ខេត្ត ហ្វាប៊ិញ ទទួលបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួនពីរ

ទិដ្ឋភាពនៃកម្មវិធីសិល្បៈ "ហ្វាប៊ិញ -សំឡេងស្រុកទេស មឿង"
ទិដ្ឋភាពនៃកម្មវិធីសិល្បៈ "ហ្វាប៊ិញ -សំឡេងស្រុកទេស មឿង"

នាពេលកន្លងទៅថ្មីៗ នេះ នៅទីក្រុង ហ្វាប៊ិញ (ខេត្ត ហ្វាប៊ិញ) បានប្រព្រឹត្តឡើង កម្មវិធីសិល្បៈ "ហ្វាប៊ិញ - សំឡេងស្រុកទេស មឿង" ពិធីបុណ្យ Carnival ហ្វាប៊ិញ ឆ្នាំ ២០២២ និងពិធីទទួលវិញ្ញាបនបត្រទទួលស្គាល់បេតិកភណ្ឌវ ប្បធម៌អរូបី ជាតិចំនួនពីរ៖ ចំណេះដឹងប្រជាប្រិយប្រតិទិនឫស្សី (ប្រតិទិន ដយ/រ៉យ) និង ពិធីបុណ្យប្រពៃណី ខាយហា របស់ជនជាតិ មឿង។

 អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធី អនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ បានអះអាង ថា៖ ជនជាតិ មឿង នៅខេត្ត ហ្វាប៊ិញ ដោយមាន ប្រវត្តិសាស្រ្តរស់នៅដ៏យូរលង់ ណាស់មកហើយបានបង្កើតឡើងនូវបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកជាច្រើន។

ខេត្ត ហ្វាប៊ិញ ទទួលបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួនពីរ ảnh 1ទិដ្ឋភាពនៃកម្មវិធីសិល្បៈ "ហ្វាប៊ិញ -សំឡេងស្រុកទេស មឿង"

ចំណេះដឹងប្រជាប្រិយ ប្រតិទិនឫស្សីនិងពិធីបុណ្យប្រពៃណី ខាយហា ត្រូវបាន លើកតម្កើងជាបេតិកភណ្ឌវប្បធម៌អរូបីជាតិបង្ហាញពី កម្រិតអភិវឌ្ឍប្រកបដោយ ចំណេះដឹងខ្ពស់ មិនត្រឹមតែមោទនភាពរបស់ជនជាតិ មឿង ប៉ុណ្ណោះទេ ថែមទាំង ជាសេចក្តីត្រេកអររួមរបស់បណ្តាជនជាតិនៅខេត្ត ហ្វាប៊ិញ ទៀតផង។ 

ខេត្ត ហ្វាប៊ិញ ទទួលបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួនពីរ ảnh 2អនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីសិល្បៈ "ហ្វាប៊ិញ - សំឡេងស្រុកទេស មឿង"

កម្មវិធីសិល្បៈ "ហ្វាប៊ិញ - សំឡេងស្រុកទេស មឿង" និង Carnival ឆ្នាំ ២០២២ បានប្រព្រឹត្តឡើងជាលើកដំបូងនៅខេត្ត ហ្វាប៊ិញ។ នេះជាព្រឹត្តិការណ៍វប្បធម៌ រួមចំណែកឧទ្ទេសនាម ផ្សព្វផ្សាយរូបភាពដែនដីនិងមនុស្សម្នាស្រុកទេស មឿង ដល់មិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។ 

ខេត្ត ហ្វាប៊ិញ ទទួលបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួនពីរ ảnh 3តំណាងគណៈកម្មាធិការប្រជាជនខេត្ត ហ្វាប៊ិញ ទទួលវិញ្ញាបនបត្រទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួនពីរ

នៅក្នុងពិធី លោកអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ហ្វាង ដាវគឿង បានអញ្ជើញប្រគល់ជូនវិញ្ញាបនបត្រទទួលស្គាល់ បេតិកភណ្ឌវប្បធម៌ អរូបីជាតិចំនួនពីរគឺបេតិកភណ្ឌចំណេះដឹងប្រជាប្រិយ ប្រតិទិនឫស្សីនិង ពិធីបុណ្យប្រពៃណី ខាយហា របស់ជនជាតិ មឿង ជូនចំពោះតំណាងគណៈ កម្មាធិការប្រជាជនខេត្ត ហ្វាប៊ិញ៕

អត្ថបទនិងរូបថត៖ ហាយម៉ី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង 

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍