ខេត្ត ក្វាងទ្រី បង្កកម្លាំងសន្ទុះពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រកោះ

ខេត្ត ក្វាងទ្រី បង្កកម្លាំងសន្ទុះពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រកោះ

ក្វាងទ្រី ជាខេត្តស្ថិតនៅតំបន់ប៉ែកខាងជើងនៃភូមិភាគកណ្ដាលមានឆ្នេរសមុទ្រប្រវែងប្រមាណ ៧៥ គីឡូម៉ែត្រ ក្នុងនោះ មានឆ្នេរសម្រាប់ងូតទឹកលេងកំសាន្តដ៏ស្រស់ស្អាតជាច្រើនងាយស្រួលដល់ការអភិវឌ្ឍទេសចរណ៍។

ខេត្ត ក្វាងទ្រី បង្កកម្លាំងសន្ទុះពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រកោះ ảnh 1ការដែលផ្តោតជាសំខាន់ទៅលើការសាងសង់និងកែលម្អតំឡើងកម្រិតផែត្រីនិងមណ្ឌលសំចតនាវាពេលកើតមានព្យុះបានជួយអោយប្រជានេសាទស្ងប់ចិត្តចេញទៅសមុទ្រ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផងនិងការការពារអធិបតេយ្យភាពសមុទ្រ កោះរបស់មាតុភូមិផង

កំណត់ទេសចរណ៍គឺជាផ្នែកសេដ្ឋកិច្ចមុខព្រួញបានជាខេត្តមានគោលនយោបាយជាច្រើនដើម្បីជំរុញការវិនិយោគ ក្នុងនោះ អាទិភាពដល់ការកកើតត្រីកោណទេសចរណ៍សមុទ្រ កឿទុង - កឿវៀត - កោះកូន - ក។

ដើមឆ្នាំ ២០២០ នៅឃុំ ហាយអាន ស្រុក ហាយឡាំង គម្រោងកសាងតំបន់កំពង់ ផែ មី ធុយ ដែលមានកម្រិតវិនិយោគសរុបជាង ១៤.០០០ ពាន់លានដុង ទំហំ ៦៨៥ ហិកតាត្រូវបានចាប់ផ្តើមដំណើរការសាងសង់។ គម្រោងរួមមាន ១០ កំពង់ផែ អាចទទួលបាននាវាដែលមានចំណុះផ្ទុក ១០០.០០០ តោន។

ខេត្ត ក្វាងទ្រី បង្កកម្លាំងសន្ទុះពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រកោះ ảnh 2ជ្រុងមួយនៃសមុទ្រ កឿវៀត

តំបន់កំពង់ផែ មីធុយ បំពេញតម្រូវការជាចម្បងអោយតំបន់សេដ្ឋកិច្ចប្របសមុទ្រ នាប៉ែកអាគ្នេយ៍នៃខេត្ត ក្វាងទ្រី មណ្ឌលឧស្សាហកម្មទាំងឡាយនៅលើភូមិសាស្ត្រខេត្តនិងទំនិញឆ្លងកាត់ពីប្រទេស ឡាវ ពីប៉ែកឦសាននៃប្រទេស ថៃ តាមច្រករបៀងសេដ្ឋកិច្ចខាងកើត - លិច។

ក្រៅពីកំពង់ផែសមុទ្រ ខេត្ត ក្វាងទ្រី ក៏បានផ្តោតលើការកៀរគរទុនសាងសង់និងកែលម្អដំឡើងកម្រិតផែត្រីនិងមណ្ឌលសំចតនាវាពេលកើតមានព្យុះសំដៅធានាសុវត្ថិភាពឲ្យនាវានេសាទរបស់ប្រជានេសាទជាង ២.៣០០ គ្រឿង។

ខេត្ត ក្វាងទ្រី បង្កកម្លាំងសន្ទុះពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រកោះ ảnh 3កំណត់ទេសចរណ៍គឺជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ខេត្ត ក្វាងទ្រី មានគោលនយោបាយជាច្រើនជំរុញការវិនិយោគ ក្នុងនោះ អាទិភាពដល់ការកកើតត្រីកោណទេសចរណ៍សមុទ្រ កឿទុង - កឿវៀត - កោះកូន - ក

មកទល់ពេលនេះ ខេត្តបានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុងដើម្បី សាង សង់ផែត្រីគួបផ្សំនឹងមណ្ឌលសំចតនាវាពេលកើតមានព្យុះរួមមាន កឿទុង កឿ វៀត និង កោះកូន - ក៕

អត្ថបទនិងរូបថត៖  ង្វៀនលី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍