ខេត្ត សុកត្រាំង ជំរុញយ៉ាងខ្លាំងក្លាការឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោតនៅតំបន់បងប្អូនជនជាតិភាគតិច

ការងារជួបប្រាស្រ័យដោយផ្ទាល់ជាមួយនឹងម្ចាស់ឆ្នោតត្រូវបានធ្វើឡើងប្រកបដោយសុវត្ថិភាព ធានាបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ
ការងារជួបប្រាស្រ័យដោយផ្ទាល់ជាមួយនឹងម្ចាស់ឆ្នោតត្រូវបានធ្វើឡើងប្រកបដោយសុវត្ថិភាព ធានាបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ

នៅសល់តែប៉ុន្មានថ្ងៃទៀតគឺដល់ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ និង សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦ ហើយ។

ខេត្ត សុកត្រាំង ជំរុញយ៉ាងខ្លាំងក្លាការឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោតនៅតំបន់បងប្អូនជនជាតិភាគតិច ảnh 1ម្ចាស់ឆ្នោតជាបងប្អូនជនជាតិភាគតិចយកចិត្តទុកដាក់ដល់ការងារបោះឆ្នោត

ក្នុងប៉ុន្មានថ្ងៃនេះ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោត ជួបប្រាស្រ័យដោយផ្ទាល់ជាមួយនឹងម្ចាស់ឆ្នោត ក៏ដូចជាការឃោសនា ផ្សព្វផ្សាយសម្រាប់ទិវាជួបជុំនៃប្រទេសជាតិកំពុងប្រព្រឹត្តឡើងយ៉ាងរួសរាន់នៅខេត្ត សុកត្រាំង។

ខេត្ត សុកត្រាំង ជំរុញយ៉ាងខ្លាំងក្លាការឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោតនៅតំបន់បងប្អូនជនជាតិភាគតិច ảnh 2ការងារជួបប្រាស្រ័យដោយផ្ទាល់ជាមួយនឹងម្ចាស់ឆ្នោតត្រូវបានធ្វើឡើងប្រកបដោយសុវត្ថិភាព ធានាបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ
ខេត្ត សុកត្រាំង ជំរុញយ៉ាងខ្លាំងក្លាការឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោតនៅតំបន់បងប្អូនជនជាតិភាគតិច ảnh 3មកទល់ពេលនេះ ការងារបិទផ្សាយបញ្ជីបេក្ខភាពនៅភូមិសាស្ត្រផ្សេងៗ តំបន់បងប្អូនជនជាតិនៅខេត្ត សុកត្រាំង ត្រូវបាន បញ្ចប់ ជាស្ថាពរហើយ

ដោយហេតុជាភូមិសាស្ត្រមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ បានជាខេត្ត សុកត្រាំង បាននិងកំពុង ជំរុញយ៉ាងខ្លាំងក្លាការងារផ្ដល់ព័ត៌មាន ឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោតដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ និង ចិន ផ្តើមពីនោះ ជួយអោយមាមីងបងប្អូនក្តាប់ជាប់បានព័ត៌មានអំពីការបោះឆ្នោត អនុវត្ត សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំង សមាជិករដ្ឋសភានិងសមាជិកក្រុម ប្រឹក្សាប្រជាជនអាណត្តិថ្មីដោយជោគជ័យ៕

ដំណឹងនិងរូបថត៖  ទ្រុងហៀវ
ប្រែសម្រួលដោយ៖  ជ័យពិសិដ្ឋ - បឹងបួ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍