ខែ ឧសភា អញ្ជើញមកកាន់ស្រុកកំណើតលោកអ៊ំ

ខែ ឧសភា អញ្ជើញមកកាន់ស្រុកកំណើតលោកអ៊ំ

អោយតែខែ ឧសភា ចូលមកដល់ម្ដងៗ មណ្ឌលកេរដំណែលជាតិពិសេស គីម លៀន នៅឃុំ គីមលៀន ស្រុក ណាមដាន (ខេត្ត ងេអាន) ក៏ទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសរាប់ម៉ឺនមកអុជធូបឧទ្ទិសរំលឹកនិងថ្វាយផ្កាជូនលោកប្រធាន ហូជីមិញ។

ខែ ឧសភា អញ្ជើញមកកាន់ស្រុកកំណើតលោកអ៊ំ ảnh 1ផ្ទះតូចមាន ៣ ល្វែងនៅភូមិ ហ្វាងទ្រូ ជាកន្លែងដែលលោកអ៊ំ ហូ បានចាប់កំណើត

មណ្ឌលកេរដំណែលជាតិពិសេស គីមលៀន រួមមាននាមដ្ឋានទាំងឡាយផ្សារភ្ជាប់នឹងទីកន្លែងលោកអ៊ំ ហូ ធ្លាប់រស់នៅនាអំឡុងឆ្នាំនៅស្រុកកំណើតខាងឪពុក - ភូមិ គីមលៀន ទីកន្លែងចាប់កំណើតរបស់លោកប្រធាន ហូជីមិញ នៅស្រុកកំណើតខាងម្ដាយ - ភូមិ ហ្វាងទ្រូ មណ្ឌលផ្នូរលោកយាយ ហ្វាងធីលាន់ - មាតារបស់លោកប្រធាន ហូជីមិញ ព្រមជាមួយកេរដំណែលជាច្រើនផ្សេងៗ ទៀតដែលផ្សារភ្ជាប់នឹងកុមារភាពរបស់លោក អ៊ំ និងការណ៍ដែលលោក អ៊ំ មកលេងនៅស្រុកកំណើតទាំងពីរលើក។

ខែ ឧសភា អញ្ជើញមកកាន់ស្រុកកំណើតលោកអ៊ំ ảnh 2ភ្ញៀវទេសចរទស្សនានិងស្វែងយល់ពីស្រុកកំណើតខាងឪពុករបស់លោកប្រធាន ហូជីមិញ នៅឃុំ គីមលៀន ស្រុក ណាមដាន

 ក្នុងទិដ្ឋភាពដ៏ស្រស់ស្អាតអស្ចារ្យនៃតំបន់ជនបទ មួយនៅភូមិភាគកណ្តាលភ្ញៀវទេសចរនឹងបានស្វែងយល់ពីវត្ថុអនុស្សាវរីយ៍ដ៏ពិសិដ្ឋទាំងឡាយ ផ្សារភ្ជាប់នឹងអំឡុងកាលកុមារភាពរបស់លោក អ៊ំ។ 

ខែ ឧសភា អញ្ជើញមកកាន់ស្រុកកំណើតលោកអ៊ំ ảnh 3អោយតែខែ ឧសភា មកដល់ម្ដងៗ មណ្ឌលកេរដំណែលជាតិពិសេស គីមលៀន ទទួលស្វាគមន៍ភ្ញៀវទេសចររាប់ម៉ឺននាក់មកអុជធូប ឧទ្ទិសរំលឹកនិងថ្វាយផ្កាជូនលោកប្រធាន ហូជីមិញ ជាមួយនឹងសន្ដានចិត្តគោរពស្រឡាញ់

មានផ្ទាំងរូបថតចាស់ពីដើមមួយចំនួនផ្សារភ្ជាប់នឹងបឋមវ័យរបស់ អ៊ំ ដូចជា៖ ដើមពោធិ៍ អណ្ដូងទឹក ផ្ទះស្បូវ របងផ្ការំយោល សួនដំណាំហូបផ្លែដូចជាត្របែក ក្រូចពោធិ៍សាត់...។

ខែ ឧសភា អញ្ជើញមកកាន់ស្រុកកំណើតលោកអ៊ំ ảnh 4សិស្សសាលានៅភូមិភាគខាងត្បូងមកទស្សនាលេងកម្សាន្តនៅស្រុកកំណើតលោកអ៊ំ

អញ្ជើញមកទស្សនាមណ្ឌលកេរដំណែលជាតិពិសេស គីមលៀន ភ្ញៀវទេសចរនឹងមានអារម្មណ៍អាចយល់ដឹងបានពីសម្រស់នៃ ស្រុកភូមិពីដើមនៅ តំបន់ជនបទរបស់ វៀតណាម ព្រមទាំងនឹងបានឃើញផ្ទាល់ភ្នែក នូវវត្ថុអនុស្សាវរីយ៍ដ៏ពិសិដ្ឋផ្សារភ្ជាប់នឹងលោក អ៊ំ - បិតាជាទីគោរពស្រឡាញ់របស់ប្រជាជាតិ វៀតណាម៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍