ដាំដំណាំទៀបស្វិតយក្សផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅខេត្ត និញធន់

ប្រជាកសិករនៅឃុំ ភឿកវិញ ស្រុក និញភឿក (ខេត្ត និញធន់) ថែទាំដំណាំទៀបស្វិតយក្ស
ប្រជាកសិករនៅឃុំ ភឿកវិញ ស្រុក និញភឿក (ខេត្ត និញធន់) ថែទាំដំណាំទៀបស្វិតយក្ស

ដោយសារស៊ាំបានល្អជាមួយនឹងដីល្បាយខ្សាច់និងធាតុអាកាសក្តៅហែងនៃភូមិសាស្ត្រ មុខដំណាំទៀបស្វិតយក្ស (ហៅម៉្យាងទៀតថា ទៀបថៃ) កំពុងត្រូវបានអ្នកចម្ការជាច្រើននៅខេត្ត និញធន់ ដាំដុះនិងពង្រីកទូលំទូលាយ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់គួរសម។

ដាំដំណាំទៀបស្វិតយក្សផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅខេត្ត និញធន់ ảnh 1ប្រជាកសិករនៅឃុំ ភឿកវិញ ស្រុក និញភឿក (ខេត្ត និញធន់) ថែទាំដំណាំទៀបស្វិតយក្ស

បច្ចុប្បន្ននេះ ខេត្ត និញធន់ មានចម្ការដំណាំទៀបស្វិតយក្សជិត ១៨ ហិក តា។ នេះគឺជាពូជដំណាំនាំចូល ក្រោយពេលដាំដុះប្រហែលជា ៣ ឆ្នាំនឹងផ្តល់ ផល ដោយមានទិន្នផលចាប់ពី ៣០ ដល់ ៤០ គីឡូក្រាមក្នុងមួយគល់ក្នុងមួយរដូវ ហើយកើនជាលំដាប់នៅពេលដើមធំឡើងៗ។

ដាំដំណាំទៀបស្វិតយក្សផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅខេត្ត និញធន់ ảnh 2ដំណាំទៀបស្វិតយក្សមានលក្ខណៈពិសេសគឺផ្លែធំ ផ្លែនីមួយៗ មានទម្ងន់ពី ០,៦ គីឡូក្រាមទៅដល់ ១ គីឡូក្រាម

ជាពិសេស ដំណាំទៀបស្វិតយក្សផ្តល់ផ្លែធំ ផ្លែនីមួយៗ មានទម្ងន់ពី ០,៦ គីឡូក្រាមទៅដល់ ១ គីឡូក្រាម មានរសជាតិផ្អែមស្រទន់ សាច់ស្វិត មិនសូវប្រេះនៅពេលផ្លែទុំ ម៉្លោះហើយត្រូវបានទីផ្សារនិយមចូលចិត្ត។

ដោយមានតម្លៃលក់ចាប់ពី ៧០.០០០ ទៅ ៩០.០០០ ដុងក្នុងមួយគីឡូ ក្រាម ផ្លែទៀបស្វិតយក្សពាំនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ជូនអ្នកចម្ការ ទាំងឡាយ។

ដាំដំណាំទៀបស្វិតយក្សផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅខេត្ត និញធន់ ảnh 3បច្ចុប្បន្ននេះ ខេត្ត និញធន់ មានចម្ការដំណាំទៀបស្វិតយក្សជិត ១៨ ហិកតា។ នេះគឺជាពូជដំណាំនាំចូល ក្រោយពេលដាំដុះប្រហែលជា ៣ ឆ្នាំនឹងផ្តល់ផលហើយ

សំដៅលើកកម្ពស់ប្រសិទ្ធភាពដំណាំដាំដុះ មជ្ឈមណ្ឌលជួយជំរុញកសិកម្មខេត្ត និញធន់ បានរៀបចំដាក់ដំណើរការជំនួយដើមពូជ ហឹ្វកហឺ្វនបច្ចេកទេសប្រពលវប្បកម្ម តាមទិសដៅ VietGAP ណែនាំស្រោចស្រពទឹកដោយសន្សំសំចៃ ដំណើរលំអងកាត់អោយដំណាំចេញផ្កាខុសរដូវ បច្ចេកទេសច្រកថង់ផ្លែ រៀបចំទុកដាក់ផ្លែក្រោយពេលប្រមូលផល... អោយអ្នកចម្ការទាំងឡាយ រួមចំណែកផ្គត់ផ្គង់ផលិតផលគុណភាពល្អជូនអតិថិជន៕

អត្ថបទនិងរូបថត៖  ង្វៀនថាញ់
បញ្ចូលអត្ថបទដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍