ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន

ចាមប៉ា អមរវតី ហៅស៍ ត្រូវបានរចនាដូចជាសារមន្ទីរតូចមួយអំពីវប្បធម៌របស់បងប្អូនជនជាតិ ចាម...
ចាមប៉ា អមរវតី ហៅស៍ ត្រូវបានរចនាដូចជាសារមន្ទីរតូចមួយអំពីវប្បធម៌របស់បងប្អូនជនជាតិ ចាម...

បើមានពេលអញ្ជើញមកកាន់ទីក្រុង ហូយអាន (ខេត្ត ក្វាងណាម) ភ្ញៀវទេសចរនឹងមានឱកាសទស្សនាបរិយាកាសវប្បធម៌ ចាមប៉ា អមរវតី ហៅស៍ (Champa Amaravati house) ឬហៅថា អូអាស៊ីស ចាម ទីកន្លែងចែករំលែកការចងចាំទាំងឡាយ បណ្តារឿង រ៉ាវដ៏មានតម្លៃអំពីវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម។

ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន ảnh 1សិល្បការិនី កៀវ មាយលី ឧទ្ទេសនាមវប្បធម៌ ចាម ដល់ភ្ញៀវទេសចរ

ចាមប៉ា អមរវតី ហៅស៍ ត្រូវបានរចនាដូចជាសារមន្ទីរតូចមួយដោយមានឧបករណ៍ភ្លេងប្រពៃណីច្រើនប្រភេទ ឈុតសម្លៀកបំពាក់ វត្ថុតឹកតាង ប្រើប្រាស់ក្នុងគ្រួសារផ្សេងៗ បណ្តារូបភាពគំរូតួយ៉ាងអំពីពិធីបុណ្យទានសំខាន់ៗ ក្នុងជីវភាពរស់នៅរបស់ បងប្អូនជនជាតិ ចាម...។

ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន ảnh 2ភ្ញៀវទេសចរបរទេសអញ្ជើញមកកាន់ ចាមប៉ា អមរវតី ហៅស៍ ឆ្លងកាត់បទពិសោធន៍បរិយាកាសវប្បធម៌ ចាម នៅចំកណ្តាលទីក្រុង ហូយអាន

អញ្ជើញមកកាន់ ចាមប៉ា អមរវតី ហៅស៍ ភ្ញៀវទេសចរបានឆ្លងកាត់បទពិសោធន៍រាល់លក្ខណៈពិសេសដាច់ដោយឡែករបស់ជនជាតិ ចាម តាំងពីម្ហូបអាហារ រឿងរ៉ាវ ប្រវត្តិសាស្ត្រ វប្បធម៌... រហូតដល់តូរ្យតន្ត្រី ចង្វាក់របាំប្រពៃណីទៀតផង។

ដូចជាមជ្ឈមណ្ឌលវប្បធម៌ ចាម មួយនៅចំកណ្តាលទីក្រុង ហូយអាន ចាមប៉ា អមរវតី ហៅស៍ បានទទួលស្វាគមន៍ភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីលើពិភពលោក។

ចាមប៉ា អមរវតី ហៅស៍ អូអាស៊ីស ចាម នៅចំកណ្តាលទីក្រុង ហូយអាន ảnh 3ចាមប៉ា អមរវតី ហៅស៍ ត្រូវបានរចនាដូចជាសារមន្ទីរតូចមួយអំពីវប្បធម៌របស់បងប្អូនជនជាតិ ចាម...

អញ្ជើញទស្សនាត្រឹមតែមួយពេល ភ្ញៀវទេសចរបានឆ្លងកាត់បទពិសោធន៍នូវខឿនវប្បធម៌មួយសម្បូរបែបនិងដ៏ល្អឯកក្រៃលែង ដែលពីមុននេះបានត្រឹមតែស្គាល់ឆ្លងតាមរយៈរូបសំណាកទាំងឡាយនៅសារមន្ទីរចម្លាក់ ចាម នៅ ដាណាំង ឬទស្សនាមណ្ឌលកេរដំណែល មីសឺន ដ៏អស្ចារ្យដែលចូលជារឿងព្រេង...៕

អត្ថបទនិងរូបថត៖ និញកៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍