ឆ្ពោះទៅរកការបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់

ឆ្ពោះទៅរកការបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គ្រឹះស្ថានបណ្តុះបណ្តាលទាំងឡាយនៅទីក្រុង ហូជីមិញ កំពុងមានការវិវត្តយ៉ាងខ្លាំងក្លាតាមទិសដៅអន្តរជាតិ ភាវូបនីយកម្មនិងទំនើបភាវូបនីយកម្ម ឆ្លើយតបនឹងតម្រូវការទាំងឡាយអំពីចំណេះដឹងនិងបំណិនក្នុងបរិយាកាសការងារថ្មី។

ឆ្ពោះទៅរកការបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ ảnh 1ប្រព័ន្ធកម្ចាត់បាក់តេរីចល័តដែលច្នៃបង្កើតឡើងដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគ្រឿងបរិក្ខារនិងបច្ចេកវិទ្យាយន្តសាស្ត្រ បាច់ខ្វា (សាកលវិទ្យាល័យ បាច់ខ្វា ទីក្រុង ហូជីមិញ)

បច្ចុប្បន្នទីក្រុង ហូជីមិញ មានសាកលវិទ្យាល័យ វិទ្យាស្ថានចំនួន ៥៤ ដោយមាននិស្សិតប្រមាណជា ៥០០.០០០ នាក់ ក្នុងនោះ មានសាកលវិទ្យាល័យចំនួន ៣៤ ត្រូវបានវាយ តម្លៃស្របតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាលចំនួន ១១៧ ត្រូវបានពិនិត្យវាយតម្លៃដោយបណ្ដាអង្គការអន្តរជាតិ កម្មវិធីបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ក្រោយឧត្តមសិក្សាចំនួន ១៦៣ បានតំណភ្ជាប់ជាមួយបណ្តាប្រទេសឈានមុខគេលើពិភពលោក។

ឆ្ពោះទៅរកការបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ ảnh 2ប្រព័ន្ធគ្រឿងបរិក្ខារទំនើបតាមស្តង់ដារអន្តរជាតិសម្រាប់បម្រើសកម្មភាពរៀនសូត្ររបស់និស្សិតនៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ នវានុវត្តន៍ (សាកលវិទ្យាល័យ តូនឌឹកថាំង)

ទីក្រុង ហូជីមិញ ក៏ជាកន្លែងប្រមូលផ្តុំកងជួរសាស្ត្រាចារ្យ អ្នកឯកទេស អ្នកវិទ្យាសាស្រ្តនាំមុខគេក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលនៅក្នុងតំបន់។

ឆ្ពោះទៅរកការបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ ảnh 3ក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យបច្ចេកទេសគរុកោសល្យទីក្រុង ហូជីមិញ ដំណើរការសាកល្បងនូវបណ្ដាគ្រឿងបរិក្ខារឆ្លាតវៃដើម្បីបម្រើអោយផែនការមេទីក្រុងឆ្លាតវៃនៃទីក្រុង ហូជីមិញ

យោងតាមលោក ង្វៀនថាញ់ផុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជី មិញ ទីក្រុងកំពុងឆ្ពោះទៅរកគោលដៅកសាងទីក្រុងដែលមានសមាសភាពស្នូលជាមនុស្សម្នាប្រកបដោយភាពវៃឆ្លាត។ ដូច្នេះហើយ កំណត់ទិសដៅក្នុងការងារអប់រំ - បណ្តុះបណ្តាលនិយាយរួមនិងកំណត់ទិសដៅបណ្តុះបណ្តាលធនធានមនុស្សកម្រិតអន្តរជាតិនិយាយដោយឡែកគឺជាភារកិច្ច មានលក្ខណៈចំណុចស្នូលរបស់ទីក្រុងនាពេលខាងមុខ៕

ធូហ្វាយ - ភុកថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍