ជីវិតថ្មីប្រកបដោយកម្លាំងក្លៀវក្លានៅលើឃុំកោះ ថាញ់អាន

ភ្ញៀវទេសចរអញ្ជើញទស្សនា ទិញគ្រឿងសមុទ្រពិសេសដាច់ដោយឡែកជាច្រើប្រភេទនៅឯឃុំកោះ ថាញ់អាន
ភ្ញៀវទេសចរអញ្ជើញទស្សនា ទិញគ្រឿងសមុទ្រពិសេសដាច់ដោយឡែកជាច្រើប្រភេទនៅឯឃុំកោះ ថាញ់អាន

ថាញ់អាន ជាឃុំកោះចំណុះស្រុក កឹនយើ ទីក្រុង ហូជីមិញ មានផ្ទៃក្រឡាជាង ១៣.០០០ ហិកតា ប្រជាជនប្រមាណជា ៤.៥០០ នាក់ដែលភាគច្រើនប្រកបការងាររកស៊ីចិញ្ចឹមជីវិតផ្សារភ្ជាប់ទៅនឹងរបរវារីវប្បកម្មនិងនេសាទត្រី។

ជីវិតថ្មីប្រកបដោយកម្លាំងក្លៀវក្លានៅលើឃុំកោះ ថាញ់អាន ảnh 1ទិដ្ឋភាពរួមនៃឃុំកោះ ថាញ់អាន ស្រុក កឹនយើ (ទីក្រុង ហូជីមិញ) មើលពីលើអាកាស

យោងតាមលោក ទ្រឿងទៀនទ្រៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក កឹនយើ ក្រោយរយៈពេល ១០ ឆ្នាំដំណើរការអនុវត្តកម្មវិធីជាតិកសាងជនបទថ្មី ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនក្នុងឃុំត្រូវបានលើកកម្ពស់គួរឱ្យកត់សម្គាល់ ដោយមានប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានជិត ៥៩ លានដុងក្នុងមួយឆ្នាំ កើនឡើងជិត ៤ ដងបើប្រៀបធៀបនឹងឆ្នាំ ២០១០។

ជីវិតថ្មីប្រកបដោយកម្លាំងក្លៀវក្លានៅលើឃុំកោះ ថាញ់អាន ảnh 2ភ្ញៀវទេសចរអញ្ជើញទស្សនា ទិញគ្រឿងសមុទ្រពិសេសដាច់ដោយឡែកជាច្រើប្រភេទនៅឯឃុំកោះ ថាញ់អាន

សំណង់សុខុមាលភាពជាច្រើន ប្រព័ន្ធគមនាគមន៍ក៏ត្រូវបានវិនិយោគផងដែរ។ ជាពិសេស សាលាអនុវិទ្យាល័យ - វិទ្យាល័យ ថាញ់អាន ត្រូវបានកសាងសម្រេចស្តង់ដារជាតិបានជួយប្អូនៗ សិស្សសាលាមិនត្រូវធ្វើដំណើរឆ្លងទៅទីរួមស្រុក កឹនថាញ់ ដើម្បីទៅសាលារៀនដូចមុនទៀតឡើយ។

ជីវិតថ្មីប្រកបដោយកម្លាំងក្លៀវក្លានៅលើឃុំកោះ ថាញ់អាន ảnh 3ភ្ញៀវទេសចរកាន់តែច្រើនឡើងៗ អញ្ជើញមកទស្សនា
សាកពិសោធ ស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជននៅឃុំកោះ ថាញ់អាន ពីមួយថ្ងៃទៅមួយថ្ងៃ

ក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ស្រុក កឹនយើ បានលើកឡើងគោលដៅចំនួន ៤ក្នុងការអភិវឌ្ឍន៍ឃុំកោះ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចសមុទ្រកោះឡើងវិញ បង្កបង្កើតនិងអភិវឌ្ឍពីមួយជំហានទៅមួយជំហាននូវផ្នែកមុខព្រួញមួយចំនួនដែលសមស្របជាមួយនឹងសក្តានុភាពប្រៀបខ្លាំងរបស់ឃុំកោះដូចជា៖ ទេសចរណ៍ សេវាកម្មសមុទ្រ ទាញយកផលនិងវារីវប្បកម្ម...៕

អត្ថបទនិងរូបថត៖ អានហៀវ

បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែមេសា (ឆ្នាំ ២០២១) ដោយយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍