ខែ មីនា អញ្ជើញមកកាន់ទីក្រុងតំបន់ភ្នំនៅខេត្ត យ៉ាឡាយ

បៀនហូ (បឹងទឹកដ៏ធំល្វឹងល្វើយប្រៀបដូចសមុទ្រ) ជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះនៃទីក្រុង ព្លៃគូ (ខេត្ត យ៉ាឡាយ)
បៀនហូ (បឹងទឹកដ៏ធំល្វឹងល្វើយប្រៀបដូចសមុទ្រ) ជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះនៃទីក្រុង ព្លៃគូ (ខេត្ត យ៉ាឡាយ)

រំលឹកដល់ការធ្វើដំណើរទេសចរណ៍នៅតំបន់ តីង្វៀន នាអំឡុងថ្ងៃនៃខែ មីនា នោះ ភ្ញៀវទេសចរមិនអាចរំលងចោលខេត្ត យ៉ាឡាយ - ដែនដីមានរមណីយដ្ឋានជាច្រើននិងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនបណ្តាជនជាតិដូចជា៖ យ៉ារ៉ាយ បាណា... បានឡើយ។

អញ្ជើញមកកាន់ខេត្ត យ៉ាឡាយ នាខែ មីនា ភ្ញៀវទេសចរបានរុករកស្វែងយល់ដងព្រៃធំទូលាយ បឹងទឹកដ៏ធំល្វឹងល្វើយប្រៀបដូចសមុទ្រ ព្រៃកៅស៊ូ កាហ្វេ ម្រេចដ៏សម្បូរស្តុកស្តម្ភ ឬកូនភ្នំចម្ការតែខៀវស្រងាត់។

ខែ មីនា អញ្ជើញមកកាន់ទីក្រុងតំបន់ភ្នំនៅខេត្ត យ៉ាឡាយ ảnh 1មានចម្ងាយពីទីកណ្ដាលខេត្ត យ៉ាឡាយ ប្រមាណ ៣០ គីឡូម៉ែត្រតាមទិសឦសាន ស្ថិតលើភូមិសាស្ត្រស្រុក ជឺប៉ាហ៍ ទេសភាពនៅតំបន់ភ្នំភ្លើង ជឺដាំងយ៉ា មានពណ៌សម្បុរខុសៗ គ្នាក្នុងរដូវនីមួយៗ

នោះក៏ជាកាលៈទេសៈ គួរអោយចងចាំនៅលើដងផ្លូវដីក្រហមបាហ្សាល់ពោរពេញទៅដោយកម្តៅថ្ងៃនិងខ្យល់ វិនាទីដែលជម្នះកំពូលភ្នំ ជឺដាំងយ៉ា ឬរំលឹករឿងអនុស្សាវរីយ៍កាលពីមុននៃដែនដី ព្លៃគូ ក្នុងសម័យកាលសង្គ្រាមច្រើនឆ្នាំច្រើនខែធ្លាក់ក្នុងភ្លើងផ្សែងនៃគ្រាប់បែកគ្រាប់រំសេវ។ល។

ខែ មីនា អញ្ជើញមកកាន់ទីក្រុងតំបន់ភ្នំនៅខេត្ត យ៉ាឡាយ ảnh 2បៀនហូ (បឹងទឹកដ៏ធំល្វឹងល្វើយប្រៀបដូចសមុទ្រ) ជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះនៃទីក្រុង ព្លៃគូ (ខេត្ត យ៉ាឡាយ)

ទីក្រុងតំបន់ភ្នំនៅខេត្ត យ៉ាឡាយ នាខែ មីនា មិនត្រឹមតែមានទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានបរិយាកាសចម្រុះពណ៌នៃវប្បធម៌ជនជាតិទៀតផង។

ខែ មីនា អញ្ជើញមកកាន់ទីក្រុងតំបន់ភ្នំនៅខេត្ត យ៉ាឡាយ ảnh 3

វប្បធម៌គងឃ្មោះជាលក្ខណៈពិសេសដាច់ដោយឡែកមួយក្នុងចំណោមលក្ខណៈពិសេសដាច់ដោយឡែកផ្សេងៗ ជួយបង្កើតភាពទាក់ទាញនៃវិស័យទេសចរណ៍ខេត្ត យ៉ាឡាយ

ទំនៀមទម្លាប់ ពិធីបុណ្យ បេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃទាំងឡាយដូចជា៖ គងឃ្មោះ ចង្វាក់រាំប្រពៃណី សំឡេងចាប៉ី ទ្រឹង ចាប៉ី ហ្កង... ត្រូវបានបងប្អូនជនជាតិនៅទីនេះថែរក្សានិងសម្តែងនៅឯភូមិនិគមទាំងឡាយ។ លក្ខណៈពិសេសដាច់ដោយឡែកទាំងនេះបានបង្កើតភាពទាក់ទាញភ្ញៀវទេសចរដែលកម្រមានទីកន្លែងណាមានឡើយ៕

អត្ថបទ៖ ង្វៀន ហ្វាង រូបថត៖ ថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍