ចលនាជំរុញការសិក្សាការលើកកម្ពស់ទេពកោសល្យនៅតំបន់ជនជាតិ ចាម

ប្អូនន ហាន ធីង៉ុកទៀន សិស្សសាលាថ្នាក់ទី ១០ វិទ្យាល័យ អានភឿក ស្រុក និញភឿក (ខេត្ត និញធន់) ជាគំរូមួយក្នុងចំណោមគំរូសិស្សសាលាជំនះការលំបាកលំបិន រៀនសូត្រពូកែ
ប្អូនន ហាន ធីង៉ុកទៀន សិស្សសាលាថ្នាក់ទី ១០ វិទ្យាល័យ អានភឿក ស្រុក និញភឿក (ខេត្ត និញធន់) ជាគំរូមួយក្នុងចំណោមគំរូសិស្សសាលាជំនះការលំបាកលំបិន រៀនសូត្រពូកែ

បងប្អូនជនជាតិ ចាម នៅខេត្ត និញធន់ មានចំនួន ១៨.១០០ គ្រួសារដោយ មានប្រជាជនជាង ៨៥.២០០ នាក់ ស្មើនឹង ១២,៥% នៃចំនួនប្រជាជនទូទាំង ខេត្ត។

ដោយសារធ្វើនវានុវត្តន៍ខ្លឹមសារនិងទម្រង់ធ្វើសកម្មភាព ចលនាជំរុញការ សិក្សា ការលើកកម្ពស់ទេពកោសល្យនៅលើភូមិសាស្រ្តខេត្ត និញធន់ បានទាក់ទាញ ការចូលរួមរបស់ប្រជាជនគ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករជា បន្តបន្ទាប់។

ចលនាជំរុញការសិក្សាការលើកកម្ពស់ទេពកោសល្យនៅតំបន់ជនជាតិ ចាម ảnh 1ប្អូនន ហាន ធីង៉ុកទៀន សិស្សសាលាថ្នាក់ទី ១០ វិទ្យាល័យ អានភឿក ស្រុក និញភឿក (ខេត្ត និញធន់) ជាគំរូមួយក្នុងចំណោមគំរូសិស្សសាលាជំនះការលំបាកលំបិន រៀនសូត្រពូកែ

ឃុំ ភឿកហ៊ឺវ ស្រុក និញភឿក គឺជាមូលដ្ឋានមានចលនាប្រឡងប្រណាំង ចលនាជំរុញការសិក្សា ការលើកកម្ពស់ទេពកោសល្យយ៉ាងផុសផុល។ ទូទាំង ឃុំមាន ១៣ សាខាសមាគមជំរុញការសិក្សាដោយមាន សមាជិកជាង ៣.៤៥០ នាក់ មានចំនួន ២.៧៥២ "គ្រួសារត្រូវបានទទួលស្គាល់កិត្តិនាម គ្រួសារសិក្សា រៀនសូត្រ" មានចំនួន ២០/២២ វង្សត្រកូលត្រូវបានទទួលស្គាល់កិត្តិនាម "វង្ស ត្រកូលសិក្សារៀនសូត្រ" មានសហគមន៍ភូមិ ៧/៧ ត្រូវបានទទួលស្គាល់កិត្តិនាម "សហគមន៍សិក្សារៀនសូត្រ"។

ចលនាជំរុញការសិក្សាការលើកកម្ពស់ទេពកោសល្យនៅតំបន់ជនជាតិ ចាម ảnh 2លោក ង្វៀន មិញទ្រឺ ប្រធានសមាគមជំរុញការសិក្សាខេត្ត និញធន់ ប្រគល់ជូនប័ណ្ណសរសើរអោយសិស្សរៀនពូកែគំរូក្នុងឆ្នាំសិក្សា ២០២១ - ២០២២

ដោយមានជម្រុលទឹកចិត្ត លើកទឹកចិត្តពីក្រុម គ្រួសារនិងវង្សត្រកូល ឃុំ ភឿកហ៊ឺវ បានមានអ្នកសិក្សារៀនសូត្រខ្ពស់ បច្ចុប្បន្ន កំពុងបំពេញការងារ កាន់តំណែងជាអ្នកដឹកនាំជាច្រើននៅក្នុងស្ថាប័ន អង្គភាព នានាក្នុងនិងក្រៅខេត្ត។មកទល់ពេលនេះ ១០០% នៃឃុំ សង្កាត់ ទីរួមស្រុកនៃខេត្ត និញធន់ មាន សមាគមជំរុញការសិក្សា។

ចលនាជំរុញការសិក្សាការលើកកម្ពស់ទេពកោសល្យនៅតំបន់ជនជាតិ ចាម ảnh 3សាលាបឋមសិក្សាហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ ស្រុកនិញភឿក (ខេត្ត និញធន់)ត្រូវបានសាងសង់យ៉ាងធំទូលាយបំពេញតម្រូវការសិក្សារបស់កូនក្មួយបងប្អូនជនជាតិ ចាម ក្នុងតំបន់

លោក ង្វៀន មិញទ្រឺ ប្រធានសមាគមជំរុញការសិក្សា ខេត្ត និញធន់ បានអោយដឹងថា កាលពីមុននេះ កូនក្មួយជនជាតិ ចាម តែងតែ ច្បាមសិក្សារៀនសូត្រផ្នែកអប់រំនិងសុខាភិបាល បច្ចុប្បន្នបានប្តូរទៅសិក្សា រៀនសូត្រផ្នែក របរផ្សេងៗ។ដោយសារវិធីធ្វើជាក់ស្តែងហើយមាន ប្រសិទ្ធភាព បណ្តាក្រុមគ្រួសារ វង្សត្រកូល សង្វាតសិក្សារៀនសូត្រនៅតំបន់បងប្អូនជន ជាតិ ចាម បានមានរួមចំណែកជាវិជ្ជមានក្នុងចលនាជំរុញការសិក្សាការលើក កម្ពស់ទេពកោសល្យនិងការកសាងសង្គមសិក្សារៀនសូត្រ៕

អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

VNA

អ្នកប្រហែលជាចាប់អារម្មណ៍