ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន

កងទ័ពការពារព្រំដែនខេត្ត ងេអាន ជួយបងប្អូនជនជាតិដានឡាយ បើកទូលាយផ្លូវដើម្បីអោយបងប្អូនមាមីងងាយស្រួលធ្វើដំណើរទៅមក
កងទ័ពការពារព្រំដែនខេត្ត ងេអាន ជួយបងប្អូនជនជាតិដានឡាយ បើកទូលាយផ្លូវដើម្បីអោយបងប្អូនមាមីងងាយស្រួលធ្វើដំណើរទៅមក

ក្រោយរយៈពេល ៤៥ ឆ្នាំរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ៣០ ខែ មេសា ឆ្នាំ ២០២០) នៅបណ្ដាភូមិព្រំដែននាប៉ែកខាង លិចខេត្ត ងេអាន កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត ងេអាន មិនត្រឹមតែបំពេញល្អភារកិច្ចការពារអធិបតេយ្យព្រំដែនជាតិប៉ុណ្ណោះទេ នៅជាកងកម្លាំងស្នូលក្នុងការពង្រឹងប្រព័ន្ធនយោបាយជួយបងប្អូនជនជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទនៅតំបន់ព្រំប្រទល់។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 1កងទ័ពការពារព្រំដែននៃប៉ុស្តិ៍ការពារព្រំដែន ហាញ់យិច
ណែនាំបងប្អូនជនជាតិធ្វើអនាម័យខ្លួនប្រាណដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩

ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច

 ឆ្លងកាត់កំណាត់ផ្លូវបត់បែនហើយពិបាកធ្វើដំណើរជាច្រើនកំណាត់ យើងខ្ញុំបានមកដល់ប៉ុស្តិ៍ការពារព្រំដែន ម៉ូនសឺន ដែលបោះទីតាំងលើភូមិសាស្ត្រឃុំ ម៉ូនសឺន ស្រុក កនកួង (ខេត្ត ងេអាន)។ 

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 2កម្មាភិបាល យុទ្ធជនពេទ្យយោធានៃប៉ុស្តិ៍ការពារព្រំដែន ហាញ់យិច បានសហការជាមួយស្ថានីយ៍សុខាភិបាលឃុំតែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូនជនជាតិនៅលើភូមិសាស្ត្រ

ដោយសារជាឃុំជាប់ព្រំប្រទល់ សណ្ឋានដីព្រៃភ្នំដ៏គ្រោះថ្នាក់ ធាតុអាកាសដ៏ កាចសាហៅ បានជាជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅទីនេះតែងតែប្រទះនឹងការលំបាកជាច្រើន។ ដើម្បីឱ្យបងប្អូនជនជាតិស្ងប់ចិត្តច្បាមជាប់ស្រុកភូមិ ច្បាមជាប់តំបន់ព្រំដែន កម្មាភិបាល យុទ្ធជនទាំងឡាយបានសហការយ៉ាងសកម្មជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងការជួយអោយបងប្អូនជនជាតិឈានឡើង អភិវឌ្ឍន៍សេដ្ឋកិច្ច។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 3កងទ័ពការពារព្រំដែនខេត្ត ងេអាន ណែនាំជនជាតិ ដានឡាយពីវិធីសាស្ត្រដាំនិងប្រមូលផលសណ្តែកផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

អញ្ជើញមក កឿរ៉ាវ ភូមិនិវាសនដ្ឋានថ្មីរបស់ជនជាតិ ដានឡាយ នៅឃុំ ម៉ូន សឺន យើងខ្ញុំសង្កេតឃើញជីវិតថ្មីមួយកំពុងឈានចូលមកដែនដីនេះ។ អនុវត្តតាមទិសស្លោក "បរិភោគជាមួយ រស់នៅជាមួយ ធ្វើការជាមួយ រួមគ្នានិយាយភាសាជនជាតិ" ក្នុងប៉ុន្មានឆ្នាំកន្លងទៅ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ម៉ូនសឺន បានជួយឧបត្ថម្ភ ណែនាំដោយផ្ទាល់អោយបងប្អូនជនជាតិពីរបៀបថែទាំ ការផ្លាស់ប្តូរពូជដំណាំនិងសត្វចិញ្ចឹម។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 4កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនខេត្ត ងេអាន
ជួយបងប្អូនជនជាតិ ដានឡាយ ជួសជុល
ផ្ទះសម្បែងត្រូវខូចខាត

"អាស្រ័យបានកងទ័ពការពារព្រំដែនជួយឧបត្ថម្ភកូនពូជនិងណែនាំអំពីបច្ចេក ទេសថែទាំ ពពែរបស់គ្រួសារខ្ញុំបានកើតកូនហើយលក់បានលុយ។ គ្រួសារខ្ញុំអរគុណកងទ័ពការពារព្រំដែនខ្លាំងណាស់!" បងស្រី ឡាធីភឿង នៅភូមិ កឿរ៉ាវ រីករាយចែករំលែក។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 5កងទ័ពការពារព្រំដែនខេត្ត ងេអាន ជួយបងប្អូនជនជាតិដានឡាយ បើកទូលាយផ្លូវដើម្បីអោយបងប្អូនមាមីងងាយស្រួលធ្វើដំណើរទៅមក

ចាកចេញពីឃុំ ម៉ូនសឺន យើងខ្ញុំបានមកដល់ប៉ុស្តិ៍ការពារព្រំដែន ហាញ់យិច ឃុំ ហាញ់យ៉ិច ស្រុក ក្វេផុង។ នៅចំពោះមុខស្ថានភាពឆ្លងរាលដាលនៃជំងឺ កូវីដ - ១៩ កំពុងតែប្រែប្រួលយ៉ាងស្មុគស្មាញ កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ហាញ់យិច បានមកដល់ភូមិនីមួយៗ ឃោសនា ចលនា ចែកម៉ាស់ ណែនាំបងប្អូនជនជាតិពីរបៀបប្រើ របៀបធ្វើអនាម័យឱ្យសាមីខ្លួនផ្ទាល់និងបរិស្ថាននៅជុំវិញ។

តាមលោក ហាថាញ់ឡុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ហាញ់យិច ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅកម្មាភិបាល យុទ្ធជនការពារព្រំដែននៅលើភូមិសាស្រ្តមិនត្រឹមតែបំពេញល្អភារកិច្ចការពារអធិប្បតេយ្យព្រំដែនជាតិប៉ុណ្ណោះទេ នៅថែមទាំងជួយប្រជាជនលើកកម្ពស់ការយល់ដឹង ទំនួលខុសត្រូវនឹងសហគមន៍ ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រពីមួយជំហានទៅមួយជំហាន។ ដូច្នេះហើយ ទំនុកចិត្តរបស់បងប្អូនជនជាតិចំពោះកងទ័ពការពារព្រំដែនកាន់តែបានពង្រឹងនិងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 6កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនខេត្ត ងេអាន
ណែនាំប្អូនៗ រៀនមេរៀន ពង្រឹងចំណេះដឹងក្នុងអំឡុង
ពេលឈប់រៀនដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩

ពូនជ្រំចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជន
អនុវត្តចលនាប្រឡងប្រណាំង "ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី" កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត ងេអាន មានទង្វើដ៏ជាក់ស្តែងជាច្រើន។ មកទល់ពេលនេះ សមូហភាពកម្មាភិបាល យុទ្ធជននៃបណ្ដាអង្គភាពនៅលើភូមិសាស្ត្រខេត្តបាន ចូលរួមជួយប្រជាជនបាន ១.៧៣៦ ថ្ងៃ ពលកម្ម ប្រមូលផលនិងថែទាំបន្លែបង្ការបាន ៥៧,២៥ ហិកតា ស្តារនិងជីកព្រែក ប្រឡាយ ធារាសាស្រ្តថ្មីប្រវែង ២៦,២ គីឡូម៉ែត្រ ធ្វើថ្មីនិងជួសជុលផ្លូវគមនាគមន៍ជនបទប្រវែង ៤២,៨៥ គីឡូម៉ែត្រ ណែនាំបងប្អូនជនជាតិពីរបៀបអនុវត្តបច្ចេកវិទ្យា - បច្ចេកទេសទៅក្នុងផលិតកម្មនិងការចិញ្ចឹមសត្វ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រពីមួយជំហានទៅមួយជំហាន កែលំអជីវភាពរស់នៅ...។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 7កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនខេត្ត ងេអាន
ចុះទៅផ្ទាល់នឹងភូមិដើម្បីពិនិត្យសុខភាពអោយបងប្អូន
ជនជាតិ

គាំទ្រកម្មវិធី "ទ្រជំហានជូនប្អូនៗ ទៅសាលារៀន" សមូហភាពកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន ងេអាន បានទទួលទំនុកបម្រុងសិស្សានុសិស្សដែលមានស្ថានភាពគ្រួសារលំបាកចំនួន ១០៧ នាក់។

អនុវត្តសារាចរលេខ ៦៨១/CT -BTL នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ងេអាន បានចង្អុលបង្ហាញនិងណែនាំអង្គភាពទាំងឡាយបែងចែកភារកិច្ចបក្ខជនចំនួន ៥៧៥ រូបជួយប្រជាជនជិត ៣.០០០ គ្រួសារនៅម្ដុំព្រំដែន។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 8កងទ័ពនិងប្រជាជនរួមគ្នាដើរល្បាត ការពារព្រំដែន

ទន្ទឹមនឹងនោះ អង្គភាពនៅមូលដ្ឋានចំនួន ២០ បានសហការជាមួយបណ្ដាផ្នែកសមត្ថកិច្ចចាត់តាំងជួយប្រជាជនដំណើរការគម្រោងកសាងសិប្បកម្មចិញ្ចឹមជ្រូកមេក្នុងស្រុកបន្តពូជ ព្រមជាមួយនោះ ផ្គត់ផ្គង់កូនពូជចំនួន ៤៨៤ ក្បាលដល់ ២៤២ ក្រុមគ្រួសារនៅម្ដុំព្រំដែនប៉ែកខាងលិចខេត្ត ងេ អាន...។

កម្មាភិបាលយុទ្ធជនការពារព្រំដែនខេត្ត ងេអាន នៅទាំងឧស្សាហ៍ទៅសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយដល់មុខសញ្ញាគោលនយោបាយ រៀប ចំការពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃអោយប្រជាជនរាប់ពាន់លើកនាក់ ជាពិសេសគឺមាមីងបងប្អូនជនជាតិភាគតិច។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 9កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនខេត្ត ងេអាន រួមជាមួយនឹងមាមីងបងប្អូនប្រជុំជីវភាពវប្បធម៌ រួមចំណែកអភិរក្សរាល់លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិភាគតិចនៅតំបន់ព្រំប្រទល់

លើតំបន់ដីដែលនៅមានការលំបាកលំបិនច្រើន ដោយទង្វើដ៏ជាក់ស្តែងនិងប្រសិទ្ធភាពទាំងនោះ យុទ្ធជនពាក់ស័ក្តិពណ៌បៃតងទាំងឡាយបានក្លាយជាទីពំនឹងជាបង្អែកខាងស្មារតីអោយបងប្អូនបណ្តាជនជាតិនៅទីនេះយ៉ាងពិតប្រាកដ។

ចំណងមេត្រីភាពដ៏កក់ក្តៅរវាងកងទ័ពនឹងប្រជាជននៅប៉ែកខាងលិចខេត្ត ងេអាន ảnh 10កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ម៉ូនសឺន
សំណេះ សំណាលជាមួយនឹងក្លឹបនារីការពារអធិប្បតេយ្យសន្តិសុខ ព្រំដែននៅភូមិ ណាមសឺន ឃុំ ម៉ូនសឺន ស្រុក កនកួង (ខេត្ត ងេអាន)

ជាមួយស្មារតីនិងទំនួលខុសត្រូវរបស់ខ្លួន ពួកគាត់បានរួមចំណែក យ៉ាងសំខាន់ក្នុងការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រពង្រឹងយ៉ាងរឹងមាំនូវចំណងមេត្រីភាពរវាងកងទ័ពនិងប្រជាជននាតំបន់ប៉ែកខាងលិចខេត្ត ងេ អាន៕

ហ្វាងតឹម - ង្វៀនអ្វាញ់ - អានវ៉ាន់ដាត

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍