"ខែលការពារ"​ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនភាគនិរតី

វេនយាមល្បាតមួយរបស់កងទ័ពការពារព្រំដែន ធន់ប៊ិញ (ខេត្ត ឡុងអាន)
វេនយាមល្បាតមួយរបស់កងទ័ពការពារព្រំដែន ធន់ប៊ិញ (ខេត្ត ឡុងអាន)

ចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ នៅតំបន់ព្រំដែន ភាគនិរតី ដើម្បីត្រៀមលក្ខណៈជាមុនក្នុងការបង្ការ ទប់ស្កាត់ បញ្ចៀសឱ្យបានការឆ្លងរាលដាលជំងឺពីក្រៅប្រទេសចូលមកក្នុងប្រទេស មូលដ្ឋានទាំងឡាយដែលមានព្រំប្រទល់ជាប់ជាមួយប្រទេស កម្ពុជា ដែលស្ថិតលើភូមិសាស្ត្រភូមិភាគខាងត្បូងបានកៀរគរប្រព័ន្ធនយោបាយទាំង មូលចូលរួមប្រតិបត្តិការ បង្កើតនិងដាក់ឲ្យបន្តដំណើរការជាធម្មតាបណ្តាច្រកស្ថានីយត្រួតពិនិត្យព្រំដែនសំដៅកាត់បន្ថយស្ថានភាពឆ្លងដែនខុសច្បាប់។

"ខែលការពារ"​ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនភាគនិរតី ảnh 1លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ អញ្ជើញមកត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនភាគនិរតី ក្នុងតំបន់គ្រប់គ្រងនៃប៉ុស្តិ៍ការពារព្រំដែន វិញងឿន (ខេត្ត អានយ៉ាង) កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២១ 
"ខែលការពារ"​ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនភាគនិរតី ảnh 2វេនយាមល្បាតមួយរបស់កងទ័ពការពារព្រំដែន ធន់ប៊ិញ (ខេត្ត ឡុងអាន)

បណ្ដាខេត្ត គៀនយ៉ាង អានយ៉ាង ដុងថាប ឡុងអាន តីនិញ ។ល។ បានបង្កើតហើយដាក់អោយទីតាំងច្រក ស្ថានីយត្រួតពិនិត្យ ចំណុចគ្រប់គ្រងបណ្ដោះអាសន្នទាំងឡាយ បន្តដំណើរការជាធម្មតាសំដៅធានាឈរជើង ប្រចាំការនិងប្រតិកម្មរហ័ស ២៤/២៤ ម៉ោងនៅតាមខ្សែបន្ទាត់ព្រំដែន ភាគនិរតីទាំងមូល កសាងមណ្ឌលចត្តាឡីស័កប្រមូលផ្តុំ មន្ទីរពេទ្យបណ្ដោះ អាសន្ន ជំរុញខ្លាំងក្លាការងារឃោសនាផ្សព្វផ្សាយ ចលនាបងប្អូនជនរួមជាតិលើកកម្ពស់ការយល់ដឹងអំពីកិច្ចបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩ អនុវត្តយ៉ាងហ្មត់ចត់ "សារអប់រំទាំង ៥ ចំណុច" (5K)តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ល។

"ខែលការពារ"​ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនភាគនិរតី ảnh 3កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន យ៉ាងថាញ់ បង្កើនការយាមល្បាត ត្រួតពិនិត្យតាមដងទន្លេក្នុងតំបន់ព្រំដែនស្រុក យ៉ាងថាញ់ (ខេត្ត គៀនយ៉ាង)

យោធភូមិភាគ បញ្ជាការដ្ឋានយោធាមូលដ្ឋានទាំងឡាយបានចាត់បញ្ជូន បង្កើនកងកម្លាំងជំនួយអោយកងទ័ពការពារព្រំដែនក្នុងការអនុវត្តការ ងារយាមល្បាត ឈរជើងច្បាមជាប់គោលដៅក្រុម ច្រកត្រួតពិនិត្យទាំងអស់សំដៅត្រួតពិនិត្យយ៉ាងដិតដល់ផ្លូវលំ ច្រករបៀងតូចៗ គោល ដៅទាំងឡាយអាចមានមនុស្សចេញចូលឆ្លងដែនខុសច្បាប់ជាយថាហេតុ ប្តេជ្ញាចិត្តមិនឱ្យជំងឺរាតត្បាតកូវីដ-១៩ ឆ្លងចូលតាមរយៈតំបន់ព្រំដែនឡើយ៕

ផលិតដោយ៖  ង្វៀនហ្វាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលអត្ថបទដោយ៖ យ័ញឡើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍