ខេត្ត ធឿធៀន - ហ្វេ អភិវឌ្ឍការចិញ្ចឹមបក្សីស្រុកតាមទិសដៅសុវតិ្ថភាពជីវសាស្ត្រ

ខេត្ត ធឿធៀន - ហ្វេ អភិវឌ្ឍការចិញ្ចឹមបក្សីស្រុកតាមទិសដៅសុវតិ្ថភាពជីវសាស្ត្រ

ជាមួយនឹងកសិដ្ឋានចិញ្ចឹមបក្សីស្រុកទ្រង់ទ្រាយធំរាប់សិបកន្លែង ប្រមូលផ្តុំនៅស្រុក៖ ក្វាងដៀន ផុងដៀន ទីរួមខេត្ត ហឿងត្រា ទីរួមខេត្ត ហឿងធុយ... បច្ចុប្បន្នខេត្ត ធឿធៀន - ហ្វេ មានហ្វូងបក្សីស្រុកប្រមាណ ៤ លានក្បាល កើនជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ក្នុងនោះ ហ្វូងមាន់មានដល់ទៅជាង ៣,២ លានក្បាល។

ខេត្ត ធឿធៀន - ហ្វេ អភិវឌ្ឍការចិញ្ចឹមបក្សីស្រុកតាមទិសដៅសុវតិ្ថភាពជីវសាស្ត្រ ảnh 1ក្នុងរយៈពេលកន្លងទៅ បងប្អូនមាមីងកសិករនៅខេត្ត ធឿធៀន - ហ្វេ បានអភិវឌ្ឍការចិញ្ចឹមសត្វតាមទ្រង់ទ្រាយកសិដ្ឋាន តាមខ្សែចង្វាក់ផលិតកម្មពេញលេញនិងអនុវត្តតាមវិធី VietGAP

ស្ថិតនៅតំបន់ដីទួលចំណុះឃុំ ធុយភូទីរួមខេត្ត ហឿងធុយ កសិដ្ឋានចិញ្ចឹមមាន់ យកសាច់និងកូនមាន់ពូជរបស់លោក ឡេវ៉ាន់យុង មានទំហំ ១៦.០០០ ម៉ែត្រ ការ៉េ។ នេះគឺជាកសិដ្ឋានចិញ្ចឹមសត្វតាម ខ្សែចង្វាក់ផលិតកម្មពេញលេញហើយត្រូវបានទទួលស្គាល់ជាសិប្បកម្មសុវត្ថិភាពនឹងជំងឺតម្កាត់ពីឆ្នាំ ២០១៥។

ខេត្ត ធឿធៀន - ហ្វេ អភិវឌ្ឍការចិញ្ចឹមបក្សីស្រុកតាមទិសដៅសុវតិ្ថភាពជីវសាស្ត្រ ảnh 2ជាមួយនឹងរាប់សិបកសិដ្ឋានចិញ្ចឹមបក្សីស្រុកទ្រង់ទ្រាយធំ បច្ចុប្បន្នខេត្ត ធឿធៀន - ហ្វេ មានហ្វូងបក្សីស្រុកប្រមាណ ៤ លានក្បាល

 មួយខែៗ កសិដ្ឋាន នេះលក់មាន់សាច់ពី ១៥.០០០ ដល់ ២០.០០០ ក្បាលដែលមានទម្ងន់ពី ១,៤ ដល់ ១,៦ គីឡូក្រាម កូនមាន់ពូជប្រហែលជា ១៧.០០០ ក្បាល ផលចំណូលសរុបពី ១,៥ ដល់ ១,៧ ពាន់លានដុងក្នុងមួយឆ្នាំ។

ខេត្ត ធឿធៀន - ហ្វេ អភិវឌ្ឍការចិញ្ចឹមបក្សីស្រុកតាមទិសដៅសុវតិ្ថភាពជីវសាស្ត្រ ảnh 3បាញ់ថ្នាំកម្ចាត់ជាតិពុល សម្លាប់មេរោគនៅតំបន់ចិញ្ចឹមសត្វជួយទប់ស្កាត់ជំងឺដល់ហ្វូងមាន់

ដើម្បីលើកកម្ពស់គុណភាពហ្វូងបក្សីស្រុក ខេត្តបានម្ចាស់ការណែនាំប្រជាជនបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ ព្រមទាំងចាត់តាំងការចាក់វ៉ាក់សាំង បង្កើនការធ្វើអនាម័យ កម្ចាត់ជាតិពុលសម្លាប់មេរោគ ជាពិសេសផ្តោតទៅលើត្រង់តំបន់ដែលមានហានិភ័យខ្ពស់ដូចជា៖ តំបន់ផ្ទុះជំងឺផ្តាសាយបក្សី ផ្សារលក់ដូរសត្វ ចំណុចប្រមូលទិញបក្សីស្រុក សិប្បកម្មភ្ញាស់និងសត្តឃាតបក្សីស្រុក៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍