ចង្វាក់របាំថ្វាយទេវលោក

កាយវិការក្នុងចង្វាក់របាំ "ទុងទុងយ៉ាយ៉ា" ត្រាប់តាមជីវភាពពលកម្ម ការប្រជុំជីវភាពប្រចាំថ្ងៃរបស់ជនជាតិ កឺទូ ដូចជាប្រមូលផលស្រូវ ចាប់ត្រីបរបាញ់សត្វ។ល។
កាយវិការក្នុងចង្វាក់របាំ "ទុងទុងយ៉ាយ៉ា" ត្រាប់តាមជីវភាពពលកម្ម ការប្រជុំជីវភាពប្រចាំថ្ងៃរបស់ជនជាតិ កឺទូ ដូចជាប្រមូលផលស្រូវ ចាប់ត្រីបរបាញ់សត្វ។ល។

តាំងពីប៉ុន្មានជំនាន់មកហើយ ចង្វាក់របាំ "ទុងទុងយ៉ាយ៉ា" (ចង្វាក់របាំថ្វាយទេវលោក) បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ កឺទូ។ មិនមានជនជាតិ កឺទូ ណាម្នាក់ដែលមិនធ្លាប់ស្គាល់ចង្វាក់របាំនេះឡើយ ទោះបីជាពួកគេរស់នៅខេត្ត ក្វាងណាម ខេត្ត ដាណាំង ឬ ធឿធៀន - ហ្វេ ក៏ដោយ។

ចង្វាក់របាំថ្វាយទេវលោក ảnh 1កាយវិការក្នុងចង្វាក់របាំ "ទុងទុងយ៉ាយ៉ា" ត្រាប់តាមជីវភាពពលកម្ម ការប្រជុំជីវភាពប្រចាំថ្ងៃរបស់ជនជាតិ កឺទូ ដូចជាប្រមូលផលស្រូវ ចាប់ត្រីបរបាញ់សត្វ។ល។

ចង្វាក់របាំ "ទុងទុងយ៉ាយ៉ា" តែងតែបានសម្តែងក្នុងពេលប្រជុំជីវភាពសហគមន៍ផ្សេងៗ ចំពេលមានពិធីបុណ្យនានាដូចជា៖ កាប់ក្របី អំណរស្រូវថ្មី បង្កើតភូមិថ្មី សង់ផ្ទះហ្គឿល ។ល។ ចាត់ទុកជាវិធីម្យ៉ាងសម្រាប់ជនជាតិ កឺទូ តំណភ្ជាប់ជាមួយចក្រវាល បុព្វបុរស ជីដូនជីតានិងព្រះអាទិទេពទាំងឡាយ សម្តែងសន្តានចិត្តគោរពស្មោះសរ ការដឹងគុណចំពោះអ្នករានឆ្ការដីចោលទំនេរ បង្កបង្កើតភូមិនិគម។

ចង្វាក់របាំថ្វាយទេវលោក ảnh 2ព្រឹទ្ធាចារ្យភូមិនៃជនជាតិ កឺទូ តែងតែអោយតម្លៃខ្ពស់និងមានការយល់ដឹងអំពីការថែរក្សានិងពង្រីកតម្លៃរបស់ចង្វាក់របាំ "ទុងទុងយ៉ាយ៉ា"

យោងតាមទស្សនទានរបស់ជនជាតិ កឺទូ "ទុងទុង" ជាចង្វាក់រាំរបស់បុរស ប្រុសៗ បង្ហាញពីបំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការធ្វើសញ្ជ័យក្នុងគោលបំណងចង់អោយជីវភាពរស់នៅកាន់តែល្អប្រសើរជាង។ ហើយ "យ៉ាយ៉ា" គឺជាចង្វាក់រាំរបស់ស្ត្រី នារីៗ មានន័យថាតម្រង់ជួរអោយត្រង់ ចង្វាក់រាំព្រមៗ គ្នា មានអត្ថន័យរំលឹកគុណចំពោះមេឃដីភាពស្មោះត្រង់ ការគោរពចាស់ទុំ ប្រោសប្រណីអ្នកតូចទាប។ 

ចង្វាក់របាំថ្វាយទេវលោក ảnh 3ចង្វាក់របាំ "យ៉ាយ៉ា" របស់ស្ត្រី នារីៗ ជនជាតិ កឺទូ

ក្នុងបរិយាកាសដ៏ធំល្វឹងល្វើយនៃព្រៃភ្នំ រួមជាមួយនឹងសំឡេងគងឃ្មោះនិងប្រភេទឧបករណ៍ តន្ត្រីបុរាណផ្សេងៗ ទៀត ចង្វាក់របាំ "ទុងទុង យ៉ាយ៉ា" ប្រៀបដូចជាពាក្យបួងសួងមួយរបស់ជនជាតិ កឺទូ ផ្តាំផ្ញើដល់ព្រះអាទិទេពនិងបុព្វបុរស៕

អត្ថបទ៖ ឌិញយុង
រូបថត៖ ហ្វាងហាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ សឺន យ៉ាង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍