គ្រូឱសថបុរាណអស់ពីចិត្តពីថ្លើមរបស់បងប្អូនជនជាតិ ម៉ុង

ជាច្រើនឆ្នាំមកនេះបងស្រី ហ្វាងធីសុង ជនជាតិ ម៉ុង ល្បីឈ្មោះថាជាគ្រូឱសថបុរាណពូកែព្យាបាលបានជំងឺជាច្រើនយ៉ាងហើយមានទឹកចិត្តល្អនឹងវិជ្ជាជីវៈ
ជាច្រើនឆ្នាំមកនេះបងស្រី ហ្វាងធីសុង ជនជាតិ ម៉ុង ល្បីឈ្មោះថាជាគ្រូឱសថបុរាណពូកែព្យាបាលបានជំងឺជាច្រើនយ៉ាងហើយមានទឹកចិត្តល្អនឹងវិជ្ជាជីវៈ

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកគ្រូឱសថបុរាណចំពោះអ្នកជំងឺដែលអស់ពីចិត្ត ពីថ្លើមខិតខំប្រឹងប្រែង ហ្វាងធីសុង បានក្លាយជាបង្អែកគួរជាទីទុកចិត្តចំពោះ បងប្អូនជនជាតិ ម៉ុង ជាច្រើននៅភូមិ ក្វាងតឹន ឃុំ អៀនឡឹម ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង)។

គ្រូឱសថបុរាណអស់ពីចិត្តពីថ្លើមរបស់បងប្អូនជនជាតិ ម៉ុង ảnh 1ពេលជួបប្រទះនឹងអ្នកជំងឺក្រីក្រ លំបាកលំបិន បងស្រី ហ្វាងធីសុង បានជួយព្យាបាលដោយឥតគិតថ្លៃទៀតផង

ជក់ចិត្តនឹងមុខរបរឱសថបុរាណតាំងពីយូរណាស់មកហើយ បងស្រី ហ្វាងធីសុង បច្ចុប្បន្ន ចេះយ៉ាងស្ទាត់ជំនាញជារូបមន្តផ្សំថ្នាំបុរាណដ៏មានតម្លៃច្រើន អាចព្យាបាលបានជំងឺជាច្រើនប្រភេទ។

ហេតុដូច្នេះហើយអោយតែមានអ្នកណាក្នុងភូមិ ឈឺថ្កាត់គឺរត់ទៅរកគាត់។ ចំពោះអ្នកមានស្ថានភាពលំបាកលំបិន បងស្រី សុង តែងតែពិនិត្យជំងឺដោយឥតគិតថ្លៃ ជួយឧបត្ថម្ភប្រាក់ទិញថ្នាំ ឬទទួលមើលថែទាំនៅឯគេហដ្ឋានខ្លួន។

គ្រូឱសថបុរាណអស់ពីចិត្តពីថ្លើមរបស់បងប្អូនជនជាតិ ម៉ុង ảnh 2ជាច្រើនឆ្នាំមកនេះបងស្រី ហ្វាងធីសុង ជនជាតិ ម៉ុង ល្បីឈ្មោះថាជាគ្រូឱសថបុរាណពូកែព្យាបាលបានជំងឺជាច្រើនយ៉ាងហើយមានទឹកចិត្តល្អនឹងវិជ្ជាជីវៈ

មិនត្រឹមតែមានសន្តានចិត្តមនុស្សធម៌ប៉ុណ្ណោះទេ បងស្រី សុង នៅថែមទាំងជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។

ក្រៅពីពេលវេលាព្យាបាលជំងឺ ផ្សំថ្នាំ បងស្រី សុង ព្រមជាមួយក្រុមគ្រួសារធ្វើសេដ្ឋកិច្ចចម្ការ ព្រៃឈើ អភិវឌ្ឍការចិញ្ចឹមសត្វថែមទៀត ផង…។

គ្រូឱសថបុរាណអស់ពីចិត្តពីថ្លើមរបស់បងប្អូនជនជាតិ ម៉ុង ảnh 3អ្នកជំងឺនៅគ្រប់ទិសទីបានមករកពឹងបងស្រី ហ្វាងធីសុង ព្យាបាលបណ្ដាជំងឺពីឆ្អឹងសន្លាក់ដូចជាជំងឺក្លនលូនឆ្អឹងកងត្បៀតសរសៃប្រសាទ ជំងឺពុកឆ្អឹង...

ត្រូវបានបងប្អូនជនជាតិជឿទុកចិត្ត ជាច្រើនឆ្នាំបន្តបន្ទាប់បងស្រី ហ្វាងធីសុង ត្រូវបានជ្រើសរើសជាអ្នកមានកិត្យានុភាពនៅក្នុងភូមិ ស័ក្តិសមនឹងការទុកចិត្តនិងការស្រឡាញ់ រាប់អានពីអ្នកភូមិគ្រប់រូប៕

អត្ថបទនិងរូបថត៖ ហ្វាងតឹម - អានថាញ់ដាត

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍