ឆ្លងកាត់តំបន់បេតិកភណ្ឌទាំងឡាយនៅ វៀតបាក់

កេរដំណែលរោង ឃួនតាត ស្ថិតនៅឃុំ ភូឌិញ - ទីកន្លែងលោក អ៊ំ ហូ រស់នៅនិងធ្វើការនៅតំបន់សុវត្ថិភាពឌិញហ្វា ក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគម បារាំងត្រូវបានអភិរក្សនៅភាពដើមទាំងស្រុង បច្ចុប្បន្ននេះជាគោលដៅទេសចរណ៍របស់ខេត្ត ថាយង្វៀន
កេរដំណែលរោង ឃួនតាត ស្ថិតនៅឃុំ ភូឌិញ - ទីកន្លែងលោក អ៊ំ ហូ រស់នៅនិងធ្វើការនៅតំបន់សុវត្ថិភាពឌិញហ្វា ក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគម បារាំងត្រូវបានអភិរក្សនៅភាពដើមទាំងស្រុង បច្ចុប្បន្ននេះជាគោលដៅទេសចរណ៍របស់ខេត្ត ថាយង្វៀន

តំបន់មូលដ្ឋានតស៊ូ វៀតបាក់ រួមមានខេត្តចំនួន ៦៖ កាវបាំង បាក់កាន ឡាងសឺន ហាយ៉ាង ទ្វៀនក្វាង និង ថាយង្វៀន ជាកន្លែងកំពុងរក្សាទុកប្រព័ន្ធកេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ រមណីយដ្ឋានជាង ១.០០០ ក្នុងនោះមានកេរដំណែលជាច្រើនផ្សារភ្ជាប់ជាមួយដំណាក់កាលតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងអាណានិគមឈ្លានពាន បារាំងដូចជា៖ តំបន់សុវត្ថិភាព តឹនត្រាវ (ខេត្ត ទ្វៀនក្វាង) បណ្តុំកេរដំណែលប្រវត្តិសាស្ត្រ ប៉ាក-ប (ខេត្ត កាវបាំង) អតីត មូលដ្ឋានបដិវត្តន៍ បាក់សឺន (ខេត្ត ឡាងសឺន)។ល។

ឆ្លងកាត់តំបន់បេតិកភណ្ឌទាំងឡាយនៅ វៀតបាក់ ảnh 1កេរដំណែលរោង ឃួនតាត ស្ថិតនៅឃុំ ភូឌិញ - ទីកន្លែងលោក អ៊ំ ហូ រស់នៅនិងធ្វើការនៅតំបន់សុវត្ថិភាពឌិញហ្វា ក្នុងសម័យសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគម បារាំងត្រូវបានអភិរក្សនៅភាពដើមទាំងស្រុង បច្ចុប្បន្ននេះជាគោលដៅទេសចរណ៍របស់ខេត្ត ថាយង្វៀន

ដែនដីនេះថែមទាំងមានបណ្តាតម្លៃវប្បធម៌ដ៏វិសេសវិសាលអំពីជំនឿ ទំនៀមទម្លាប់ ពិធីបុណ្យប្រពៃណី មុខរបរហត្ថកម្ម ភោជនាហាររបស់បងប្អូនបណ្តាជនជាតិ។ នេះជាឧត្តមភាពដើម្បីខេត្តទាំង ៦ តំបន់មូលដ្ឋានតស៊ូ វៀតបាក់ អភិវឌ្ឍទេសចរណ៍។

ឆ្លងកាត់តំបន់បេតិកភណ្ឌទាំងឡាយនៅ វៀតបាក់ ảnh 2រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក ង្វៀន វ៉ាន់ហ៊ុង លេខាគណៈកម្មាធិការបក្សខេត្ត ហាយ៉ាង លោក ដាំង ក្វឹកខាញ់ និងប្រតិភូទាំងឡាយប្រកាសផលិតផលទេសចរណ៍ថ្មីចំនួន ៣ ក្នុងការចងសម្ពន្ធខេត្តទាំង ៦ នៅតំបន់ វៀតបាក់

ក្នុងគោលបំណងអភិរក្ស ពង្រីកតម្លៃប្រវត្តិសាស្រ្តវប្បធម៌ នាពេលថ្មីៗ នេះ ថ្នាក់ដឹកនាំខេត្តទាំង ៦ នៃតំបន់មូលដ្ឋានតស៊ូ វៀតបាក់ បានរៀបចំចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ដំណាក់កាល ២០២២ - ២០២៧ និងប្រកាសផលិតផលទេសចរណ៍ចងសម្ពន្ធគ្នាចំនួន ៣៖ "ដំណើរតំណភា្ជប់បេតិកភណ្ឌ យូណេស្កូ ឧទ្យានភូគព្ភសាស្រ្តសកលលោក ខ្ពង់រាបថ្ម ហាយ៉ាង - កាវបាំង - ឡាងសឺន" "រឿងព្រេងអស្ចារ្យទន្លេ ហ្កឹម និង ដងវិថីបេតិកភណ្ឌបដិវត្តន៍ វៀតបាក់ " "ចាប់ពីមូលដ្ឋានតស៊ូបដិវត្តន៍ តឹនត្រាវ រហូតដល់រណសិរ្សព្រំដែន វីស្វៀន"។

ឆ្លងកាត់តំបន់បេតិកភណ្ឌទាំងឡាយនៅ វៀតបាក់ ảnh 3ភ្ញៀវទេសចរអញ្ជើញទស្សនាកូនភ្នំតែនៅភូមិ វិញតឹន ឃុំ តឹនត្រាវ ស្រុក សឺនយឿង (ខេត្ត ទ្វៀនក្វាង)

នេះគឺជាផលិតផលទេសចរណ៍ថ្មីចំនួន ៣ បានបង្កើតឡើងដោយផ្អែកទៅលើភាពងាយស្រួលអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍តភ្ជាប់បណ្តាគោលដៅបេតិកភណ្ឌវប្បធម៌កេរដំណែលប្រវត្តិសាស្ត្របដិវត្តន៍បង្កើតឡើងជាផលិតផលទាំងឡាយមានឧត្តមភាព ប្រកួតប្រជែងនៅលើទីផ្សារ៕

ផលិតដោយ៖ ទូអ្វៀន - ណាមសឿង - ហ្វាងង្វៀន - មិញតឹម 
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍