណ្យពើធី បុណ្យសែនដំណក់ទឹកជាដើម។

ដោយមានវិធានការរៀបចំសមស្រប ចំនួនសិប្បករជនជាតិភាគតិចអញ្ជើញចូលរួមសម្តែងគងឃ្មោះ រាំចង្វាក់ស្វងកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ក្នុងនោះមានទាំងសិប្បករវ័យចាស់ជាច្រើន ដោយ ឡែកមានសិប្បករអាយុជិត ៩០ ឆ្នាំប្លាយ។

ខេត្ត កនទុម ពង្រីកតម្លៃវប្បធម៌គងឃ្មោះ - រាំចង្វាក់ ស្វង ảnh 3ក្នុងគោលបំណងពង្រីកតម្លៃវប្បធម៌គងឃ្មោះ រាំចង្វាក់ ស្វង ការិយាល័យអប់រំនិងបណ្តុះបណ្តាលទីក្រុង កនទុម បន្តរក្សាការរៀបចំ "ពិធីសមោសរគងឃ្មោះ រាំចង្វាក់ស្វងនិងប្រលងសម្លៀកបំពាក់ជនជាតិភាគតិច" តាមកាលកំណត់ ២ ឆ្នាំម្តង

យោងតាមលោក ផាន ង៉ុកឌិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កនទុម បានឲ្យដឹងថា នាពេលខាងមុខ ទីក្រុងនឹងបណ្តាក់ទុនយ៉ាងច្រើនក្នុងការងារអភិរក្ស ពង្រីកបណ្តាតម្លៃវប្បធម៌ជនជាតិដូចជា៖ ស្ថាបត្យកម្មផ្ទះ រ៉ុង ឆ្លាក់រូបផ្នូរ ពិធីបុណ្យទាំងឡាយពោរពេញដោយលក្ខណៈមនុស្សសាស្រ្ត ជាពិសេសគឺគងឃ្មោះនិងរាំចង្វាក់ ស្វង៕

អត្ថបទនិងរូបថត៖ ខ្វាចឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍