ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល

ទិដ្ឋភាពរួមនៃទំនប់ទឹក ញ៉ាទ្រិញ ដែលទម្លាក់ទឹកឲ្យហូរតាមព្រែកប្រឡាយទាំងឡាយហូរកាត់តាមបណ្ដាភូមិ ចាម៖ លៀនសឺន ភឿកអាន និង ភឿកធៀន ស្ថិតលើភូមិសាស្ត្រស្រុក និញសឺន (ខេត្ត និញធន់)
ទិដ្ឋភាពរួមនៃទំនប់ទឹក ញ៉ាទ្រិញ ដែលទម្លាក់ទឹកឲ្យហូរតាមព្រែកប្រឡាយទាំងឡាយហូរកាត់តាមបណ្ដាភូមិ ចាម៖ លៀនសឺន ភឿកអាន និង ភឿកធៀន ស្ថិតលើភូមិសាស្ត្រស្រុក និញសឺន (ខេត្ត និញធន់)

តាំងពីប៉ុន្មានជំនាន់មកហើយ បងប្អូនជនជាតិ ចាម នៅខេត្តទាំងពីរគឺ និញធន់ និង ប៊ិញធន់ តែងតែរស់នៅក្នុងលក្ខខណ្ឌធម្មជាតិដ៏កាចសាហាវដោយមាន "ខ្យល់ បក់ខ្លាំងមានសំឡេងដូចសំពង កម្តៅថ្ងៃក្តៅដូចភ្លើង"។

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 1
ទិដ្ឋភាពរួមនៃទំនប់ទឹក ញ៉ាទ្រិញ ដែលទម្លាក់ទឹកឲ្យហូរតាមព្រែកប្រឡាយទាំងឡាយហូរកាត់តាមបណ្ដាភូមិ ចាម៖ លៀនសឺន ភឿកអាន និង ភឿកធៀន ស្ថិតលើភូមិសាស្ត្រស្រុក និញសឺន (ខេត្ត និញធន់)

ទោះជាដូច្នេះក៏ដោយ ពេលធ្វើដំណើរមកដល់ទីនេះនៅប៉ុន្មានថ្ងៃដើមខែ មិថុនា នេះ ជាទូទៅ យើងខ្ញុំលែងប្រទះឃើញស្ថានភាពរាំងស្ងួត ខ្វះទឹកសម្រាប់ប្រើប្រាស់និងបង្កបង្កើនផលដូចកាលពីមុនទៀតឡើយ...

រដូវក្តៅមិនរាំងស្ងួត
ខេត្តទាំងពីរគឺ និញធន់ និង ប៊ិញធន់ ស្ថិតលើតំបន់ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ជាតំបន់ដែលមានលក្ខខណ្ឌអាកាសធាតុរាំងស្ងួតជាងគេបំផុតក្នុងទូទាំងប្រទេស ហើយក៏ជាកន្លែងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុនិងបាតុភូតធាតុអាកាសអាក្រក់ៗ ដែរ។

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 2"អាកាសធាតុនៅទីនេះបែងចែកជាពីររដូវច្បាស់ក្រឡែតគឺ រដូវវស្សានិងរដូវប្រាំង។ រដូវវស្សាមានរយៈពេលខ្លី តាមពិតទៅ មានតែប៉ុន្មានខែប៉ុណ្ណោះ រីឯរដូវប្រាំងវិញជាទូទៅមានរយៈពេលអូសអន្លាយវែង។ ឆ្លងតាមរយៈវិធានការសម្របសម្រួលប្រភពទឹក បរិវត្តកម្មផលិតកម្ម... មានទម្រង់រូបភាពវប្បកម្មបន្សុាំជាមួយនឹងលក្ខខណ្ឌធម្មជាតិដ៏កាចសាហាវជាច្រើនត្រូវបានអនុវត្តនិងពង្រីកប្រសិទ្ធភាព ជួយបងប្អូនជនជាតិ ចាម រក្សាលំនឹងជីវភាពរស់នៅ..." - លោក ដាំងគីមគឿង ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត និញធន់។

គួររំលឹកថា ក្នុងរដូវកាលដើមឆ្នាំ ២០១៩ - ២០២០ កន្លងទៅនោះ ភាពរាំងស្ងួតហួត ហែងបានអូសបន្លាយយ៉ាងយូរបណ្តាលឱ្យបងប្អូនជនជាតិនៅទីនេះរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារខ្វះទឹកសម្រាប់ការបង្កបង្កើនផលកសិកម្ម។ ខេត្ត និញធន់ ត្រូវផ្អាកការបង្កបង្កើនផលលើផ្ទៃដីជាង ៧.៨០០ ហិកតា។ ស្របពេលជាមួយនោះដែរ ខេត្ត ប៊ិញធន់ ត្រូវកាត់បន្ថយផ្ទៃដីបង្កបង្កើនផលចំនួន ១៥.៤០០ ហិកតា។

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 3កម្មាភិបាលនៃគណៈកម្មការគ្រប់គ្រងព្រៃការពារជាប់មាត់សមុទ្រ ធន់ណាម ដែលស្ថិតលើភូមិសាស្ត្រស្រុក ធន់ណាម (ខេត្ត និញធន់) ជាមួយនឹងអង្គភាពទទួលម៉ៅការកំពុងពិនិត្យមើលដំណើរការរីកលូតលាស់និងអភិវឌ្ឍន៍នៃមុខដំណាំគ្រប់ប្រភេទដែលដាំនៅលើភ្នំថ្ម

មិនត្រឹមតែដំណាំប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋក៏ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃយ៉ាងធ្ងន់ ធ្ងរដែរ ពេលតានតឹងខ្លាំង ប្រព័ន្ធនយោបាយទាំងមូលនិងកងកម្លាំងយោធាក៏ត្រូវចូលរួមប្រតិបត្តិការឆ្លើយតបនិងដោះស្រាយជាបន្ទាន់ករណីខ្វះទឹកស្អាតអោយបងប្អូនជនជាតិ។

ទោះជាដូច្នេះក៏ដោយ ពេលអញ្ជើញមកដល់ខេត្តទាំងពីរ និញធន់ និង ប៊ិញ ធន់ នៅប៉ុន្មានថ្ងៃដើមខែ មិថុនា ឆ្នាំនេះ ជាពិសេសគឺនៅភូមិសាស្ត្រទាំង ឡាយដែលមានបងប្អូនជនជាតិ ចាម រស់នៅច្រើនកុះករនោះ ជាទូទៅ យើងខ្ញុំលែងប្រទះឃើញស្ថានភាពរាំងស្ងួតទៀតឡើយ។

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 4ចម្ការដំណាំពុទ្រាដាំក្នុងផ្ទះសំណាញ់របស់ក្រុមគ្រួសារលោក ក្វាឌិញទី ជនជាតិ ចាម នៅភូមិ ឡឹបទ្រី ឃុំ ភូឡាក ស្រុក ទុយផុង (ខេត្ត ប៊ិញធន់)

អាស្រ័យដោយបានត្រៀមលក្ខណៈជាមុនក្នុងការស្តុកទុកទឹកនោះ បានជាស្រុកនានាដែលធ្លាប់ខ្វះទឹកប្រើប្រាស់ខ្លាំងដូច និញភឿក និញហាយ (ខេត្ត និញធន់) ទុយផុង (ខេត្ត ប៊ិញធន់) បានមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់និងផលិតកម្មហើយ។

ប្រសិនបើក្នុងរយៈពេលកន្លងទៅនេះ ផ្នែកកសិកម្មខេត្ត និញធន់ ត្រូវពឹងផ្អែកលើប្រភពទឹកពីអាងទំបន់វារីអគ្គិសនី ដាញីម (ចំណុះទឹកចំនួន ១៦៥ លានម៉ែត្រគុប) និងអាងស្តុកទឹកខ្នាតតូចទាំង ២១ (ចំណុះទឹក ១៩៤ លាន ម៉ែត្រគុប) ក្នុងពេលខាងមុខនេះ ខណៈពេលដែលគម្រោងប្រព័ន្ធធារាសាស្ត្រ តឹនមី និងសំណង់អាងស្តុកទឹក ពហុបំណង សុងកាយ (ចំណុះទឹកជិត ២២០ លានម៉ែត្រគុប) ចាប់ដំណើរការហើយនោះ នឹងចូលរួមចំណែកដោះស្រាយដាច់ស្រេចចំពោះស្ថានភាពខ្វះទឹកលើភូមិសាស្ត្រ។

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 5ទន្ទឹមជាមួយនឹងសកម្មភាពប្រគល់ម៉ៅការការពារព្រៃឈើ ខេត្ត និញធន់ ថែមទាំងបានបង្កើតទម្រង់រូបភាពប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗ ជួយឧបត្ថម្ភបងប្អូនជនជាតិភាគតិចទទួលបានប្រាក់កម្ចីអនុគ្រោះដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វក្រោមម្លប់ព្រៃឈើ...

ក្រៅពីការត្រៀមលក្ខណៈជាមុនក្នុងការស្តុកទុកទឹកសម្រាប់ការប្រើប្រាស់និងការបង្កបង្កើនផលនោះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ខេត្ត ប៊ិញ ធន់ ថែមទាំងបានចំណាយទឹកប្រាក់ ៥២២ ពាន់លានដុងសម្រាប់ សាងសង់សំណង់ធារាសាស្រ្តចំនួន ៣៤ រួមចំណែកដល់ការបង្កើនផ្ទៃដីផលិតកម្មដែលមានទឹកស្រោចស្រពប្រចាំឆ្នាំពី ៤៧.៩០០ ហិកតាក្នុងឆ្នាំ ២០១៥ ឡើងទៅ ដល់ ៥៣.០០០ ហិកតា គិតដល់ខែ មេសា ឆ្នាំ ២០២១។

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 6បងប្អូនជនជាតិ ចាម នៅឃុំ ភឿកហាយ ស្រុក និញភឿក (ខេត្ត និញធន់) ប្រមូលផលទំពាំងបារាំង

បរិវត្តកម្មទម្រង់រូបភាពផលិតកម្ម
រួមជាមួយនឹងការត្រៀមលក្ខណៈជាមុនក្នុងការស្តុកទឹកទុក ផ្នែកកសិកម្មខេត្ត ប៊ិញ ធន់ ថែមទាំងបានកសាងផែនការផលិតកម្មសមស្របជាមួយ នឹងភូមិសាស្ត្រនីមួយៗ ផ្ដល់អានុសាសន៍ណែនាំបងប្អូនជនជាតិ ចាម ដែលរស់នៅក្នុងតំបន់រាំងស្ងួតអោយធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំ បន្សុាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ គិតដោយឡែកតែឆ្នាំ ២០២០ ទូទាំងខេត្តធ្វើបរិវត្តកម្មផ្ទៃដីដាំដំណាំបាន ៤.៧០០ ហិកតា ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងមុន។

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 7តាមការគ្រោងទុកសំណង់អាងស្តុកទឹកពហុបំណង សុងកាយ ចំណុះគម្រោងការណ៍ប្រព័ន្ធធារាសាស្ត្រ តឹនមី នឹងដាក់ឲ្យប្រើប្រាស់ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ ផ្ដល់ទឹកប្រើប្រាស់និងសកម្មភាពផលិតកម្មកសិកម្មនៅលើភូមិសាស្ត្រខេត្ត និញធន់

នាំយើងខ្ញុំទៅទស្សនាមើលវាលស្រែចម្ការបណ្ដើរ លោក ឡឹមយុយទឺ កម្មាភិបាល ផ្នែកកសិកម្មឃុំ ភូឡាក ស្រុក ទុយផុង (ខេត្ត ប៊ិញធន់) និយាយបណ្ដើរថា៖ "អាស្រ័យដោយបានធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដាំដុះ ឃុំ ភូឡាក មានផ្ទៃដីដាំដំណាំស្រូវចំនួន ៣៣០ ហិកតា ទំពាំងបាយជូរចំនួន ៣ ហិកតា ពុទ្រាចំនួន ៨ ហិកតា ស្រកានាគចំនួន ២៨ និងខ្ទឹមស្លឹកចំនួន ១៥ ហិកតាហើយមានក្រុមគ្រួសារ បងប្អូនជនជាតិជាច្រើនទទួលបានប្រាក់ចំណូលទៀងទាត់និងខ្ពស់ជាងមុន។ តួយ៉ាងគឺក្រុមគ្រួសារលោក ក្វាឌិញទី និងអ្នកស្រី លឺថឹតញឹត។ ក្រុមគ្រួសារទាំងពីរនេះបានធ្វើបរិវត្តកម្មពីការដាំដំណាំស្រូវមកដាំដំណាំពុទ្រា ខ្ទឹមស្លឹកនិងប្រភេទដំណាំមួយចំនួនផ្សេងៗ ទៀត សព្វថ្ងៃមានប្រាក់ចំណូលទៅដល់រាប់រយលានដុងក្នុងមួយឆ្នាំឯណោះ។"

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 8ប្រព័ន្ធស្រោចស្រពទឹកសន្សំសំចៃលើដំណាំស្រកានាគរបស់បងប្អូនជនជាតិ ចាម នៅឃុំ ផុងភូ ស្រុក ទុយផុង (ខេត្ត ប៊ិញធន់)

រីឯនៅខេត្ត និញធន់ វិញ ផ្នែកកសិកម្មខេត្តបានផ្ទេរគោលការណ៍ផលិតកម្មតាមទិស ដៅអនុវត្តបច្ចេកវិទ្យា ស្រោចស្រពទឹកសន្សំសំចៃ បន្សុាំជាមួយនឹងបម្រែបម្រួលអាកាសធាតុចំនួន ១៧ ដល់មូលដ្ឋានថ្នាក់ក្រោមជាតិផ្សេងៗ ជាពិសេសគឺតំបន់មាន បងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ។

អ្នកស្រី ចូវធីសែវ នៅឃុំ ភឿកហាយ ស្រុក និញភឿក (ខេត្ត និញធន់) មានប្រសាសន៍អោយដឹងថា៖ "ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ខ្ញុំបានកែប្រែផ្ទៃដីបង្កបង្កើនផលមិនសូវមានប្រសិទ្ធភាពងាកទៅដាំដំណាំទំពាំងបារាំងវិញ។ អាស្រ័យដោយអនុវត្តតាមប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹកនិងគោរពគោលការណ៍ណែនាំបច្ចេកទេស បានជាដំណាំទំពាំងបារាំងរីកលូតលាស់យ៉ាងល្អ"។

បច្ចុប្បន្ននេះ សហករណ៍សេវាកម្មកសិកម្មចម្រុះ ចូវរេ ដោយមាននាយិកាជាអ្នកស្រី ចូវធីសែវ នោះមានសមាជិកចំនួន ៨៣ នាក់ ចូលរួមសហការក្នុងការបង្កបង្កើនផលដំណាំទំពាំងបារាំងតាមទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំដោយមានផ្ទៃដីជិត ២០ ហិកតា។

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 9ដើមអង្ទង់ស Ailanthus triphysa (Dennst) អាចសម្របខ្លួនយ៉ាងល្អជាមួយអាកាសធាតុក្តៅស្ងួតកំពុងត្រូវបានដាំនិងពង្រីកនៅលើតំបន់ភ្នំថ្មក្នុងតំបន់ព្រៃការពារជាប់មាត់សមុទ្រ ធន់ណាម (ខេត្ត និញធន់)

គិតជាមធ្យមក្នុងមួយថ្ងៃៗ សហករណ៍ប្រមូលទិញទំពាំងបារាំងរបស់បងប្អូនជនជាតិជាង ៣០០ គីឡូក្រាម ពាំនាំមកប្រាក់ចំណូលក្នុងមនុស្សម្នាក់ប្រមាណ ជា ១០ លាន ដុងក្នុងមួយខែ គ្រួសារដែលរកបានចំណូលខ្ពស់បំផុត គឺឡើងទៅដល់ ៩០ លានដុងក្នុងមួយខែឯណោះ។ 

ខែ មិថុនា នៅតំបន់ជាប់មាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ảnh 10ផ្តើមពីដែនដីមួយដែលមានអាកាសធាតុដ៏កាចសាហាវស្ងួតហួតហែង បរិមាណទឹកភ្លៀងទាបបំផុតក្នុងទូទាំងប្រទេសនោះ សព្វថ្ងៃនេះ ស្រុក ទុយផុង (ខេត្ត ប៊ិញធន់) ត្រូវបានគ្របដណ្ដប់ដោយពណ៌បៃតងរបស់ដំណាំស្រូវនិងដំណាំហូបផ្លែផ្ដល់ប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ជាច្រើនប្រភេទផ្សេងៗ ដូចជា៖ ស្រកានាគ ពុទ្រា ទំពាំងបាយជូរ...

ការឆ្លើយតបទប់ទល់ជាមួយនឹងធាតុអាកាសរាំងស្ងួតគឺជាកិច្ចការបន្ទាន់និងត្រូវការ រយៈពេលយូរអង្វែង។ ទោះបីជាជួបប្រទះការលំបាកលំបិន បញ្ហាប្រឈមផ្សេងៗ ក៏ដោយ ក៏ប៉ុន្តែរាល់ដំណោះស្រាយឆ្លើយតបទប់ទល់នឹងគ្រោះរាំងស្ងួតហួតហែងរបស់ខេត្តទាំងពីរ និញធន់ និង ប៊ិញធន់ សម្រេចបានលទ្ធផលដ៏មានសារសំខាន់ជាច្រើនជាជំហានដំបូង រួមចំណែកលើកកម្ពស់តម្លៃផលិតកម្ម ធានាការប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាពសម្រាប់បងប្អូនជនជាតិ ចាម៕

អត្ថបទនិងរូបថត៖ ធូហឿង - អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែមិថុនាដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍