គ្រឿងទេស​អាចជួយ​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​

គ្រឿងទេស​អាចជួយ​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​

អាហារមួយចំនួនមានឥទ្ធិពលលើការដុតរំលាយអាហារក្នុងរាងកាយនិងដុតបំផ្លាញកាឡូរីទៀតផង។ អាហារទាំង នោះមានដូចជា៖

ម្ទេសក្រហម
ការរួមបញ្ចូលម្ទេសក្រហមក្នុងរបបអាហារគឺពិតជាល្អណាស់ ដើម្បីបង្កើនការដុតបំផ្លាញកាឡូរី។ ម្យ៉ាងវិញទៀត ការទទួលទានម្ទេសក្រហមក៏ជួយបន្ថយការឃ្លានអាហារផ្អែមផងដែរ។ សារធាតុ capsaicin ក្នុងម្ទេសក្រហម បង្កើនសីតុណ្ហភាពរាងកាយ ដុតបំផ្លាញកាឡូរីបានកាន់តែច្រើន។

គ្រឿងទេស​អាចជួយ​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​ ảnh 1

អាហារមួយចំនួនអាចដុតរំលាយអាហារក្នុងរាងកាយនិងដុតបំផ្លាញកាឡូរីបាន

ខ្ទឹមស
ខ្ទឹមសក៏ជួយពន្លឿនការដុតរំលាយអាហារផងដែរ។ ការរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយឱ្យអ្នក ស្រកទម្ងន់។

ម្សៅឈើអែម
មិនត្រឹមតែផ្ដល់ក្លិនឈ្ងុយដល់អាហារប៉ុណ្ណោះទេ ម្សៅឈើអែមក៏ជាគ្រឿងទេស ជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។

រមៀត
ជាប្រភពដ៏ប្រសើរនៃសារធាតុ Curcumin ដែលជួយបន្ថយការកកើតផ្ដុំនៃជាលិកាខ្លាញ់ចាំបាច់ក្នុងការស្រកទម្ងន់។ ការរួមបញ្ចូលរមៀតក្នុងរបបអាហារក៏ជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយនិងបន្សាបជាតិពុលក្នុងថ្លើមផងដែរ។

ខ្ញី
ខ្ញីជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពដុតរំលាយជាតិខ្លាញ់កាឡូរីយ៉ាងប្រសើរ តាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីក៏មានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយប្រសើរ ជួយក្នុងការសម្រកទម្ងន់៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍