ខេត្ត អៀនបាយ អភិវឌ្ឍដំណាំទេព្វិរូប្រកបដោយនិរន្តរភាព

ខេត្ត អៀនបាយ បានពាំនាំដំណាំទេព្វិរូចូលទៅក្នុងផែនការដាំព្រៃឈើជារៀងរាល់ឆ្នាំ មានគោលនយោបាយ ទាក់ទាញការវិនិយោគកែច្នៃផលិតផលទេព្វិរូជាច្រើនក្នុងគោលបំណងទាញយកផលប្រយោជន៍អតិបរមាពីសក្តានុពល ឧត្តមភាពពីដំណាំ
ខេត្ត អៀនបាយ បានពាំនាំដំណាំទេព្វិរូចូលទៅក្នុងផែនការដាំព្រៃឈើជារៀងរាល់ឆ្នាំ មានគោលនយោបាយ ទាក់ទាញការវិនិយោគកែច្នៃផលិតផលទេព្វិរូជាច្រើនក្នុងគោលបំណងទាញយកផលប្រយោជន៍អតិបរមាពីសក្តានុពល ឧត្តមភាពពីដំណាំ

ខេត្ត អៀនបាយ មានផ្ទៃដីដាំដំណាំទេព្វិរូជាង ៨០.០០០ ហិកតា ដាំប្រមូលផ្តុំភាគច្រើននៅស្រុក វ៉ាន់អៀន។ បច្ចុប្បន្ន តំបន់ដាំទេព្វិរូរបស់ខេត្តត្រូវបានពង្រីកទូលាយទៅដាំស្ទើរតែគ្រប់ស្រុកហើយដូចជា៖ ត្រឹនអៀន អៀនប៊ិញ លុកអៀន និង វ៉ាន់ចឹន។

នៅតាមស្រុកតំបន់ភ្នំដូចជា៖ ត្រាមតូវ មូកាងចាយ បងប្អូនជនជាតិក៏ផោ្តតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍដំណាំទេព្វិរូដែរ។ លោក ង្វៀន ថាយប៊ិញ អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត អៀនបាយ បានឱ្យដឹងថា ខេត្តផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការអភិវឌ្ឍបន្តរក្សាគុណភាពប្រភពវត្ថុធាតុដើម បំពេញល្អការអភិរក្សពូជទេព្វិរូផ្សារភ្ជាប់ជាមួយនឹងការថែរក្សាប្រភពហ្សែន ព្រមទាំងជំរុញពាណិជ្ជកម្មយ៉ាងខ្លាំងក្លាស្វែងរកទីផ្សារអោយផលិតផល។ល។

ខេត្ត អៀនបាយ អភិវឌ្ឍដំណាំទេព្វិរូប្រកបដោយនិរន្តរភាព ảnh 1ខេត្ត អៀនបាយ បានពាំនាំដំណាំទេព្វិរូចូលទៅក្នុងផែនការដាំព្រៃឈើជារៀងរាល់ឆ្នាំ មានគោលនយោបាយ ទាក់ទាញការវិនិយោគកែច្នៃផលិតផលទេព្វិរូជាច្រើនក្នុងគោលបំណងទាញយកផលប្រយោជន៍អតិបរមាពីសក្តានុពល ឧត្តមភាពពីដំណាំ

មិនត្រឹមតែយកចិត្តទុកដាក់ដល់តំបន់វត្ថុធាតុដើមប៉ុណ្ណោះទេ ដើម្បីអភិវឌ្ឍដំណាំទេព្វិរូប្រកបដោយស្ថិរភាព ខេត្តបានយកចិត្តទុកដាក់ជួយឧបត្ថម្ភសាងសង់រោងចក្រចម្រាញ់ប្រេងទេព្វិរូចំនួន ១៧ ដោយមានទ្រង់ទ្រាយធំ សមត្ថភាពផលិតសរុបចំនួន ១.០០០ តោនក្នុងមួយឆ្នាំ។

ខេត្ត អៀនបាយ អភិវឌ្ឍដំណាំទេព្វិរូប្រកបដោយនិរន្តរភាព ảnh 2រដូវកាលប្រមូលផល "មាសបៃតង" របស់ជនជាតិ យ៉ាវ នៅស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ)

ក្រៅពីនេះទៀត ក៏មានសិប្បកម្មកែច្នៃប្រេងទេព្វិរូលក្ខណៈគ្រួសារជាង ៤០០ ផងដែរ សមត្ថភាពផលិតចំនួន ២០០ តោនក្នុងមួយឆ្នាំនិងសិប្បកម្មកែច្នៃសម្បកឈើទេព្វិរូជាច្រើន រួមជាមួយនឹងរោងចក្រហត្ថកម្មវិចិត្រសិល្បៈកែច្នៃផលិតផលពីឈើទេព្វិរូ។

ខេត្ត អៀនបាយ អភិវឌ្ឍដំណាំទេព្វិរូប្រកបដោយនិរន្តរភាព ảnh 3បច្ចុប្បន្ន ខេត្ត អៀនបាយ មានសិប្បកម្មជាង ៤០០ កែច្នៃប្រេងទេព្វិរូលក្ខណៈគ្រួសារ សមត្ថភាពផលិត ២០០ តោនក្នុងមួយឆ្នាំនិងសិប្បកម្មកែច្នៃសម្បកឈើទេព្វិរូជាច្រើនរួមជាមួយនឹងរោងចក្រ ហត្ថកម្មវិចិត្រសិល្បៈកែច្នៃផលិតផលពីទេព្វិរូ

ជាពិសេស ក្នុងដំណាក់កាល ២០២១ - ២០២៥ ខេត្ត អៀនបាយ បានអនុម័តគោលនយោបាយឧបត្ថម្ភ ការអភិវឌ្ឍផលិតទេព្វិរូសរីរាង្គចងសម្ព័ន្ធគ្នាតាមខ្សែចង្វាក់តម្លៃ ចំពោះគម្រោងទាំងឡាយដែលមានទ្រង់ទ្រាយចាប់ពី ១.០០០ ហិកតាឡើងទៅនឹងត្រូវបានឧបត្ថម្ភចំនួន ២ ពាន់លានដុងក្នុងមួយគម្រោង។ នេះគឺជាឱកាសសម្រាប់ការអភិវឌ្ឍផលិតកម្មទេព្វិរូសរីរាង្គចងសម្ព័ន្ធគ្នាតាមខ្សែចង្វាក់តម្លៃនៅលើភូមិសាស្ត្រខេត្ត៕

លិតដោយ៖ ឌឹកទឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖  អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍