ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩

សេចក្តីសម្រេចចិត្តលេខ 42/NQ-CP របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចុះថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២០ ស្តីពីបណ្ដាវិធានការជួយឧបត្ថម្ភប្រជាជនដែលជួបប្រទះនឹងការលំបាកដោយសារជំងឺរាតត្បាតសកលកូវីដ - ១៩ ជាមួយនឹងកញ្ចប់ជួយឧបត្ថម្ភសុខុមាលភាពសង្គមមានតម្លៃរាប់ទ្រីលាន ដុងគឺជាការលើកទឹកចិត្តទាន់ពេលវេលាចំពោះបងប្អូនបណ្ដាជនជាតិនៅ វៀតណាម និយាយរួម ខេត្ត ឡាវកាយ និយាយដោយឡែក។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 1

សិស្សានុសិស្សវិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ឡាវកាយ វាស់សីតុណ្ហភាពរាងកាយមុនពេលចូលថ្នាក់រៀន

ជួយបងប្អូនជនជាតិលំនឹងជីវភាពរស់នៅ

យោងតាមលោក ឌិញវ៉ាន់ធើ អនុប្រធានមន្ទីរការងារ យោធិនពិការនិងសង្គមកិច្ចខេត្ត ឡាវកាយ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៤២ របស់រដ្ឋាភិបាល ខេត្ត ឡាវកាយ បានចង្អុលបង្ហាញនិងណែនាំបណ្ដាផ្នែកសមត្ថកិច្ចពាក់ព័ន្ធនិងមូលដ្ឋានទាំងឡាយធ្វើស្ថិតិ ពិនិត្យមើលឡើងវិញ ធានាប្រកាសជាសាធារណៈ តម្លាភាព កំណត់មនុស្ស មុខសញ្ញាត្រឹមត្រូវ។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 2

"ជាមួយនឹងស្មារតីរួសរាន់ ប្តូរផ្តាច់ ខេត្ត ឡាវកាយ បានដោះស្រាយទាន់ពេលវេលានូវឧបទ្ទវហេតុនានាក្នុងការចំណាយប្រគល់ជូនប្រាក់ជួយឧបត្ថម្ភ។ អ្នកទាំងឡាយដែលត្រូវបានជួយឧបត្ថម្ភស្ថិតក្នុងមុខសញ្ញាទទួលបានរបប ២ ប្រភេទឡើងទៅគឺនឹងទទួលបានរបបតែ ១ តាមការជ្រើសរើសរបស់មុខសញ្ញានោះ" - លោក ឌិញវ៉ាន់ធើ អនុប្រធានមន្ទីរការងារ យោធិនពិការនិងសង្គមកិច្ចខេត្ត ឡាវកាយ។

គ្រាន់តែក្នុងបណ្ដាថ្ងៃពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ១៥ ខែ ឧសភា ខេត្តបានចំណាយថវិកាជាង ១៤៨ ពាន់លានដុងជួយឧបត្ថម្ភលើកទី ១ អោយប្រជាជនចំនួន ១៨២.៧៥៦ នាក់...។

ក្នុងនោះ អ្នកមានគុណបំណាច់នឹងបដិវត្តន៍ចំនួន ២.៩៨៨ នាក់ទទួលប្រាក់សោធនជារៀងរាល់ខែ អ្នកទទួលប្រាក់ជំនួយសង្គម ១១.៨៨៧ នាក់ អ្នកស្ថិតក្នុងក្រុមគ្រួសារក្រីក្រ កៀកបន្ទាត់នៃភាពក្រីក្រ ១៦៧.៨៨៤ នាក់...។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 3

ការចិញ្ចឹមគោយកសាច់លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រនៅក្រុមគ្រួសារបងស្រី ស៊ុងធីហ្វា ឃុំ បានមេ ស្រុកតំបន់ភ្នំព្រំដែន ស៊ីម៉ាកាយ (ខេត្ត ឡាវកាយ)

ស៊ីម៉ាកាយ ជាស្រុកគំរូរបស់ខេត្ត ឡាវកាយ ក្នុងការចំណាយប្រគល់ជូនប្រាក់សុខុមាលភាពសង្គមលើកនេះដោយមានទឹកប្រាក់ជាង ៧,៣ ពាន់លាន ដុង។

ទទួលបានប្រាក់ជួយឧបត្ថម្ភចំនួន ៦,៧៥ លានដុង លោក គឺសែវញ៉ា នៅវិថី ធៅ ទីរួមស្រុក ស៊ីម៉ាកាយ សប្បាយរីករាយចែករំលែកថា៖ "គ្រួសារខ្ញុំមានសមាជិក ៩ នាក់ស្ថិតក្នុងមុខសញ្ញា គ្រួសារក្រីក្រ ក្នុងរយៈពេលអនុវត្តគម្លាតសុវត្ថិភាពសង្គម ជីវភាពរស់នៅប្រចាំថ្ងៃយ៉ាប់យ៉ឺនខ្លាំងណាស់។ អរគុណបក្ស អរគុណរដ្ឋាភិបាលដែលបានជួយឧបត្ថម្ភចំពេល ជួយយើងខ្ញុំទិញបានមុខទំនិញប្រើប្រាស់ដ៏ចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ធានាជីវភាពរស់នៅនិងបន្តសកម្មភាពផលិតកម្ម"។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 4

រោងចក្រឥដ្ឋបេតុង ឡាវកាយ ចំណុះក្រុមហ៊ុនភាគហ៊ុនគ្រឿងសម្ភារៈសំណង់ ឡាវកាយ បោះទីតាំងលើភូមិសាស្ត្រស្រុក បាវថាំង (ខេត្ត ឡាវកាយ) ទោះបីជាត្រូវរងផលប៉ះពាល់ពីការឆ្លងរាលដាលជំងឺកូវីដ - ១៩ ក៏ដោយក៏នៅតែប្តេជ្ញាចិត្តបន្តសកម្មភាពផលិតកម្ម

ដើម្បីឲ្យប្រាក់ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលដល់ដៃប្រជាជនយ៉ាងឆាប់រហ័ស ទីរួមខេត្ត សាប៉ា បានមានទង្វើទាំងឡាយយ៉ាងជាក់ ស្តែង។ យោងតាមលោកស្រី ដូធីថាញ់ហាំង ប្រធានការិយាល័យការ ងារ យោធិនពិការនិងសង្គមកិច្ចទីរួមខេត្ត សាប៉ា ដើម្បីកាត់បន្ថយ នូវកំហុស អ្នកទាំងឡាយដែលទទួលប្រាក់ជួយឧបត្ថម្ភត្រូវ បានពិនិត្យ មើលឡើងវិញច្រើនដងនិងប្រកាសជាសាធារណៈបញ្ជីរាយនាម។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 5

ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទសាខា ឡាវកាយ ២ ម្ចាស់ការពាំនាំកញ្ចប់ឥណទានចំនួន ១.០០០ ពាន់លានដុងជួយឧបត្ថម្ភប្រជាជននិងបណ្ដាសហគ្រាស អាជីវករ ... ដំណើរការឡើងវិញ

បណ្ដាមុខសញ្ញាមានស្ថានភាពរស់នៅពិសេសត្រូវបានអាទិភាពប្រគល់ជូនប្រាក់ដល់ផ្ទះតែម្តង។ អាស្រ័យដោយអនុវត្តល្អការពិនិត្យមើលឡើងវិញ ការត្រួតពិនិត្យនោះ សង្កាត់ អូគ្វីហូ ថ្វីបើទើបតែបានបង្កើតថ្មីប៉ុន្តែបានអនុវត្តដោយរួចរាល់ការចំណាយ ប្រគល់ជូនប្រាក់ដល់ប្រជាជន ៣៧៥ នាក់ជាមួយចំនួនទឹកប្រាក់ឧបត្ថម្ភសរុបជាង ៣០២ លានដុង ចែកអង្ករ ១,៣ តោន មីកញ្ចប់ ១០០ កេស ប្រេងឆា ១០០ ដបនិងជី NPK ៥ តោនជួយបងប្អូនជនជាតិក្រីក្រជាច្រើនគ្រួសារលំនឹងជីវភាពរស់នៅ។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 6

លោក គឺសែវញ៉ា នៅវិថី ធៅ ទីរួមស្រុក ស៊ីម៉ាកាយ ស្រុក ស៊ីម៉ាកាយ (ខេត្ត ឡាវកាយ) ទទួលបានប្រាក់ចំនួន ៦,៧៥ លានដុងពីកញ្ចប់ជួយឧបត្ថម្ភសុខុមាលភាពសង្គម ជួយគ្រួសារធានាជីវភាពរស់នៅនិងបន្តសកម្មភាពផលិតកម្ម

បន្ទាប់ពីអនុវត្តកញ្ចប់ឧបត្ថម្ភលើកទី ១ របស់រដ្ឋាភិបាល ខេត្ត ឡាវកាយ បន្តពិនិត្យមើលឡើងវិញ ធ្វើបញ្ជីរាយនាមក្រុមពលករសេរី ក្រុមគ្រួសារធ្វើអាជីវកម្មលក្ខណៈបុគ្គល សហគ្រាសជួបប្រទះការលំបាកលំបិន... ដើម្បីប្រតិកោសល្យវិច័យ ដាក់ជូនគណៈកម្មាធិការប្រជាជនខេត្តពិនិត្យមើល។

ក្នុងខែ មិថុនា ខេត្តចំណាយប្រគល់ជូនប្រាក់លើកទី ២ ដោយមានទឹកប្រាក់ចំនួន ១០០ ពាន់លានដុងដល់មុខសញ្ញាត្រូវរងផលប៉ះពាល់ដោយការឆ្លង រាលដាលនៃជំងឺកូវីដ - ១៩ ដែលនៅសល់ទាំងប៉ុន្មាន។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 7

ជនជាតិ យ៉ៃ នៅភូមិលេខ ១ ឃុំ ក្វាងគីម ស្រុក បាតសាត (ខេត្ត ឡាវកាយ) ប្រមូលផលស្រូវរដូវសម្រកក្នុងដំណាក់កាលទូទាំងប្រទេសអនុវត្តគម្លាតសុវត្ថិភាពសង្គមផង ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចរាចរទំនិញ អភិវឌ្ឍផលិតកម្មអាជីវកម្មផង

បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ទន្ទឹមនឹងការអនុវត្តកញ្ចប់ជួយឧបត្ថម្ភសុខុមាលភាពសង្គមរបស់រដ្ឋាភិបាល ខេត្ត ឡាវកាយ បានដំណើរការនូវដំណោះស្រាយជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ដើម្បីជួយឧបត្ថម្ភប្រជាជននិងជំរុញតម្រូវការទីផ្សារបណ្ដាអាជីវកម្ម ក្រុមគ្រួសារធ្វើអាជីវកម្មលក្ខណៈបុគ្គល សហករណ៍ប្រតិបត្តិក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ... ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទសាខា ឡាវកាយ ២ បានម្ចាស់ការបង្ហាញនូវកញ្ចប់ឥណទានមានតម្លៃ ១.០០០ ពាន់លានដុងដោយអត្រាការប្រាក់អនុគ្រោះពី ២ ដល់ ២,៥% ។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 8

បន្ទាប់ពីទទួលបានថវិកាសុខុមាលភាពសង្គមពីរដ្ឋាភិបាល ជនជាតិ ម៉ុង នៅស្រុក ស៊ីម៉ាកាយ (ខេត្ត ឡាវកាយ) មានលក្ខណៈងាយស្រួលទិញកូនពូជនិងជីបំប៉ន់ស្តារសកម្មភាពបង្កបង្កើនផលឡើងវិញ

បន្ទាប់ពីផ្អាកសកម្មភាពមួយរយៈតាមការចង្អុលបង្ហាញនិងណែនាំអំពីគម្លាតសុវត្ថិភាពសង្គមរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល មកទល់ពេលនេះ អាជីវកម្មជាច្រើននៅ ឡាវកាយ បានដំណើរការឡើងវិញ។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 9

បងប្អូនជនជាតិបង្កបង្កើនផល ធ្វើអាជីវកម្មឡើងវិញ រួមចំណែកស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញជាជំហានៗ។ ក្នុងរូបថត៖ ជនជាតិ ម៉ុង នៅភូមិ ចូចាយ ឃុំ ហាងធូផូ ស្រុក បាក់ហា (ខេត្ត ឡាវកាយ) ប្រមូលផលតែ ទ្វៀតសាន

អញ្ជើញមកកាន់ចំណុចទេសចរណ៍នានានៅទីរួមខេត្ត សាប៉ា ស្រុក បាក់ហា ... ក្នុងកំឡុងថ្ងៃនេះ ងាយនឹងសង្កេតឃើញចំនួនភ្ញៀវមកទស្សនាកំពុង កើនឡើងយ៉ាងឆាប់រហ័ស ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកលេខ ២ គីម ថាញ់ ដោះដូរទំនិញទៅមកយ៉ាងណែនណាន់តាន់តាប់ សិស្សានុសិស្ស ១០០% បានចូលសាលារៀនវិញ បងប្អូនជនជាតិនៅតាមមូលដ្ឋានជាច្រើនកំពុងប្រមូលផលស្រូវនិងរៀបចំរដូវកាលថ្មី ...។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 10

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ផាឡុង កងទ័ពការពារព្រំដែនខេត្ត ឡាវកាយ ឃោសនាពីវិធានការបង្ការការឆ្លងរាលដាលនៃជំងឺជូនបងប្អូនជនជាតិភាគតិច

ទោះបីជារាល់សកម្មភាពបានវិលត្រឡប់មកសភាពធម្មតាវិញក៏ដោយ ប៉ុន្តែខេត្ត ឡាវកាយក៏នៅតែ ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការងារសុវត្ថិភាព បង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ តាមការកំណត់នៃរដ្ឋាភិបាល។

ជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះក្តីលំបាកលំបិនដោយរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ảnh 11

ផ្នែកអគ្គិសនីស្រុក បាក់ហា (ខេត្ត ឡាវកាយ) អនុវត្តការជួយឧបត្ថម្ភតម្លៃអគ្គិសនីដោយត្រូវរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ធ្វើឲ្យល្អប្រសើរជាងមុននូវបណ្តាញខ្សែធានាភ្លើងអគ្គិសនីបម្រើការប្រជុំជីវភាពប្រចាំថ្ងៃជូនបងប្អូនជនជាតិនៅឃុំ លុងភិញ

ក៏ដូចជាមូលដ្ឋានដទៃៗ ទៀតដែរ ការណ៍ដែលខេត្ត ឡាវកាយ ដំណើរការកញ្ចប់សុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែជួយប្រជាជននៅលើភូមិសាស្ត្រជម្នះការលំបាកលំបិន បន្តផលិតកម្មប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម ពាំនាំគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅក្នុងជីវភាពរស់នៅ៕

ហ៊ឺវហាយ - អានថាញ់ដាត - ក្វឹកខាញ់ - យឿងយ៉ាង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍