ដាំចេក-ស ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ដាំចេក-ស ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ប៉ុន្មានឆ្នាំថ្មីៗ នេះ ដោយសារហ៊ានផ្លាស់ប្តូរផ្ទៃដីដាំពោត ដំឡូងមី ដំណាំរុក្ខកម្មមិនសូវមានប្រសិទ្ធភាព ងាកមកដាំចេកប្រជាជនជាច្រើនគ្រួសារនៅខេត្ត ទ្វៀនក្វាង ជាពិសេសគឺក្រុមគ្រួសារបងប្អូនជនជាតិនៅតាមបណ្ដាឃុំតំបន់ចុងកាត់ មាត់ញក តំបន់ឆ្ងាយដាច់ស្រយាលបានរួចផុតពីភាពក្រីក្រ កសាងជីវភាពសម្បូរ សប្បាយនិងឈានឡើងធ្វើមានជាជំហានៗ។

ដាំចេក-ស ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ảnh 1ជាមួយនឹងតម្លៃលក់ជាមធ្យមពី ៤.០០០ ដល់ ៩.០០០ ដុងក្នុងមួយគីឡូក្រាម ដំណាំចេកបានជួយអោយបងប្អូនជនជាតិជាច្រើនក្រុមគ្រួសារមានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ

បច្ចុប្បន្នទូទាំងខេត្តមានផ្ទៃដីដាំដំណាំចេក ២.១០០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅស្រុក ចៀមហ្វា ដោយមានចំនួន ១.០៤៤ ហិកតា ស្រុក អៀនសឺន ចំនួន ៣៣៨ ហិកតា ស្រុក សឺនយឿង ចំនួន ៣៤៣ ហិកតា…។

ដាំចេក-ស ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ảnh 2ឈ្មួញកំពុងប្រមូលទិញចេកនៅឃុំ កៀនថៀត ស្រុក អៀនសឺន (ខេត្ត ទ្វៀនក្វាង) ដើម្បីនាំចេញទៅប្រទេស ចិន

បើធៀបនឹងរាល់ប្រភេទដំណាំដទៃទៀត ដំណាំចេកងាយដាំណាស់ មានលទ្ធភាពទប់ទល់នឹងគ្រោះរាំងស្ងួតបានយ៉ាងល្អ បន្ទាប់ពីដាំប្រហែល ១ ឆ្នាំនឹងផ្ដល់ផល រយៈពេលផ្ដល់ផលពី ៣ ដល់ ៥ ឆ្នាំជាបន្តបន្ទាប់ ហើយមិនចាំបាច់ដាំឡើងវិញ ម្ល៉ោះហើយសន្សំសំចៃបានប្រាក់ចំណាយក្នុងការបង្កបង្កើនផល។

ដាំចេក-ស ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ảnh 3ក្នុងឆ្នាំកន្លងមកនេះ ការដាំចេកយកផ្លែបានក្លាយជាទិសដៅរួចផុតពីភាពក្រីក្រនិងធ្វើមានរបស់បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារដែលរស់នៅលើភូមិសាស្ត្រខេត្ត ទ្វៀនក្វាង

ជាមួយនឹងតម្លៃលក់ជាមធ្យមពី ៤.០០០ ដល់ ៩.០០០ ដុងក្នុងមួយគីឡូក្រាម ចេកមិនត្រឹមតែជួយអោយអ្នកដាំរកបានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំប៉ុណ្ណោះទេ នៅទាំងក្លាយជាទិសដៅថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់បងប្អូនជនជាតិនៅខេត្ត ទ្វៀនក្វាង ជាច្រើនក្រុមគ្រួសារទៀតផង៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍