៤០ ឆ្នាំក្រោយការរំដោះប្រទេកម្ពុជាចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៖

ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ៣

ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ៣

អត្ថបទទី ៣៖ ​ ​រឿងរ៉ាវអំពីយុទ្ធជនស្ម័គ្រចិត្តទាំងឡាយបំពេញភារកិច្ចនៅប្រទេសជាមិត្ត
ចូលរួមក្នុងរណសិរ្ស ៧៧៩ កម្ពុជា តាំងពីប៉ុន្មានថ្ងៃដំបូង ការចងចាំអំពីសម័យកាលមួយដ៏ត្រចះត្រចង់​តែពោរ​ពេញដោយអត្ថន័យចំពោះវរសេនីយ៍ទោ ធៀវក្វាងថាច់ (អចិន្ត្រៃយ៍គណៈកម្មការទំនាក់ទំនងប្រពៃណីរណសិរ្ស ៧៧៩) មិនរម្សាយបាត់ឡើយ។ ខណៈពេលនោះ វរសេនីយ៍ទោ ថាច់ កំពុងជាអនុសេនីយ៍ត្រី ដោយមានតួនាទីស្នង​ការនយោបាយនៃកងអនុសេនាធំលេខ ៦ (កងវរសេនាធំលេខ ៣២០ អង្គភាព​ទ័ព​លេខ ៧៧០៦) ដែលឈរជើង​ខាងកើតទន្លេ មេគង្គ នៅត្រង់ចំណតសាឡាង អ្នកលឿង ជាមួយកងពលតូចកងទ័ពជើងទឹកការពារ ធានា ការឆ្លងកាត់ ទន្លេនៃអង្គភាពទាំងឡាយ។

វរសេនីយ៍ឯក ហាស៊ន់ថាញ់ (ខាងស្តាំ) និង វរសេនីយ៍ទោ ធៀវក្វាងថាច់ បើកមើលទំព័រ ប្រវត្ដិសាស្ដ្រអំពីសម័យកាលចូលរួមកងទ័ពស្ម័គ្រចិត្ត ជួយប្រទេសកម្ពុជានៅលើសមរភូមិ ៧៧៩។រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
វរសេនីយ៍ឯក ហាស៊ន់ថាញ់ (ខាងស្តាំ) និង វរសេនីយ៍ទោ ធៀវក្វាងថាច់  បើកមើលទំព័រ
ប្រវត្ដិសាស្ដ្រអំពីសម័យកាលចូលរួមកងទ័ពស្ម័គ្រចិត្ត ជួយប្រទេសកម្ពុជានៅលើសមរភូមិ ៧៧៩។រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

នឹករំលឹកអំពីសម័យកាលនោះ វរសេនីយ៍ទោ ធៀវក្វាងថាច់ ស្រងេះស្រងោច៖ ភាពអាក្រក់អាក្រីរបស់កងទ័ព ខ្មែរក្រហម យើងបានឮដឹងហើយ ប៉ុន្តែខណៈពេលឆ្លងមកដល់ប្រទេសរបស់មិត្តឃើញដោយផ្ទាល់នឹងភ្នែកនូវស្លាក​ស្នាមដែលកងទ័ពខ្មែរក្រហមបានប្រព្រឹត្តចំពោះប្រជាជន កម្ពុជា ខ្លួននោះ បណ្តាលអោយយើងខ្ញុំភ័យរន្ធត់ព្រឺខ្លួន។ របបប្រល័យពូជសាសន៍ត្រូវបានគេដាក់ពង្រាយលើវិសាលភាពទូទាំងប្រទេស ប៉ុន្តែភូមិសាស្ត្រដែលរងការលំបាក​វេទនា ធ្វើទក្ខបុកម្នេញ សម្លាប់រង្គាលច្រើនបំផុតគឺនៅតាមប៉ុន្មានខេត្តចំណុះយោធភូមិភាគទី ២ របស់ កម្ពុជា ភូមិសាស្ត្រ​របស់រណសិរ្ស ៧៧៩។ ទីនេះបណ្ដាខេត្តដែលមានព្រំប្រទល់ជាប់ជាមួយ វៀតណាម មានបងប្អូនជនជាតិ​ភាគ​តិច​រស់នៅច្រើន ហើយជាទីតាំងឈរជើងនៃកងកម្លាំងបះបោរប្រឆាំងខ្មែរក្រហមរបស់យោធភូមិភាគបូព៌ា ។

ទទួលភារកិច្ចជួយប្រទេសជាមិត្តកសាងមូលដ្ឋាននៅឃុំ អង្គរអង្គ (ស្រុក ពាមជរ ខេត្ត ព្រៃវែង) នៅខែ មីនា ឆ្នាំ ១៩៧៩ លោកវរសេនីយ៍ទោ ធៀវក្វាងថាច់ ជាមួយមិត្តរួមកងជួរចុះទៅឃុំទើបឃើញភាពឃោរឃៅយង់ឃ្នង​របស់​ទាហានខ្មែរក្រហម។ ពួកវាសម្លាប់មនុស្សរាល់ថ្ងៃ ថ្ងៃណាក៏មានមនុស្សពី ៥ ដល់ ១០ នាក់ត្រូវសម្លាប់ចោល មានម្តង​ពួក​វាសម្លាប់មនុស្ស ២៧ នាក់។ ម្តងនោះទៀត ពួកវាកៀងប្រជាជនចំនួន ១.៩៧៧ នាក់ចូលតំបន់ព្រៃក្បែរ​ភូមិ ហើយ​ បើកមីក្រូបំពងសំឡេង វិទ្យុផ្សាយសំឡេងយ៉ាងខ្លាំង។  ដល់ព្រឹកថ្ងៃបន្ទាប់ ទើបដឹងថា អ្នកទាំង​នោះត្រូវសម្លាប់ ចោលទាំងអស់។

"ឆ្នាំ ១៩៧០ ឃុំមានមនុស្សជាង ៥.០០០ នាក់ប៉ុន្តែពេលយើងខ្ញុំមកដល់នៅសល់តែ ២.០០០ នាក់​ប៉ុណ្ណោះ។ សូម្បីតែត្រីក្នុងអណ្តូងទាំងអស់នៅតំបន់នោះ កងទ័ពយើងក៏មិនហានបរិភោគត្រីឡើយ ទោះបីពេល​នោះ​លក្ខខណ្ឌ ស្បៀងអាហារ ភោជនាហារលំបាក ខ្វះខាតយ៉ាងខ្លាំង"  លោកវរសេនីយ៍ទោ ថាច់ បាននឹក​រំលឹក​ឡើង​វិញ។

នៅឆ្នាំ ១៩៨១  រណសិរ្ស ៧៧៩ បានដំណើរការសកម្មភាពដោយបញ្ជូនចុះទៅឃុំនីមួយៗ កម្មាភិបាល យុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២ រូបនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី ២ របស់កម្ពុជា ។ ជាមួយនឹង​ឃុំ​ចំនួន ៤៩៦ មានកម្មាភិបាល យុទ្ធជនរណសិរ្ស ៧៧៩ ជិត ១.០០០ លើកនាក់បាន​ចុះទៅឃុំទាំងឡាយរបស់កម្ពុជា ដោយផ្ទាល់ ហូបចុកជាមួយ រស់នៅជាមួយ ជួយកម្មាភិបាល កម្ពុជា ជួយសង្គ្រោះប្រជាជនកើតទុរ្ភិក្ស ព្យាបាល ជំងឺ។ល។

យោងតាមលោកវរសេនីយ៍ទោ ធៀវក្វាងថាច់ នាកាលៈទេសៈនោះ កងកម្លាំង ប៉ុលពត ទើបតែ "រលាយ" ក៏នៅតែលបលួចប្រព្រឹត្តសកម្មភាពប្រឆាំងបំផ្លាញដោយរស់លាយឡំជាមួយប្រជាជន រដ្ឋអំណាចមិត្តនៅទន់ខ្សោយ ខណៈពេលផ្លូវថ្នល់មានការលំបាកលំបិន ឃុំនានាដែលស្ថិតនៅឆ្ងាយពីតំបន់អង្គភាពកងទ័ពយើងឈរជើង ជួនកាល មានកន្លែងខ្លះមានចម្ងាយផ្លូវពី ២ ដល់ ៣ ថ្ងៃសម្រាប់ការធ្វើដំណើរ។

"ក្នុងបរិបទពោរពេញដោយគ្រោះថ្នាក់នោះ កម្មាភិបាល យុទ្ធជនទាំងឡាយពេលទទួលភារកិច្ចតែងតែកំណត់​គោលដៅត្រូវតែច្បាមមិត្ត ច្បាមប្រជាជនដើម្បីសម្រេចរួចរាល់ភារកិច្ច។ អាស្រ័យដោយការជួយជ្រោមជ្រែង យកអាសារ ទំនុក​បម្រុង ការពារពីសំណាក់ប្រជាជន កម្ពុជា ដូច្នោះទើប​រហូតដល់ថ្ងៃដកទ័ព មកប្រទេសវិញ កម្មាភិបាល យុទ្ធជនដែលបំពេញប្រេសិតពិសេសបានធ្វើមាតុភូមិនិវត្តន៍ដោយសុខសាន្ត"  លោកវរសេនីយ៍ទោ ថាច់ ថ្លែងប្រាប់​ដូច្នេះ។

ប្រជាជននៅរាជធានីភ្នំពេញអាឡោះអាល័យជូនដំណើរយុទ្ធជនស្ម័គ្រចិត្តវៀតណាមបំពេញ កាតព្វកិច្ចអន្តរជាតិ ធ្វើដំណើរមាតុភូមិនិវត្តន៍។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រជាជននៅរាជធានីភ្នំពេញអាឡោះអាល័យជូនដំណើរយុទ្ធជនស្ម័គ្រចិត្តវៀតណាមបំពេញ
កាតព្វកិច្ចអន្តរជាតិ ធ្វើដំណើរមាតុភូមិនិវត្តន៍។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ចែករំលែកអំពីអនុស្សាវរីយ៍មួយដែលមិនងាយបំភ្លេចបានអំពីមនោសញ្ចេតនារបស់ប្រជាជន កម្ពុជា ចំពោះ​កងទ័ព វៀត​ណាម វរសេនីយ៍ទោ ថាច់ បានមានប្រសាសន៍អោយដឹងថា៖ នៅឆ្នាំ ១៩៨៩ ប៉ុន្មានថ្ងៃមុនពេលដកទ័ព​មកប្រទេសវិញ ខ្ញុំចុះទៅកងវរសេនាតូចលេខ ១ ចំណុះរណសិរ្ស ៧៧៩ ដើម្បីបញ្ចប់ការងារដក​ទ័ព​មកប្រទេសវិញ​អោយហើយ។ ប្រធានកងវរសេនាតូចគឺលោក ឡេភឿង (ក្រោយនេះធ្វើជាប្រធាន គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​ខេត្ត ឡុងអាន) រាយការណ៍ថា៖ ប្រជាជនមូលដ្ឋានកំពុងត្រៀមរៀបចំរៀបមង្គលការអោយយុទ្ធជនម្នាក់ក្នុង​អង្គភាព​ជាមួយនារី ខ្មែរ ម្នាក់នៅមូលដ្ឋាន។ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំង ព្រោះថា ប្រជាជននៅទីនេះ​ដឹងស្រាប់ថាកង​ទ័ព វៀតណាម ជិតនឹងវិលត្រឡប់ទៅមាតុប្រទេសវិញហើយ សូម្បីតែបានធ្វើពិធីជប់លៀងលាគ្នាសម្រាប់កង​ទ័ពរួច​ទៅហើយនោះ។ ទោះជាដូច្នេះក៏ដោយ ក្រុមគ្រួសាររបស់កូនក្រមុំក៏នៅតែអោយប្រារព្ធពិធីអាពាហ៍ពិពាហ៍​និងសុខ​ចិត្តទទួលយកតាមការសម្រេចចិត្តរបស់ "កូនប្រសារជាកងទ័ពវៀតណាម"។

ក្នុងរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩​ កម្មាភិបាល យុទ្ធជននៃយោធភូមិភាគទី ៧ បំពេញ​ភារកិច្ចនៅរណសិរ្ស ៧៧៩ និង ៤៧៩ ក៏ដូចជារណសិរ្ស ៧៧០៨ បានពលីជីវិតចំនួន ១០.២៥៧ រូប រងរបួស ១៨.៩៥៨ រូប។ ដោយបានផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយសមរភូមិ កម្ពុជា ស្ទើរតែពេញអំឡុងពេលនោះ វរសេនីយ៍​ឯក ហាស៊ន់ថាញ់ អតីតប្រធានគណៈកម្មការកម្មាភិបាលកងវិស្វកម្មកងពលធំលេខ ៤៧៦ បាន ចែក​រំលែកថា៖ ចំពោះ​យុទ្ធជនកងទ័ពស្ម័គ្រចិត្តរបស់ វៀតណាម អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននោះ​គឺរូបភាពទាំងឡាយក្នុង​ថ្ងៃកងទ័ពប្រជាជនវៀតណាម ដកទ័ពធ្វើមាតុភូមិនិវត្តន៍ មាមីងបងប្អូនប្រជាជន កម្ពុជា ចាស់ ក្មេង ប្រុស ស្រី កុមារា កុមារីគ្រប់ៗ គ្នាបានឈរតម្រៀបគ្នាតាមបណ្តោយផ្លូវដើម្បី ជូនដំណើរកងទ័ពវៀតណាម។

លោកសាស្រ្តាចារ្យ - បណ្ឌិត វ៉វ៉ាន់សែន សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ប្រធានសមាគមវិទ្យាសាស្រ្តប្រវត្តិ​សាស្ត្រទីក្រុង ហូជីមិញ បានអះអាងថា៖ យើងបានបង្ហាញនូវស្មារតីអន្តរជាតិដ៏ឧត្តុង្គឧត្តម។ នៅក្នុងអំឡុងកាលពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ទាហានខ្មែរក្រហម បានសម្លាប់រង្គាលប្រជាជន កម្ពុជា ដល់ទៅ ២ លាននាក់ វាយប្រហារ​និងសម្លាប់រង្គាលប្រជាជនយើងនៅតាមព្រំដែន។ លទ្ធផលនៃសវនាការតុលាការអន្តរជាតិកាត់ទោសមេដឹកនាំ ខ្មែរ​ក្រហម ក្រោយមកក៏បានបញ្ជាក់ថា សកម្មភាពការពារខ្លួនឯងនិងកាតព្វកិច្ចអន្តរជាតិរបស់ វៀតណាម គឺជាទង្វើដ៏​ស្អាតស្អំបរិសុទ្ធឧត្តុង្គឧត្តមនិងទាន់ពេលវេលា។      
 
នៅក្នុងពិធីសម្ពោធអគារប្រពៃណីនៃទីបញ្ជាការរណសិរ្ស ៧៧៩ (យោធភូមិភាគទី ៧) ត្រូវបានកសាងនៅឃុំ ជីរោទ៍ទី ២ (ពីមុនគឺភូមិ ជប់) ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៧ លោកឧត្តមសេនីយ៍ ទោ អ៊ីនសែ ដារ៉ា មេបញ្ជាការកងពលតូចលេខ ២១ (យោធភូមិភាគទី ២ កម្ពុជា) បានអោយដឹង ថា៖ ប្រសិនបើរំឭក ឡើងវិញអំពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត វៀត​ណាម ក្នុងការជួយប្រជាជន កម្ពុជា រួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហម។ យោងតាម លោកលោកឧត្តមសេនីយ៍ទោ អ៊ីនសែ ដារ៉ា កងទ័ពស្ម័គ្រចិត្ត វៀតណាម មិនត្រឹមតែជួយផ្តួលរម្លំរបបខ្មែរក្រហម ប៉ុណ្ណោះទេ នៅថែមទាំងជួយប្រជាជន កម្ពុជា ទប់ស្កាត់ការវិលឡប់មកម្ដងទៀតរបស់របបខ្មៅងងឹតនោះ។

នៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៩ ក្នុងឱកាសខួបរំលឹកអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ សង្គ្រាមនៅព្រំប្រទល់ភាគនិរតីនៃមាតុភូមិ រួមជាមួយប្រជាជនកម្ពុជាទទួលជ័យជម្នះរបបប្រល័យ ពូជសាសន៍ ប៉ុលពត(ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ -ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩)គណៈប្រតិភូ កម្មាភិបាលជាន់ខ្ពស់នៃបញ្ជាការដ្ឋានយោធភូមិភាគ ទី ១ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហួតឈាង - មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី១ យោធពល ខេមរភូមិន្ទ ធ្វើជាប្រធានគណៈប្រតិភូនិងថ្នាក់ដឹកនាំខេត្តទាំង ៣ គឺខេត្ត រតនគិរីស្ទឹងត្រែង និង មណ្ឌលគីរី - ព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកអុជធូបបូជានៅទីបញ្ចុះសពយុទ្ធជនពលី ឌឹកកើ ខេត្ត យ៉ាឡាយ។ ក្នុងរូបថត៖ប្រតិភូទាំងឡាយអញ្ជើញអុជធូបបូជាក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៩ ក្នុងឱកាសខួបរំលឹកអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ សង្គ្រាមនៅព្រំប្រទល់ភាគនិរតីនៃមាតុភូមិ រួមជាមួយប្រជាជនកម្ពុជាទទួលជ័យជម្នះរបបប្រល័យ ពូជសាសន៍ ប៉ុលពត(ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ -ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩)គណៈប្រតិភូ កម្មាភិបាលជាន់ខ្ពស់នៃបញ្ជាការដ្ឋានយោធភូមិភាគ ទី ១ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហួតឈាង - មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការ​យោធភូមិ​ភាគ​ទី១ យោធពល ខេមរភូមិន្ទ ធ្វើជាប្រធានគណៈប្រតិភូនិងថ្នាក់ដឹកនាំខេត្តទាំង ៣ គឺខេត្ត រតនគិរីស្ទឹងត្រែង និង មណ្ឌលគីរី - ព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកអុជធូបបូជា​នៅទីបញ្ចុះសព​យុទ្ធជនពលី ឌឹកកើ ខេត្ត យ៉ាឡាយ។ ក្នុងរូបថត៖ប្រតិភូទាំងឡាយអញ្ជើញអុជធូបបូជា​ក្នុងពិធី​រំលឹកវិញ្ញាណក្ខន្ធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកឧត្តមសេនីយ៍ឯក ជឿនសុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ២ (យោធពលខេមរភូមិន្ទ) បានបញ្ជាក់ថា៖ ប្រសិនបើមិនមានថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ គឺមិនមានថ្ងៃនេះទេ នោះគឺជាសក្ខីកម្មនៃប្រវត្តិសាស្ត្រ ជាការពិតមួយដែលមិនអាចបដិសេធបានឡើយ។ ហេតុដូច្នេះហើយ នាយទាហាន ពលទាហាន យោធភូមិភាគទី ២ ប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាព វៀតណាម - កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ អោយ កាន់តែរឹងមាំថែម​ទៀត ប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការប្រឆាំងនឹងការមួលបង្កាច់ ឧបាយកលបំបែកបំបាក់ ប្រកាន់​ពូជ​សាសន៍របស់កម្លាំងអមិត្រជាដាច់ខាត រួមចំណែកពង្រឹង កសាងខ្សែបន្ទាត់ព្រំដែន វៀតណាម - កម្ពុជា អោយក្លាយ​ទៅជាព្រំដែនសន្តិភាព អភិវឌ្ឍន៍ជាមួយគ្នា សាមគ្គីភាពផ្ទៃក្នុងជាមួយប្រជាជន វាយបំបែករាល់ឧបាយកល​ដែលបង្ក​វិនាសកម្មដល់ប្រជាជននៃប្រទេសទាំងពីរ។

ទៀនលឹក - ស៊ន់ឃូ
អត្ថបទទី ៤៖  បញ្ជាក់​អំពី​តួនាទី​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ ញូយ៉ាង-សឺនហេង-យ៉ាញ់លើយ-ថេជុង-សេហា-ធីតា

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍