គ្រូបង្រៀនរបស់ភូមិស្រុក ខ្មែរ ណាមបូ

លោកគ្រូ ឡឹមអែស អញ្ជើញមកសួរសុខទុក្ខគ្រួសារជនជាតិ ខ្មែរ ដែលស្រឡាញ់ការរៀនសូត្រមួយនៅឃុំ ថាញ់ភូ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)
លោកគ្រូ ឡឹមអែស អញ្ជើញមកសួរសុខទុក្ខគ្រួសារជនជាតិ ខ្មែរ ដែលស្រឡាញ់ការរៀនសូត្រមួយនៅឃុំ ថាញ់ភូ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

លោកគ្រូ ឡឹមអែស អតីតប្រធានសមាគមជំរុញការសិក្សាខេត្ត សុកត្រាំង ជាគ្រូបង្រៀនជន ជាតិ ខ្មែរ ដំបូងគេបង្អស់ត្រូវបានរដ្ឋជូនកិត្តិនាមជាគ្រូបង្រៀនប្រជាជនកាលពីឆ្នាំ ២០០២។

គ្រូបង្រៀនរបស់ភូមិស្រុក ខ្មែរ ណាមបូ ảnh 1ទោះបីមានអាយុជាង ៨០ ប្លាយក៏ដោយ លោកគ្រូ ឡឹមអែស នៅតែឧស្សាហ៍ព្យាយាមជាមួយនឹងការងារជំរុញការសិក្សា ឧស្សាហ៍ចូលរួមបង្រៀនអក្សរ ខ្មែរ នៅចំណុចសាលារៀនជាច្រើនលើភូមិសាស្ត្រខេត្ត សុកត្រាំង និងខេត្ត ក្រុងផ្សេងៗ នៅតំបន់ ណាមបូ

ទោះបីជាមានអាយុជាង ៨០ ហើយក៏ដោយលោកគ្រូ ឡឹមអែស នៅតែបំពេញការងារជំរុញការសិក្សាផង បង្រៀនភាសា ខ្មែរ ដល់មនុស្សម្នាជាច្រើននៅខេត្ត សុកត្រាំង និងខេត្ត ក្រុងផ្សេងៗ ឯទៀតនៅភូមិភាគខាងត្បូង (ណាមបូ) ផង។

ធំដឹងក្តីនៅក្នុងភូមិជនបទក្រីក្រមួយនៅ ញូយ៉ា ឃុំ ថាញ់ភូ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) តាំងពីតូច កុមារ ឡឹមអែស បានចំណាយពេលជាច្រើនសម្រាប់ការសិក្សាអក្សរ ខ្មែរ។

គ្រូបង្រៀនរបស់ភូមិស្រុក ខ្មែរ ណាមបូ ảnh 2លោកគ្រូ ឡឹមអែស អញ្ជើញមកសួរសុខទុក្ខគ្រួសារជនជាតិ ខ្មែរ ដែលស្រឡាញ់ការរៀនសូត្រមួយនៅឃុំ ថាញ់ភូ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

មាននិស្ស័យនឹងអាជីពជាគ្រូបង្រៀនតាំងពីកុមាភាព ពេលធំពេញវ័យហើយ លោក ឡឹមអែសបានចូលរួមយ៉ាងសកម្មក្នុងការងារបង្រៀនអក្សរនិងវប្បធម៌សម្រាប់កូនក្មួយបងប្អូនជនជាតិ ខ្មែរ ក្នុងតំបន់ ហាត់ពត់លត់ដំដោយខ្លួនឯងដើម្បីបំពេញចំណេះដឹងបន្ថែម បទពិសោធន៍ក្នុងការងារបង្រៀន កិច្ចការគ្រប់គ្រង...។

ទន្ទឹមនឹងនោះ លោកគ្រូ ឡឹមអែស នៅបានចងក្រងវណ្ណកម្ម ស្នាដៃស្រាវជ្រាវដ៏មានតម្លៃជាច្រើនដូចជា៖ កម្រងសៀវភៅណែនាំសម្រាប់គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ ចាប់ពីថ្នាក់ទី ១០ ដល់ទី ១២ កម្រងសៀវភៅណែនាំសម្រាប់គ្រូបង្រៀនអក្សរ ខ្មែរ ក្នុងសាលាមធ្យមសិក្សាគរុកោសល្យ កម្រងសៀវភៅអក្សរសាស្រ្ត ខ្មែរ សម្រាប់សិស្សសាលាចំណេះទូទៅចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៩ សៀវភៅលំហាត់ អំណានភាសា ខ្មែរ ។ល។

គ្រូបង្រៀនរបស់ភូមិស្រុក ខ្មែរ ណាមបូ ảnh 3លោកគ្រូ ឡឹមអែស ជាមួយនឹងសមណសិស្សនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ (ខេត្ត សុកត្រាំង)

មានជីវភាពរស់នៅប្រចាំថ្ងៃដ៏សាមញ្ញ ជាគំរូល្អក្នុងសង្គម លះបង់កម្លាំងកាយកម្លាំងចិត្តនិងគិតគូរសម្រាប់ការងារអប់រំពេញមួយជីវិតគ្រូបង្រៀនប្រជាជន ឡឹមអែស បានក្លាយជាមោទនភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង និយាយដៅយឡែក៏ដូចជាបងប្អូនជនជាតិ ខ្មែរ ណាមបូ និយាយរួម៕

អត្ថបទនិងរូបថត៖ ធូហឿង - អានហៀវ
បញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍